ហេតុអ្វីទៅសិក្សានៅបរទេស?
ទីកន្លែងនិងមុខវិជ្ជាដែលត្រូវសិក្សា?
តើខ្ញុំត្រូវដាក់ពាក្យដោយរបៀបណា?
បន្ទាប់ពីទទួលបានការផ្តល់ជូន
ការរៀបចំពេលចេញដំណើរ
ពេលមកដល់និងភាពរីកចម្រើន
image

ការងារទាំង១០ដែលទទួលបានប្រាក់ខែខ្ពស់ជាងគេនៅចក្រភពអង់គ្លេស

ប្រធានបទគ្របដណ្តប់

ការងារទាំង១០ដែលទទួលបានប្រាក់ខែខ្ពស់ជាងគេនៅចក្រភពអង់គ្លេស

ចង់រស់នៅ រៀន ហើយធ្វើការនៅចក្រភពអង់គ្លេស?

នេះគឺជាអ្វីដែលអ្នកគួរស្វែងយល់។

ចក្រភពអង់គ្លេសគឺជាប្រទេសដែលទំនើបជាងគេបំផុតនៅក្នុងពិភពលោក ហើយក៏ជាផ្ទះនៃសាកលវិទ្យាល័យល្អៗជាច្រើន រួមមានទាំងបិតិកភណ្ឌ និងប្រវត្តិសាស្រ្ដ។

សម្រាប់អ្នកខ្លះ ការធ្វើការនៅចក្រភពអង់គ្លេសគឺជាជម្រើសដ៏ទាក់ទាញមួយ ដោយរដ្ឋាភិបាលបានប្រកាសកាលពីពេលថ្មីៗនេះថា និស្សិតអន្ដរជាតិដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអង់គ្លេសចាប់ពីរដូវក្តៅឆ្នាំ ២០២១ទៅ អាចមានសិទ្ធិទទួលបានទិដ្ឋាការការងារក្រោយការសិក្សារយៈពេលពីរឆ្នាំ។

ការងារដែលមានប្រាក់ខែល្អហើយមានឱកាសអភិវឌ្ឍខ្លួនច្រើន គឺជាវិធីល្អបំផុតសម្រាប់រៀបចំខ្លួនអ្នកឲ្យទទួលបានជោគជ័យក្នុងទិដ្ឋភាពបច្ចុប្បន្ន។

ដើម្បីឲ្យងាយស្រួលជាងនេះ យើងបានចងក្រងបញ្ជីការងារដែលមានប្រាក់ខែខ្ពស់ជាងគេនៅចក្រភពអង់គ្លេស។

ការងារដែលទទួលបានប្រាក់ខែច្រើនជាងគេនៅចក្រភពអង់គ្លេស

ជាដំបូង ការស្វែងរកការងារដែលត្រឹមត្រូវមិនមែនគ្រាន់តែជ្រើសរើសការងារដែលមានប្រាក់ខែខ្ពស់នោះទេ។ អ្នកក៏ត្រូវជ្រើសរើសយកអ្វីដែលសមនឹងចំណង់ចំណូលចិត្ត និងទេពកោសល្យរបស់អ្នកផងដែរ។

ខាងក្រោមនេះគឺជាការងារដែលមានប្រាក់ខែខ្ពស់ជាងគេ ដែលអ្នកនឹងអាចរកបាននៅចក្រភពអង់គ្លេស។

១. អ្នកវិភាគការវិនិយោគរបស់ធនាគារ - ៥០,៧៥២ ផោនក្នុងមួយឆ្នាំ

សញ្ញាបត្រដែលត្រូវការ: សញ្ញាបត្រផ្នែកហិរញ្ញវត្ថុ ឬពាណិជ្ជកម្ម និង/ឬ អនុបណ្ឌិតផ្នែកពាណិជ្ជកម្ម

អ្នកវិភាគការវិនិយោគរបស់ធនាគារ គឺជាអ្នកជំនាញផ្នែកធនាគារដែលជួយអតិថិជនរបស់ពួកគេក្នុងការអភិវឌ្ឍ និងរក្សាការវិនិយោគដែលបំពេញតាមគោលដៅរបស់ពួកគេ។ ភារកិច្ចមួយដែលអ្នកជំនាញទាំងនេះមានគឺ ការស្វែងយល់ និងវាយតម្លៃតម្រូវការរបស់អតិថិជន បន្ទាប់មកជួយអ្នកទាំងនោះក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។ អ្នកនឹងត្រូវការសញ្ញាបត្រហិរញ្ញវត្ថុ ឬពាណិជ្ជកម្មសម្រាប់តួនាទីមួយនេះ។

២. វិស្វករបង្កើតម្មវិធី - ៣៤,១០៦ ផោនក្នុងមួយឆ្នាំ

សញ្ញាបត្រដែលត្រូវការ: វិទ្យាសាស្ត្រកុំព្យូទ័រ

វិស្វករបង្កើតកម្មវិធី គឺជាអ្នកជំនាញដែលប្រើការវិភាគតាមគណិតវិទ្យានិងជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ នៅក្នុងការបង្កើតកម្មវិធីកុំព្យូទ័រ។ វិស្វករនេះអាចបង្កើតកម្មវិធីដែលមានទម្រង់ផ្សេងៗជាច្រើន មានចាប់ពីហ្គេមកុំព្យូទ័រ រហូតដល់ប្រព័ន្ធប្រតិបត្តិការ។ អ្នកត្រូវមានទេពកោសល្យក្នុងគណិតវិទ្យានិងវិធីសាស្ត្ររបស់កុំព្យូទ័រ ដើម្បីជោគជ័យក្នុងវិស័យនេះ។

៣. អ្នកវិភាគពាណិជ្ជកម្ម - ៣២.១៤២ ផោនក្នុងមួយឆ្នាំ

សញ្ញាបត្រដែលត្រូវការ: ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម/ ព័ត៌មានវិទ្យា

អ្នកវិភាគអាជីវកម្ម គឺជាអ្នកជំនាញដែលមានទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធនៅក្នុងក្រុមហ៊ុន និងអ្នកជំនាញ ដើម្បីស្វែងយល់ពីតម្រូវការនិងបញ្ហារបស់ពួកគេ។ អ្នកវិភាគទាំងនេះប្រមូលផ្តុំចងក្រងឯកសារ និងវិភាគអំពីតម្រូវការរបស់អាជីវកម្ម។ ការយល់ដឹងអំពីអាជីវកម្មមានសារៈសំខាន់សម្រាប់អាជីពប្រភេទនេះ ក៏ដូចជាចំណេះដឹងព័ត៌មានវិទ្យា។

៤. អ្នកវិទ្យាសាស្ត្រទិន្នន័យ - ៣០,៧៩១ ផោនក្នុងមួយឆ្នាំ

សញ្ញាបត្រដែលត្រូវការ: សញ្ញាបត្រផ្នែកកុំព្យូទ័រ, ថ្នាក់អនុបណ្ឌិត/បណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ

អ្នកវិទ្យាសាស្ត្រទិន្នន័យ គឺជាអ្នកជំនាញដែលចេះទាញយកព័ត៍មានដែលប្រយោជន៍ពីទិន្នន័យ។ ការងារនេះតម្រូវឱ្យចេះប្រើប្រាស់ទាំងវិធីសាស្រ្ត និងឧបករណ៍ នៅក្នុងការបង្រៀនម៉ាស៊ីន និងស្ថិតិ។ អ្នកវិទ្យាសាស្ត្រទិន្នន័យពូកែយល់ពីដំណើរការដ៏ស្មុគស្មាញរបស់ប្រតិបត្តិការមួយ។ ពួកគេអាចជួយអាជីវកម្មមួយក្នុងការសម្រេចចិត្តអំពីអនាគត ដោយប្រើទិន្នន័យ។

៥. អ្នកវិភាគហិរញ្ញវត្ថុ - ២៨,៧១៧ ផោនក្នុងមួយឆ្នាំ

សញ្ញាបត្រដែលត្រូវការ: សញ្ញាបត្រគណនេយ្យ សេដ្ឋកិច្ច ឬហិរញ្ញវត្ថុ

អ្នកវិភាគហិរញ្ញវត្ថុ គឺជាការងារមួយដែលមានប្រាក់ខែខ្ពស់ជាងគេ នៅចក្រភពអង់គ្លេស។ អ្នកជំនាញទាំងនេះធ្វើការជាមួយមូលនិធិសោធននិវត្តន៍ ក្រុមហ៊ុនធានារ៉ាប់រង ធនាគារ និងអាជីវកម្មផ្សេងទៀត ដោយធ្វើឱ្យប្រាកដថាលំហូរសាច់ប្រាក់ដំណើរការដោយរលូន។ អ្នកវិភាគហិរញ្ញវត្ថុអាចវាយតម្លៃ ពីដំណើរការរបស់ភាគហ៊ុន និងការវិនិយោគសំខាន់ៗដទៃទៀត ព្រមទាំងផ្តល់យោបល់។

៦. អ្នកសសេរកម្មវិធី - ២៨,៦០៩ ផោនក្នុងមួយឆ្នាំ

សញ្ញាបត្រដែលត្រូវការ: សញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រឬ វិស្វកម្មកុំព្យូទ័រ

អ្នកសសេរកម្មវិធីគឺជាអ្នកជំនាញ ដែលប្រើគំនិតច្នៃប្រឌិតដើម្បីរចនា និងបង្កើតកម្មវិធីកុំព្យូទ័រដ៏អស្ចារ្យ។ អ្នកខ្លះបង្កើតកម្មវិធីតូចៗ ដែលអនុញ្ញាតឱ្យអ្នកធ្វើការណាមួយនៅលើកុំព្យូទ័រ ឬឧបករណ៍មួយ ចំណែកឯអ្នកផ្សេងទៀតធ្វើការលើប្រព័ន្ធដំណើរការដោយផ្ទាល់។

៧. វិស្វករសំណង់ស៊ីវិល - ២៨,៤៧៥ ផោនក្នុងមួយឆ្នាំ

សញ្ញាបត្រដែលត្រូវការ៖ សញ្ញាបត្របរិញ្ញាបត្រ ឬអនុបណ្ឌិត ផ្នែកវិស្វកម្មសំណង់ស៊ីវិល

ក្នុងនាមជាវិស្វករសំណង់ស៊ីវិល អ្នកត្រូវដោះស្រាយបញ្ហាផ្សេងៗជាច្រើនរួមមាន ការរៀបចំផែនការ ការរចនា និងការគ្រប់គ្រងគម្រោងសាងសង់ ដែលសង់អាគារនានានៅក្នុងពិភពលោករបស់យើង។ ផ្លូវថ្នល់ ផ្លូវដែក ស្ពាន និងផ្នែកស្ថាបត្យកម្មសំខាន់ៗផ្សេងទៀតទាំងអស់ គឺចេញមកពីវិស្វករសំណង់ស៊ីវិល។

៨. សវនករ - ២៨,២៨៨ ផោនក្នុងមួយឆ្នាំ

សញ្ញាបត្រដែលត្រូវការ: សញ្ញាបត្រគណនេយ្យ

សវនករ គឺជាអ្នករៀបចំ និងពិនិត្យកំណត់ត្រាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ពួកគេត្រូវធានាថា កំណត់ត្រាហិរញ្ញវត្ថុនៅក្នុងប្រព័ន្ធមួយមានភាពត្រឹមត្រូវ ហើយបង់ពន្ធបានត្រឹមត្រូវ។ សវនករវាយតម្លៃទៅលើប្រតិបត្តិការហិរញ្ញវត្ថុ និង ជួយឱ្យអាជីវកម្មដំណើរការប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់នៃប្រទេសរបស់ពួកគេ។

៩. វិស្វករឌីហ្សាញ - ២៨,២៨៨ ផោនក្នុងមួយឆ្នាំ

សញ្ញាបត្រដែលត្រូវការ: សញ្ញាបត្រវិស្វកម្មមេកានិច/ វិស្វកម្មគីមី

វិស្វករឌីហ្សាញ ធ្វើការស្រាវជ្រាវ និងបង្កើតគំនិតថ្មីៗ សម្រាប់ផលិតផល សេវាកម្ម និងប្រព័ន្ធ ដើម្បីឱ្យដំណើរការបានត្រឹមត្រូវ។ អ្នកទាំងនេះក៏ត្រូវបង្កើនប្រសិទ្ធភាព និងគុណភាពផលិតផលដែលមានស្រាប់។ វិស្វករឌីហ្សាញគឺជាអ្នកជំនាញក្នុងការដោះស្រាយបញ្ហា និងបង្កើតគំនិតថ្មីៗ។

១០. វិស្វករមេកានិច - ២៨,២៧៣ ផោនក្នុងមួយឆ្នាំ

សញ្ញាបត្រដែលត្រូវការ: សញ្ញាបត្រ ឬអនុបណ្ឌិតផ្នែកវិស្វកម្មមេកានិច

ចុងក្រោយ វិស្វករមេកានិចធ្វើការរចនាម៉ាស៊ីនផលិតថាមពលដូចជា ម៉ាស៊ីនភ្លើង ទួរប៊ីនចំហាយទឹកនិងឧស្ម័ន ម៉ាស៊ីនចំហេះខាងក្នុង និងអ្វីៗជាច្រើនទៀត។ វិស្វករមេកានិច ក៏ធ្វើការរចនាម៉ាស៊ីនផ្សេងទៀតដែលមាននៅខាងក្នុងអាគារដូចជា ជណ្តើរយន្តផងដែរ។

{asset.title}

ការជ្រើសរើសការងារដែលមានប្រាក់ខែខ្ពស់ជាងគេនៅចក្រភពអង់គ្លេស

ចង់ទៅសិក្សានៅចក្រភពអង់គ្លេស ហើយប្រាថ្នាចង់បានការងារដែលមានប្រាក់ខែខ្ពស់ជាងគេទេ?

ទុកឱ្យយើងជួយអ្នកឲ្យទៅដល់ទីនោះ។ ធ្វើការណាត់ជួបជាមួយអ្នកប្រឹក្សារបស់យើង ហើយស្វែងយល់ពីរបៀបដែលអ្នកអាចបំពេញគោលបំណងការសិក្សា និងអាជីពការងាររបស់អ្នក។

គណនីមួយសម្រាប់តម្រូវការការសិក្សានៅបរទេសរបស់អ្នកទាំងអស់។

បង្កើតកម្រងព័ត៌មានរបស់អ្នក និងដោះសោមុខងារជាច្រើនរួមទាំងការណែនាំផ្ទាល់ខ្លួន កម្មវិធីដែលតាមដានបានលឿន និងច្រើនទៀត។

អត្ថបទដែលពាក់ព័ន្ធ

Search for articles

Dive into our extensive collection of articles by using our comprehensive topic search tool.

Select a category