ប្រធានបទគ្របដណ្តប់
ការសិក្សានៅក្រៅប្រទេស គឺជាការសម្រេចចិត្តដ៏ពិបាកមួយក្នុងនាមជាយុវវ័យ ពិបាកទាំងបញ្ហាផ្ទាល់ខ្លួន និងហិរញ្ញវត្ថុ។
ប៉ុន្តែជាមួយនឹងជំងឺរាតត្បាត វាកាន់តែមានការលំបាក។ នោះហើយជាមូលហេតុដែលអ្នកត្រូវផ្ដោតលើបញ្ហាផ្សេងទៀត ដែលអ្នកអាចគ្រប់គ្រងបាន។
អាស្រ័យលើគោលបំណង និងស្ថានភាពរបស់អ្នក អ្នកនឹងត្រូវគិតគូរពីរបៀបសិក្សាដែលអ្នកចូលចិត្ត ថ្លៃសិក្សា វប្បធម៌ក្នុងសាលា និងអ្វីៗផ្សេងទៀត។
លើសពីនេះ សាកលវិទ្យាល័យនិងទីក្រុងផ្សេងៗ មានវិធានការតឹងរឹងប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលត្រូវប្រកាន់ខ្ជាប់ផងដែរ។
ស្របពេលដែលនេះជាការសំរេចចិត្តដ៏ពិបាក អ្វីដែលអ្នកត្រូវការនោះគឺផែនការ!
ដើម្បីចាប់ផ្តើម នេះគឺជាចំណុចសំខាន់ ៨ យ៉ាងដែលអាចណែនាំអ្នកក្នុងការសម្រេចចិត្ត។
ការជ្រើសរើសវគ្គសិក្សា អាចប៉ះពាល់ដល់បទពិសោធន៍នៅមហាវិទ្យាល័យរបស់អ្នក។ នៅពេលសម្រេចចិត្ត សូមពិចារណាដល់ចំណាប់អារម្មណ៍ គោលដៅសិក្សា និងកម្មវិធីសិក្សាដែលអ្នកពេញចិត្ត។
តើសាលានេះមានមុខវិជ្ជាដែលខ្ញុំចូលចិត្តទេ?
តើសាកលវិទ្យាល័យនេះមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងជំនាញដែលខ្ញុំជ្រើសរើសទេ?
តើខ្ញុំចង់ធ្វើនិក្ខេបបទលើគម្រោងស្រាវជ្រាវ ឬសិក្សាតាមកម្មវិធីវគ្គសិក្សា?
សួរខ្លួនអ្នក ថាតើអ្នកចង់បានអ្វីមកវិញពីការសិក្សា ហើយវាយតម្លៃជម្រើសរបស់អ្នក។
ខណៈពេលដែលវាមិនមែនជាតម្រូវការចាំបាច់ ការសិក្សានៅសាលាដែលមានកិត្យានុភាពដែលមានចំណាត់ថ្នាក់អន្តរជាតិខ្ពស់អាចជួយអ្នកនៅថ្ងៃមុខ។
សម្រាប់អ្នកខ្លះ កិត្យានុភាពរបស់សាកលវិទ្យាល័យនៅតែមានសារៈសំខាន់នៅសព្វថ្ងៃនេះ។ សាលារៀនដែលមានចំណាត់ថ្នាក់ខ្ពស់តែងមានកម្មវិធីសិក្សាដែលមានគុណភាពខ្ពស់ មានជំនាញច្រើន និងឱកាសការងារល្អប្រសើរ។
ប្រសិនបើនេះជាអ្វីដែលអ្នកកំពុងស្វែងរក វាជារឿងល្អក្នុងការរកមើលសាកលវិទ្យាល័យកំពូលៗ នៅក្នុងប្រទេសដែលអ្នកចាប់អារម្មណ៍។
មិនថាអ្នកសិក្សានៅក្រៅប្រទេសឬអត់ទេ ថ្លៃសិក្សាគឺជាការចំណាយដ៏ច្រើនដែលអាចមានផលប៉ះពាល់ដល់ជីវិតរបស់អ្នកនៅថ្ងៃមុខ។ ការស្វែងយល់ពីថ្លៃសិក្សា គួរតែជាជំហានដំបូងក្នុងការស្វែងរកមហាវិទ្យាល័យ។
ទោះជាយ៉ាងណាក៏ដោយ សូមកុំឱ្យតម្លៃសិក្សារបស់សាលាក្នុងក្តីស្រមៃរបស់អ្នកក្លាយជាឧបសគ្គ។ ស្វែងរកកម្មវិធីជំនួយ និងការគាំទ្រផ្នែកហិរញ្ញវត្ថុផ្សេងៗដែលផ្តល់ដោយសាកលវិទ្យាល័យ នឹងជួយអ្នកយ៉ាងច្រើនលើការចំណាយ។
ជាមួយនឹងការរីករាលដាលនៃជំងឺរាតត្បាត ការសិក្សាបញ្ចូលគ្នាបានក្លាយជារឿងធម្មតានៅសាកលវិទ្យាល័យ។ វារួមបញ្ចូលទាំងការរៀនអនឡាញ និងការរៀនដោយផ្ទាល់ ដែលបានផ្លាស់ប្ដូររបៀបបង្រៀន។ ខណៈពេលដែលការសិក្សាបញ្ចូលគ្នាមានអត្ថប្រយោជន៍ច្រើន សិស្សផ្សេងគ្នាក៏មានរបៀបរៀនផ្សេងគ្នាដែរ។
អ្នកខ្លះរីកចម្រើននៅក្នុងបរិយាកាសសិក្សាដោយផ្ទាល់ដែលមានអន្តរកម្ម ខណៈអ្នកផ្សេងទៀតចូលចិត្តសិក្សាពេលនៅម្នាក់ឯង។
ពិចារណាដល់ការសិក្សាបញ្ចូលគ្នា នៅពេលជ្រើសរើសសាលា និងស្វែងរកសាលាណាដែលសាកសមនឹងតម្រូវការរបស់អ្នកបំផុត។
ក្រៅពីការរំពឹងទុកចំពោះការងារ កត្តាសំខាន់មួយដែលជម្រុញនិស្សិតឱ្យទៅសិក្សានៅបរទេសគឺ ការផ្លាស់ប្តូរបរិយាកាស និងការស្វែងយល់បន្ថែមអំពីវប្បធម៌ថ្មីៗ។
ទោះជាយ៉ាងណាក៏ដោយ វាមិនងាយស្រួលដូចដំណើរកម្សាន្តឡើយ។
តើខ្ញុំមានលទ្ធភាពរស់នៅក្នុងទីក្រុងនេះទេ?
តើប្រទេសគោលដៅសិក្សានោះនៅឆ្ងាយប៉ុណ្ណា?
តើខ្ញុំអាចធ្វើដំណើរត្រឡប់មកផ្ទះវិញបានប៉ុន្មានដងក្នុងកំឡុងពេលឈប់សម្រាក?
ទាំងនេះគ្រាន់តែជាសំនួរខ្លះៗដែលអ្នកត្រូវសួរខ្លួនឯងមុននឹងធ្វើការសម្រេចចិត្ត។
ចំណាយពេលដើម្បីធ្វើការស្រាវជ្រាវ ហើយគិតថាតើផែនការរបស់អ្នកសមស្របនឹងថវិការបស់អ្នកដែរឬទេ។
ពីបរិស្ថានដល់វប្បធម៌សាលា អ្នកអាចដឹងថាអ្នកចង់សិក្សានៅសាលានោះឬអត់។ ខណៈពេលដែលស្ថាប័នធំៗ មានធនធានល្អប្រសើរសម្រាប់បង្កើតបណ្តាញ ស្ថាប័នតូចៗអាចផ្ដល់ឱកាសច្រើនសម្រាប់ឲ្យអ្នកបានចូលរួម និងទទួលបានមតិកែលំអផ្សេងៗ។
អ្វីដែលសំខាន់គឺ វប្បធម៌នៅក្នុងសាកលវិទ្យាល័យនឹងបង្កើតផ្នត់គំនិត និងចរិតលក្ខណៈរបស់និស្សិតក្នុងរយៈពេល ៤ ឆ្នាំខាងមុខ ដូច្នេះត្រូវប្រាកដថាអ្នកចង់រីកចម្រើនក្នុងបរិយាកាសបែបនោះ។
កន្លែងស្នាក់នៅ គឺជាផ្ទះដែលនៅឆ្ងាយពីផ្ទះ។ វាជារឿងសំខាន់ក្នុងការស្វែងរកកន្លែងដែលសាកសមតាមតម្រូវការ និងថវិការបស់អ្នក។ ជម្រើសកន្លែងស្នាក់នៅទូទៅមានពីរគឺ បន្ទប់ស្នាក់នៅក្នុងសាលា និងនៅក្រៅសាលា។
ជាធម្មតា ការស្នាក់នៅក្នុងសាលាមិនសូវមានភាពឯកជនទេ ហើយត្រូវរស់នៅជាមួយមិត្តរួមបន្ទប់ផ្សេងទៀត។ ប៉ុន្តែប្រសិនបើអ្នកចូលចិត្តជួបមនុស្សថ្មីៗ ហើយមិនប្រកាន់ចំពោះការចែករំលែកកន្លែងរស់នៅជាមួយពួកគេទេ នេះប្រហែលជាជម្រើសល្អសម្រាប់អ្នក។
ម៉្យាងវិញទៀត ការជួលកន្លែងផ្ទាល់ខ្លួន គឺជាវិធីដ៏ល្អមួយដែលទទួលបានភាពឯកជនច្រើន ប៉ុន្តែអ្នកក៏ត្រូវចំណាយកាន់តែច្រើន។ នៅពេលធ្វើការសម្រេចចិត្ត ត្រូវប្រាកដថាបានគិតគូរដល់វិបត្តិកូវីដ១៩ ផងដែរ។
នៅសាកលវិទ្យាល័យ គឺជាពេលវេលាដ៏ល្អបំផុតក្នុងការបង្កើតបណ្តាញ។ វាមិនត្រឹមតែជាមធ្យោបាយដ៏ល្អមួយក្នុងការទទួលបានចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បើកឱកាសជាច្រើនផងដែរ សូម្បីតែមុនពេលចូលធ្វើការងារក៏ដោយ។
ប្រសិនបើអ្នកមិនដឹងថាត្រូវចាប់ផ្តើមពីណាទេ សូមពិចារណាចូលរួមជាមួយសង្គម ឬអង្គការ។ ភ្ជាប់ទំនាក់ទំនងជាមួយមហាវិទ្យាល័យ ដើម្បីទទួលបានការយល់ដឹងដោយផ្ទាល់។ ចូលរួមនៅក្នុងសាលា ហើយបើកចំហរចំពោះបង្កើតទំនាក់ទំនងថ្មី។
យើងដឹងថាវាពិបាកប៉ុណ្ណាក្នុងការសម្រេចចិត្តដ៏ធំធេងបែបនេះ។ នោះហើយជាមូលហេតុដែលយើងនៅទីនេះចាំជួយអ្នក។
ប្រសិនបើអ្នកចាប់អារម្មណ៍ក្នុងការបន្តការសិក្សានៅបរទេស សូមទាក់ទងអ្នកប្រឹក្សារបស់យើងតាមរយៈការិយាល័យនិម្មិតរបស់យើង ដើម្បីណែនាំអ្នកពីដើមរហូតដល់ចប់។
ចាប់ផ្តើមដំណើររបស់អ្នកជាមួយ IDP ថ្ងៃនេះ!
បង្កើតកម្រងព័ត៌មានរបស់អ្នក និងដោះសោមុខងារជាច្រើនរួមទាំងការណែនាំផ្ទាល់ខ្លួន កម្មវិធីដែលតាមដានបានលឿន និងច្រើនទៀត។
Dive into our extensive collection of articles by using our comprehensive topic search tool.