image

Scholarship Scams: 6 Red Flags To Keep An Eye Out For

ប្រធានបទគ្របដណ្តប់

  • 5 min
  • 26 May 2024

អាហារូបករណ៍ក្លែងក្លាយ៖​ គន្លឹះផ្សេងៗដើម្បីជៀសវាងហើយមិនក្លាយជាជនរងគ្រោះ

រដូវកាលនៃការដាក់ពាក្យអាហារូបករណ៍នឹងតែងតែមានការប្រកួតប្រជែងមិនថាអ្នកដាក់ពាក្យទៅទីណាក៏ដោយ។

ខណៈពេលដែលនេះអាចជាពេលដែលបេក្ខជនជាច្រើនធ្វើស្វែងរកឱកាសអាហារូបករណ៍ នេះក៏ជាពេលដែលអ្នកបោកប្រាស់ជាច្រើនចេញមុខមកផងដែរ។

វាគឺជាការពិតដែលគេស្គាល់ថាការបន្លំ និងការបោកប្រាស់តាមអ៊ីនធឺណិតបានកើនឡើងនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ប៉ុន្តែអ្នកបោកប្រាស់កាន់តែមានគំនិតច្នៃប្រឌិត ហើយបានធ្វើការបោកប្រាស់អាហារូបករណ៍ក្លែងក្លាយដើម្បីបន្លំសិស្សានុសិស្សជាច្រើនលើសពីចំនួនដែលគេទទួលបាន។

នោះហើយជាមូលហេតុដែលបេក្ខជនត្រូវតែចងចាំពីសញ្ញាដែលគួរឲ្យកត់សម្គាល់នៃការក្លែងបន្លំនិង "ការផ្តល់ជូនអាហារូបករណ៍" ក្លែងក្លាយដែលពួកគេអាចជួបប្រទះ។

ដើម្បីក្លាយជាអ្នកជំនាញក្នុងការបែងចែកឱកាសអាហារូបករណ៍ពីការបោកប្រាស់ដែលអាចកើតមាន នេះជាសញ្ញាសំខាន់ៗចំនួន 6 ដែលត្រូវរកមើល។

១ ប្រសិនបើវាល្អពេកលើសពីការនឹងស្មាន

{asset.title}

ដូចគ្នានឹងការបោកប្រាស់ផ្សេងទៀតដែរ ចំណុចដែលអ្នកមិនគួរមើលរំលងគឺនៅពេលដែលកិច្ចព្រមព្រៀងល្អពេកសម្រាប់វាជាការពិត។

តើក្រុមហ៊ុនធានាអាហារូបករណ៍ពេញលេញ ឬដោយផ្នែកតូចមួយនៃថ្លៃសិក្សាតិចប៉ុណ្ណោះទេ? "ការផ្តល់ជូនពេលវេលាមានកំណត់" ដែលសន្យាថានឹងផ្តល់កញ្ចប់ជំនួយហិរញ្ញវត្ថុដ៏ទូលំទូលា

ដើម្បីរ៉ាប់រងថ្លៃសិក្សានៅសាកលវិទ្យាល័យ? ឬ ការឲ្យសុទ្ធដើម្បីទទួលបានកម្មវិធីដែលទាក់ទងទៅនឹងអាហារូបករណ៍។

សិស្សគ្រប់រូបឆ្លងកាត់ការប្រកួតប្រជែងដូចគ្នា; មិនមានផ្លូវងាយស្រួលដើម្បីទទួលបានអាហារូបករណ៍នោះទេ។

ត្រូវប្រើប្រាស់ការគិតរបស់អ្នកពីព័ត៌មានដែលអ្នកទទួលគួរឲ្យសង្ស័យដែរឬទេ។

២ ថ្លៃដាក់ពាក្យ

{asset.title}

រឿងតែមួយគត់ដែលអ្នកគួតែចំណាយលើរអាហារូបករណ៍ គឺពេលវេលាដែលចំណាយក្នុងការប្រមូលឯកសារ និងការចំណាយពាក់ព័ន្ធនឹងដំណើរការកិច្ចការទាំងនោះ។ គ្មានលើសពីនឹងទេ។

អាហារូបករណ៍ស្របច្បាប់ដែលផ្តល់ដោយសាកលវិទ្យាល័យជុំវិញពិភពលោកមិនគិតថ្លៃអ្វីទាំងអស់សូម្បីតែការដាក់ពាក្យសុំប្រឡង ។ ហេតុអ្វីបានជាសាលានឹងគិតថ្លៃសិស្សនៅពេលដែលពួកគេត្រូវចំណាយលើការសិក្សារបស់អ្នកទាំងមូល?

៣ "រង្វាន់" ដែលអ្នកឈ្នះ

{asset.title}

លើកដៃឡើង ប្រសិនបើអ្នកធ្លាប់បានទទួលសារលេចឡើងមួយក្នុងចំណោមសារដែលអះអាងថាអ្នកបានឈ្នះរង្វាន់ធំនៅក្នុងការចាប់ឆ្នោត ឬការចាប់រង្វាន់។

ជារឿងដែលគួរឲ្យសោកស្តាយវាកើតឡើងជា អាហារូបករណ៍ផងដែរ។

គេហទំព័រក្លែងបន្លំថាអ្នកបានឈ្នះអាហារូបករណ៍ ការបោកប្រាស់នេះវាអាចមកជាទម្រង់ អ៊ី មែល ការភ្ញើសារ ការទំនាក់ទំនងតាមលេខទូរស័ព្ទ ឬ ក៍សារលោតឡើងនៅតាមគេហទំព័រដែលអ្នកកំពុងប្រើ។

ដោយផ្លាស់ប្តូរជាមួយអាហារូបករណ៍ គេនឹងសួររកព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានលម្អិតអំពីទិន្នន័យរបស់អ្នក ប៉ុន្តែអ្វីដែលពួកគេនឹងធ្វើគឺទាញយកថវិកាពីទិន្នន័យរបស់អ្នករួចពួកគេនឹងបាត់ខ្លួន។

ជាមួយនឹងការប្រកួតប្រជែងដ៏តឹងតែងក្នុងការទទួលយកអាហារូបករណ៍ នេះគឺជាវិធីងាយស្រួលបំផុតមួយដែលពួកគេបោកប្រាស់គោលដៅរបស់ពួកគេ។

៤ ស្នើរសុំព័ត៌មានផ្ទាល់ខ្លួន

{asset.title}

វាជារឿងដែលគួរឲ្យកត់សម្គាល់ថាអ្នកដាក់ពាក្យប្រឡងជាអ្នកដែលធ្វើការទំនាក់ទំនងទៅនឹងសាលា ឬក៍កន្លែងដែលផ្តល់អាហារូបករណ៍ថាតើពួកគេត្រូវការជំនួយនោះទេនៅពេលដាក់ពាក្យ មិនមែនអ្នកផ្តល់អាហារូបករណ៍អ្នកទាក់ទងសុំព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនោះទេ។

ខណៈពេលដែលគេហទំព័ររបស់សកលវិទ្យាល័យពោពេញទៅដោយព័ត៌មានសម្រាប់ទំនាក់ទំនង ប៉ុន្តែសម្រាប់អ្នកបោកប្រាស់គេបង្កើតគេហទំព័រក្លែងក្លាយនឹងទាមទារឲ្យអ្នកបំពេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដើម្បីគេធ្វើការទំនាក់ទំនងក្នុងពេលឆាប់ៗនេះ។

លើសពីនេះទៅទៀត ពួកគេក៏នឹងទាក់ទងអ្នកដាក់ពាក្យដោយផ្ទាល់តាមរយៈទាក់ទងតាមទូរស័ព្ទដោយស្នើសុំព័ត៌មានសម្ងាត់ដែលត្រូវការសម្រាប់ "ដំណើរការដាក់ពាក្យ"។

ធ្វើតាមការណែនាំដែលមាននៅលើគេហទំព័ររបស់សាលាដោយប្រុងប្រយ័ត្ន ហើយកុំផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅនរណាម្នាក់ដែលគួរឱ្យសង្ស័យ។

៥ ការមានថ្ងៃកំណត់លឿនសម្រាប់ការដាក់ពាក្យ

{asset.title}

ការមានការកំណត់ថ្ងៃដាក់សិក្សាលឿនមានភាពកម្រណាស់ រដូវកាលដាក់ពាក្យតែងតែមានភាពបត់បែននៅក្នុងសាកលវិទ្យាល័យភាគច្រើននៅទូទាំងពិភពលោក ជាមួយនឹងអាហារូបករណ៍មួយចំនួនបានរីករាលដាលស្មើៗគ្នាក្នុងរយៈពេលប៉ុន្មានខែរហូតដល់ពេញមួយឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ អ្នកបោកប្រាស់ជាច្រើននឹងប្រើវាជាឱកាសមួយដើម្បីទាញយកប្រយោជន៍ពីសិស្ស នៅពេលដែលសិស្សស្ថិតក្នុងស្ថានការមានហនុភ័យ

ជារឿយៗពួកគេធ្វើបែបនេះដោយទាក់ទងសិស្សដោយផ្ទាល់ពីរបីថ្ងៃ ឬ ប៉ុន្នានម៉ោងមុនថ្ងៃផុតកំណត់នៃការដាក់ពាក្យ ហើយបញ្ឆោតពួកគេឱ្យធ្វើតាមអ្វីដែលពួកគេស្នើសុំ។

អនុវត្តការឧស្សាហ៍ព្យាយាមរបស់អ្នកក្នុងនាមជាសិស្សដោយកត់ត្រាកាលបរិច្ឆេទសំខាន់ៗ និងកាលបរិច្ឆេទកំណត់ ហើយប្រុងប្រយ័ត្នចំពោះអ្នកបោកប្រាស់ និងបញ្ឆោតទាំងនេះ។

៦ កម្រិតនៃការដែលទទួលយកបាន

{asset.title}

វាជារឿងធម្មតាសម្រាប់អាហារូបករណ៍មានលក្ខខណ្ឌនិងកម្រិតវិនិច្ឆ័យរបស់គេ ប៉ុន្តែវាមិនមែនជារឿងធម្មតាដែលមិនទាមទារកម្រិតតាមតម្រូវការរបស់គេ។

នេះមានន័យថា លក្ខណៈវិនិច្ឆ័យសម្រាប់ការដាក់ពាក្យប្រឡងគឺមិនមានទេ អនុញ្ញាតឲ្យអ្នកណាក៏មានសិទ្ធិចូលប្រឡដែរ។

សាកលវិទ្យាល័យមានភាពតានតឹងនៅពេលដែលពួកគេជ្រើសរើសសិស្សពូកែ វាមិនទំនងសម្រាប់ពួកគេដែលមានការបន្ធូរបន្ថយ និងអាចបត់បែនបានដូច្នេះនោះទេ។

ជាមួយនឹងគ្នានេះដែលការមិនទាមទារកម្រិតសិក្សា អ្នកគួរតែតាមដានមើលថាគេហទំព័ររបស់គេមានអ្នកទទួលបានអាហារូបករណ៍ពីមុនមកឬអត់ និងការនិយាយពីបទពិសោធន៍ល្អពេកមិនអាចចាប់ទុកជាការពិត។

IDP៖ អ្នកឯកទេសអប់រំសិក្សានៅបរទេសដែលគួរឱ្យទុកចិត្ត

ជាមួយនឹងក្រុមអ្នកប្រឹក្សាផ្នែកអប់រំដែលមានសមត្ថភាពខ្ពង់ខ្ពស់របស់យើង សិស្សានុសិស្សទាំងអស់លែងមានការព្រួយបារម្ភអំពីការជួបប្រទះអាហារូបករណ៍បោកប្រាស់ និងអ្វីផ្សេងៗដែលមានលក្ខពៈបែបនឺងទៀតហើយ។

ពីការរៀនពីរបៀបរក្សាការប្រុងប្រយ័ត្នពីការបោកប្រាស់ ការស្វែងរកវគ្គសិក្សានៅសាកលវិទ្យាល័យត្រឹមត្រូវសម្រាប់អ្នក ឬការដាក់ពាក្យចូលរួមសិក្សា យើងអាំចជួយអ្នកនៅគ្រប់ជំហានក្នុងការធ្វើដំណើរទៅសិក្សានៅបរទេសរបស់អ្នក។

ធ្វើការកំណត់វគ្គប្រឹក្សាតាមរយៈឌី ជី ថលដោយឥតគិតថ្លៃជាមួយយើងថ្ងៃនេះហើយយើងនឹងមើលការខុសត្រូវ។

គណនីមួយសម្រាប់តម្រូវការការសិក្សានៅបរទេសរបស់អ្នកទាំងអស់។

បង្កើតកម្រងព័ត៌មានរបស់អ្នក និងដោះសោមុខងារជាច្រើនរួមទាំងការណែនាំផ្ទាល់ខ្លួន កម្មវិធីដែលតាមដានបានលឿន និងច្រើនទៀត។

អត្ថបទដែលពាក់ព័ន្ធ

Search for articles

Dive into our extensive collection of articles by using our comprehensive topic search tool.

Select a category