យើងប្ដេជ្ញាក្នុងការផ្តល់នូវការគាំទ្រដោយឥតងាករេពេញមួយដំណើរនៃការសិក្សានៅបរទេសទាំងមូលរបស់អ្នក។ ការត្រៀមខ្លួនប្រកបដោយប្រសិទ្ធភាពសម្រាប់ការសិក្សានៅបរទេសរបស់អ្នកគឺចាំបាច់សម្រាប់ភាពជោគជ័យរបស់អ្នក។ យើងមានបំណងផ្តល់ជូនអ្នកនូវព័ត៌មានចាំបាច់ ដើម្បីធានាបាននូវបទពិសោធន៍សិក្សាដ៏សំបូរបែប។
អ្នកប្រឹក្សារបស់យើងអាចទាក់ទងបានយ៉ាងងាយស្រួលដើម្បីឆ្លើយសំនួររបស់អ្នក និងធ្វើឱ្យអារម្មណ៍របស់អ្នកស្ងប់។ យើងធ្វើព័ត៌មានពិស្ដារមុនពេលចេញដំណើរពេញមួយឆ្នាំ ដើម្បីជួយអ្នកក្នុងការត្រៀមខ្លួនសម្រាប់ជីវិតនៅក្នុងគោលដៅដែលអ្នកបានជ្រើសរើស។
វគ្គតម្រង់ទិសមុនពេលចេញដំណើរទាំងនេះត្រូវបានបង្កើតឡើងដើម្បីជួយអ្នកស្វែងរកឱកាសនៃ ការរីកចម្រើន ផ្ទាល់ខ្លួន និងវប្បធម៌ក្នុងអំឡុងពេលដែលអ្នកនៅក្រៅប្រទេស។
អ្នកនឹងទទួលបានការយល់ដឹងជា៖
វប្បធម៌ក្នុងតំបន់៖ ការទទួលបាន ចំណេះដឹង អំពីទំនៀមទម្លាប់ និងវប្បធម៌ក្នុងតំបន់ មុនពេលមកដល់ប្រទេសសិក្សារបស់អ្នក ធ្វើឱ្យការផ្លាស់ប្តូររបស់អ្នកមានភាពងាយស្រួល និងជំរុញទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយមិត្តរួមថ្នាក់ពីមជ្ឈដ្ឋានផ្សេងៗ។
ជីវិត សិស្សនិស្សិត នៅក្នុងប្រទេសថ្មីរបស់អ្នក៖ ការសម្របខ្លួនទៅនឹងរបៀបសិក្សាចម្រុះ បរិយាកាសក្នុងថ្នាក់រៀន និងបទដ្ឋានវប្បធម៌គឺមានសារៈសំខាន់សម្រាប់បទពិសោធន៍សិក្សាដ៏ជោគជ័យ។
ការភ្ញាក់ផ្អើលនៃវប្បធម៌៖ ការសម្របទៅនឹងវប្បធម៌ថ្មីអាចនាំឱ្យមានការភ្ញាក់ផ្អើលដល់អ្នក។ យើងនឹងជួយអ្នកឱ្យទទួលស្គាល់វាដោយផ្តល់បច្ចេកទេសដើម្បីដោះស្រាយ និងរីកចម្រើនជាមួយវប្បធម៌ថ្មី។
ការគាំទ្រ និងសុខុមាលភាព៖ ការទទួលបានជំនួយ នៃការសិក្សា ការគាំទ្រផ្នែកភាសាអង់គ្លេស ការណែនាំអំពី ទិដ្ឋាការ និងច្រើនទៀតគឺមានសារៈសំខាន់សម្រាប់ សិស្សអន្តរជាតិ។
ការយល់ដឹងជាក់ស្តែងលើ៖
ធនាគារ និងការប្តូររូបិយប័ណ្ឌបរទេស៖ ការបង្កើតគណនីធនាគារក្នុងតំបន់នៅពេលមកដល់ធានាបាននូវភាពងាយស្រួលក្នុងការទទួលបានមូលនិធិសម្រាប់តម្លៃសិក្សា ទីកន្លែងស្នាក់នៅ និងការចំណាយលើការរស់នៅ។
ការធ្វើការកំឡុងពេលកំពុងសិក្សា និងការណែនាំអំពីកម្មសិក្សា៖ បន្ថែមបទពិសោធន៍សិក្សារបស់អ្នកជាមួយនឹងឱកាសការងារ។ យើងនឹងណែនាំអ្នកឱ្យប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ ទិដ្ឋាការ សិស្សនិស្សិត និងផ្តល់នូវគន្លឹះស្វែងរកការងារ។
បណ្តាញដំបូន្មាន៖ ភ្ជាប់ទំនាក់ទំនងជាមួយអតីតសិស្សនិស្សិត IDP និងមិត្ត សិស្សនិស្សិត ដើម្បីប្រមូលនូវការយល់ដឹង និងដំបូន្មានដ៏មានតម្លៃ។
យើងប្តេជ្ញាចិត្តធានាថាការផ្លាស់ប្តូររបស់អ្នកនឹងទទួលបានបទពិសោធន៍សិក្សានៅបរទេសដោយរលូន។