បន្ទាប់ពីបានជ្រើសរើសវគ្គសិក្សារបស់អ្នក ពេលវេលាបានមកដល់ដើម្បីត្រៀមខ្លួនសម្រាប់ដំណើរផ្លាស់ប្តូរការអប់រំអន្តរជាតិរបស់អ្នក។ ការផ្លាស់ទីលំនៅទៅប្រទេសថ្មីពាក់ព័ន្ធនឹងការពិចារណាផ្សេងៗ រួមទាំងនីតិវិធី ទិដ្ឋាការ ការធានារ៉ាប់រង ការរៀបចំហិរញ្ញវត្ថុ ការរៀបចំទីកន្លែងស្នាក់នៅ និងឱកាសការងារដែលមានសក្តានុពល។ ខណៈពេលដែលវាហាក់ដូចជាច្រេីនលើសលប់និងច្របូកច្របល់ សូមធានាថាអ្នកប្រឹក្សារបស់ IDP ប្តេជ្ញាណែនាំអ្នកគ្រប់ជំហាន។

សេវាកម្មគាំទ្រសម្រាប់សិស្សអន្តរជាតិ

  1. ការគាំទ្រពេលមកដល់៖ យើងជួយអ្នកក្នុងការសម្របខ្លួនទៅនឹងបរិយាកាសថ្មីរបស់អ្នក ដោយផ្តល់ដំបូន្មាន និងជំនួយជាបន្តបន្ទាប់ក្នុងអំឡុងពេលដែលអ្នកនៅក្រៅប្រទេស។ អ្នកប្រឹក្សាដែលខិតខំប្រឹងប្រែងរបស់យើងនៅទីនេះដើម្បីជួយគាំទ្រអ្នកពេញមួយដំណើរការ ផ្លាស់ទីលំនៅរបស់អ្នក។

  2. ការគាំទ្រទៅលើទីកន្លែងស្នាក់នៅ៖ មិនថាវាជាកន្លែងស្នាក់នៅរបស់សាកលវិទ្យាល័យ ផ្ទះល្វែងរួម ឬផ្ទះស្នាក់នៅដោយទ្បែកនោះទេ ក្រុមការងាររបស់ IDP ជួយអ្នកស្វែងរកជម្រើសលំនៅដ្ឋានផ្សេងៗ ដោយធានាបាននូវផ្ទះដែលមានសន្តិសុខ និងផាសុកភាពពេញមួយបទពិសោធន៍នៃការសិក្សានៅបរទេសរបស់អ្នក។

  3. ការគាំទ្រផ្នែកវប្បធម៌៖ យើងសម្របសម្រួលការយល់ដឹងរបស់អ្នកអំពីវប្បធម៌ក្នុងមូលដ្ឋាន ដោយផ្តល់ឱ្យអ្នកនូវការណែនាំអំពីការសម្របខ្លួនទៅនឹងបរិយាកាសជុំវិញខ្លួនថ្មីរបស់អ្នក។