ប្រធានបទគ្របដណ្តប់
ចង់រកប្រាក់បន្ថែមខ្លះៗទុកសម្រាប់ដំណើរកម្សាន្ដនៅរដូវក្តៅ? ដល់ពេលចាប់ផ្តើមរៀបចំគម្រោងចាយវាយ ឬស្វែងរកការងារក្រៅម៉ោងហើយ!
អូស្ត្រាលីផ្ដល់ប្រាក់ឈ្នួលអប្បបរមា ១៥.៨៦ ដុល្លារ ហើយក្នុងនាមជានិស្សិតអន្តរជាតិ អ្នកមានសិទ្ធិធ្វើការរហូតដល់ ២០ ម៉ោងក្នុងពីរសប្តាហ៍ក្នុងពេលសិក្សា និងមិនកំណត់ម៉ោងក្នុងពេលឈប់សម្រាក។
ប្រសិនបើអ្នកស្វែងរកការងារក្រៅម៉ោងដែលមានប្រាក់ខែខ្ពស់ នៅអូស្ត្រាលីមិនខ្វះទេ។ នេះអាចជាពេលដើម្បីសាកល្បងអ្វីថ្មី។ អ្នកអាចធ្វើជាអ្នកឆុងកាហ្វេនៅហាងកាហ្វេ ឬអ្នកដឹកជញ្ជូនឲ្យ Menulog, Deliveroo ឬ UberEats។
នេះជាដំណឹងល្អ អ្នកអាចសុំប័ណ្ណការងាររួមជាមួយទិដ្ឋាការសិក្សារបស់អ្នកបាន។ នេះគឺជាតម្រូវការមួយចំនួនដែលអ្នកនឹងត្រូវបំពេញ៖
សិស្សគួរចុះឈ្មោះក្នុងកម្មវិធីសិក្សា ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលអូស្ត្រាលី។
សិស្សគួរតែបំពេញតម្រូវការទាំងអស់របស់កម្មវិធីសិក្សា។
សិស្សត្រូវមានវត្តមានពេញលេញនៅក្នុងការសិក្សា សម្រាប់ថ្នាក់និមួយៗដែលជាតម្រូវការរបស់សាលា។
សិស្សត្រូវមានធានារ៉ាប់រងសុខភាពនិស្សិតក្រៅប្រទេស (OSHC)។
ទោះបីក្នុងនាមជាសិស្សក៏ដោយ អ្នកត្រូវមានលិខិតប្រកាសពន្ធ។ និយោជករបស់អ្នកប្រហែលជាបានកាត់ពន្ធរបស់អ្នករួចហើយ។ ប្រសិនបើអ្នករកបានតិចជាង $១៨,២០០ ក្នុងមួយឆ្នាំ អ្នកនឹងទទួលបានការលើកលែងពន្ធ!
ប្រសិនបើអ្នករុះរាយរាក់ទាក់ ហើយចង់ពង្រីកទស្សនៈដោយការប្រាស្រ័យទាក់ទងជាមួយមនុស្សចាស់ ការងារជាអ្នកថែទាំមនុស្សចាស់អាចជាការងារសម្រាប់អ្នក!
វិសាលភាពការងារគឺខុសគ្នា។ ពីការជួយដល់មនុស្សចាស់ក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគាត់ ដល់ការផ្ដល់ការគាំពារពេលចេញទៅក្រៅ ដល់ការធ្វើការជាមួយសមាជិកគ្រួសាររបស់ពួកគាត់ ក្នុងការងារនេះនឹងមិនមានភាពធុញទ្រាន់ទេ។
ចង់ធ្វើការក្នុងផ្នែកថែទាំសុខភាពនាពេលអនាគត? អ្នកអាចចាប់ផ្តើមជាមួយនឹងការងារក្រៅម៉ោងដែលអាចរកប្រាក់បានជាមធ្យម ៣៥ ដុល្លារក្នុងមួយម៉ោង។
ចាប់អារម្មណ៍ទេ? ចាប់ផ្តើមដោយមានវិញ្ញាបនបត្រ
Certificate III in Individual Support (Ageing) (CHC33015) បញ្ចប់វគ្គបណ្តុះបណ្តាល និងមានវិញ្ញាបនបត្រសង្គ្រោះបឋម។
សាលាមានភាពមមាញឹកក្នុងអំឡុងពេលដែលគេហៅថា 'សប្តាហ៍នរក' ឬរដូវកាលប្រឡង។ ក្នុងនាមជាអ្នកដឹកជញ្ជូន អ្នកមានភាពបត់បែន និងអាចរកប្រាក់បាន $២០ ក្នុងមួយម៉ោង!
ជាក់ស្តែង ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរទេ ការបើកបរប្រហែលមិនមែនជាជម្រើសរបស់អ្នកទេ។
មានចំណេះដឹង និងពិន្ទុល្អលើមុខវិជ្ជាខ្លះៗមែនទេ? អ្នកអាចសាកល្បងធ្វើជាគ្រូបង្រៀនផ្ទាល់ខ្លួនបាន។
បង្ហាញពីចំណុចខ្លាំងរបស់ខ្លួន ទីតាំង និងតម្លៃដែលអ្នកចង់បាន នៅលើគេហទំព័រដូចជា Superprof ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយសិស្ស។ ក្នុងនាមជានិស្សិតសាកលវិទ្យាល័យ អ្នកអាចរកប្រាក់បានចាប់ពី $២០/ម៉ោង ឡើងទៅ អាស្រ័យលើបទពិសោធន៍របស់អ្នក។
ពីការលក់ផ្កា រហូតដល់ការរចនាបន្ទប់ទឹក មានការងារជាតំណាងផ្នែកលក់ជាច្រើននៅលើគេហទំព័រដូចជា Seek ជាដើម។ ធម្មតា អ្នកអាចរកចំណូលបានចាប់ពី ២៥ ដុល្លារដល់ ៣០ ដុល្លារក្នុងមួយម៉ោង។
រកមើលសេចក្ដីប្រកាស 'ស្វែងរកបុគ្គលិក!' នៅតាមហាងក្នុងតំបន់របស់អ្នក គឺជាវិធីដ៏ល្អមួយក្នុងការស្វែងរកការងារបែបនេះ។
ធ្វើជាអ្នកតំណាងផ្នែកលក់ក្រៅម៉ោង គឺជាវិធីដ៏ល្អមួយក្នុងការកសាងទំនុកចិត្ត។ យ៉ាងណាមិញ អ្នកត្រូវយល់ពីរបៀបនិយាយរបស់អតិថិជន (ប្រសិនបើអ្នកមិនទាន់ចេះច្បាស់នៅឡើយ) ហើយបញ្ចុះបញ្ចូលពួកគេឱ្យចាប់អារម្មណ៍លើផលិតផលដែលអ្នកខ្លួនឯងក៏ប្រហែលជាមិនស្គាល់ច្បាស់។
ចំណុចទាក់ទាញរបស់ការងារនេះគឺប្រាក់ខែខ្ពស់ ២៦ ដុល្លារក្នុងមួយម៉ោង។
អ្វីដែលសំខាន់គឺ រក្សាស្នាមញញឹមជារៀងរហូតនៅពេលឆ្លើយតបទៅនឹងសំណួររបស់អតិថិជន (និងពាក្យរអ៊ូរទាំ) និងធានាធ្វើឲ្យអតិថិជនពេញចិត្ត។
វាជាការងារក្រៅម៉ោងដ៏ល្អមួយ ដើម្បីបង្កើនជំនាញទំនាក់ទំនងរបស់អ្នក។
ខណៈពេលដែលការងារក្រៅម៉ោងអាចជួយសម្រួលដល់ផ្នែកហិរញ្ញវត្ថុ វានៅតែចាំបាច់ត្រូវមានផែនការ និងការរៀបចំឱ្យបានគ្រប់គ្រាន់មុនពេលចាប់ផ្តើមដំណើរផ្សងព្រេងរបស់អ្នក។
ត្រង់នេះហើយដែលអ្នកត្រូវការពួកយើង។ ជាមួយនឹងបទពិសោធន៍ជាង ៥០ ឆ្នាំនៃការជួយសិស្សដូចជាអ្នក អ្នកប្រឹក្សារបស់យើងដឹងថាត្រូវធ្វើយ៉ាងណាដើម្បីបង្កើនធនធានរបស់អ្នក និងជួយអ្នកឲ្យទទួលបានបទពិសោធន៍ល្អបំផុត។
ដោយគ្រាន់តែធ្វើការណាត់ជួបដោយឥតគិតថ្លៃ ដើម្បីស្វែងយល់បន្ថែម។
បង្កើតកម្រងព័ត៌មានរបស់អ្នក និងដោះសោមុខងារជាច្រើនរួមទាំងការណែនាំផ្ទាល់ខ្លួន កម្មវិធីដែលតាមដានបានលឿន និងច្រើនទៀត។
Dive into our extensive collection of articles by using our comprehensive topic search tool.