ប្រធានបទគ្របដណ្តប់
វិស្វកម្មតែងតែជាជម្រើសដ៏ពេញនិយមមួយ ហើយមិនបាច់ឆ្ងល់ថាហេតុអ្វីទេ - វាជាការងារដែលមានស្ថេរភាព និងទទួលបានប្រាក់ខែខ្ពស់នៅទូទាំងពិភពលោក!
និស្សិតដែលចង់សិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មអាចសម្លឹងមើលវិស័យដែលលូតលាស់ជារៀងរាល់ឆ្នាំលើឯកទេសផ្សេងៗ រួមមាន វិស្វកម្មអគ្គិសនី សំណង់ស៊ីវិល មេកានិច និងវិស្វកម្មគីមី។
សញ្ញាបត្រវិស្វកម្មមិនត្រឹមតែជួយអ្នកឲ្យឈានចូលទៅក្នុងវិស័យឧស្សាហកម្មសំខាន់ៗប៉ុណ្ណោះទេ និស្សិតផ្នែកវិស្វកម្មមានភាពបត់បែន និងឱកាសក្នុងការចូលទៅក្នុងវិស័យផ្សេងៗ រួមទាំងហិរញ្ញវត្ថុ និងបច្ចេកវិទ្យាផងដែរ។
វិស្វកម្មរួមបញ្ចូលទាំងគណិតវិទ្យា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងធុរកិច្ច ដែលអនុញ្ញាតឱ្យសិស្សចេះទាំងជំនាញបច្ចេកទេស និងពាណិជ្ជកម្ម ដែលមានប្រយោជន៍ដល់អាជីពរបស់ពួកគេ។
ប្រសិនបើអ្នកចង់សិក្សាជំនាញវិស្វកម្មនៅបរទេស នេះគឺជាការជ្រើសរើសរបស់យើងពីស្ថាប័នល្អបំផុតនៅទូទាំងពិភពលោកដែលគួរពិចារណា!
ក្នុងនាមជាសាកលវិទ្យាល័យវិស្វកម្មកំពូលទាំង ៥០ នៅអូស្ត្រាលី សាកលវិទ្យាល័យ University Of Melbourne ប្រហែលជាមហាវិទ្យាល័យវិស្វកម្ម និងព័ត៌មានវិទ្យាចំណាស់ជាងគេបំផុតនៅអូស្ត្រាលីដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៨៦១!
សាកលវិទ្យាល័យផ្តល់ថ្នាក់វិស្វកម្ម ដោយត្រូវសិក្សាបរិញ្ញាបត្រវិទ្យាសាស្ត្រ រចនា ឬជីវវេជ្ជសាស្ត្ររយៈពេល ៣ ឆ្នាំជាមុនសិន ហើយបន្ទាប់មកទើបជ្រើសរើសជំនាញវិស្វកម្ម។
ដើម្បីក្លាយជាវិស្វករដែលមានការទទួលស្គាល់ជាអន្តរជាតិ និស្សិតអាចសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល ២ ឆ្នាំបន្ថែមក្នុងជំនាញដែលពួកគេជ្រើសរើស រួមមានវិស្វកម្មគីមី និងវិស្វកម្មកុំព្យូទ័រ។
UNSW គឺជាសាលាវិស្វកម្មកំពូលនៅអូស្ត្រាលី ហើយមានថ្នាក់បរិញ្ញាបត្របង្រៀនដើម្បីក្លាយជាវិស្វករអាជីព។
នៅ UNSW បរិញ្ញាបត្រវិស្វកម្មទាំងអស់ រួមបញ្ចូលនូវឱកាសដើម្បីបង្កើតចំណេះដឹងក្នុងពិភពពិត និងបង្កើតទំនាក់ទំនង ជាមួយនឹងការទទួលបានបទពិសោធន៍ការងាររយៈពេល ៦០ ថ្ងៃជាមួយក្រុមហ៊ុនដទៃ។
ជម្រើសជាច្រើនដែលរួមមាន ជីវព័ត៌មានវិទ្យា សំណង់ស៊ីវិល វិស្វកម្មអវកាស វិស្វកម្មគីមី និងវិស្វកម្មអគ្គិសនី។
សាលាវិស្វកម្មនៅ UCL បានបន្តជាប់ចំណាត់ថ្នាក់ក្នុងចំណោមសាលាល្អបំផុតរបស់ពិភពលោក ហើយជាសាលាមួយក្នុងចំណោមសាលាកំពូលទាំង ៥០ នៅក្នុងតារាងលំដាប់ថ្នាក់របស់ QS។
ក្នុងនាមជាសាលាមួយដ៏ល្អបំផុត សាលាវិស្វកម្មរបស់ UCL ផ្តល់នូវការសិក្សាបញ្ចូលគ្នារួមមាន ការសិក្សាផ្ទាល់ និងការសិក្សាដោយខ្លួនឯងតាមរយៈវីដេអូ។ នេះរួមបញ្ចូលទាំង ការអនុវត្តនៅបន្ទប់ពិសោធន៍ ដើម្បីបង្កើតជំនាញបច្ចេកទេស។
សិស្សដែលចុះឈ្មោះសិក្សាក៏អាចធ្វើកម្មសិក្សារដូវក្តៅចំនួនពីរ ដើម្បីជួយពន្លឿនការសិក្សារបស់ពួកគេតាមរយៈបទពិសោធន៍ការងារក្នុងពិភពពិតនៅក្នុងក្រុមហ៊ុន។
៤. សាកលវិទ្យាល័យ University of Manchester
និស្សិតដែលចង់សិក្សាផ្នែកវិស្វកម្មនៅសាកលវិទ្យាល័យ University of Manchester នឹងទទួលបានអត្ថប្រយោជន៍ពីអត្រាមានការងារខ្ពស់ បន្ទាប់ពីបញ្ចប់ការសិក្សា។
កម្មវិធីសិក្សាត្រូវបានបង្រៀនដោយភាពបត់បែន ដោយសិស្សមានភាពបត់បែនក្នុងការសម្រេចចិត្តថាតើវិស្វកម្មគឺជាជំនាញដែលត្រឹមត្រូវឬទេនៅពេលក្រោយ។ នេះមានន័យថាចូលសិក្សាថ្នាក់មូលដ្ឋានមួយឆ្នាំមុនពេលសម្រេចចិត្តថាចាប់យកជំនាញវិស្វកម្ម។
ដោយសារជំងឺរាតត្បាត សាកលវិទ្យាល័យផ្តល់ជូននូវថ្នាក់អនឡាញ និងវគ្គសិក្សាបញ្ចូលគ្នា ទោះជាយ៉ាងណាក៏ដោយ ថ្នាក់វិស្វកម្មដែលសិក្សាពីចម្ងាយ មានចំពោះតែថ្នាក់អនុបណ្ឌិតតែប៉ុណ្ណោះ។
ក្នុងនាមជាសាកលវិទ្យាល័យវិស្វកម្មកំពូល សាកលវិទ្យាល័យ Trinity College Dublin របស់អៀរឡង់ ផ្តល់ជូននូវកម្មវិធីសិក្សាដ៏គួរឱ្យចាប់អារម្មណ៍ដែលផ្តោតលើការបង្រៀនប្រកបដោយភាពច្នៃប្រឌិត និងឧត្តមភាពនៃការស្រាវជ្រាវនៅមន្ទីពិសោធន៍ដ៏អស្ចារ្យ ដែលមានសាស្ត្រាចារ្យជាអ្នកជំនាញក្នុងវិស័យវិស្វកម្មផ្ទាល់។
និស្សិតដែលចុះឈ្មោះសិក្សាថ្នាក់បរិញ្ញាបត្រនឹងចាប់ផ្តើមជាមួយវគ្គសិក្សាមូលដ្ឋានគ្រឹះរយៈពេល២ឆ្នាំ មុនពេលជ្រើសរើសជំនាញនៅឆ្នាំទី ៣ និងទី ៤ ពីមុខជំនាញជាច្រើនរួមមាន ជីវវេជ្ជសាស្ត្រ កុំព្យូទ័រ អេឡិចត្រូនិច បរិស្ថាន និងវិស្វកម្មមេកានិច។
មានទីតាំងនៅណូវែលហ្សេឡង់ សាលាវិស្វកម្មនៅសាកលវិទ្យាល័យ University of Auckland ផ្តល់សញ្ញាបត្រដែលមានការទទួលស្គាល់ពីវិស្វកម្មណូវែលហ្សេឡង់ ដែលអនុញ្ញាតឱ្យនិស្សិតបញ្ចប់ការសិក្សាមានការទទួលស្គាល់ជាអន្តរជាតិ។
និស្សិតអាចជ្រើសរើសជំនាញវិស្វកម្មផ្សេងៗក្នុងពេលសិក្សាដែលរួមមាន ជីវវេជ្ជសាស្ត្រ សំណង់ស៊ីវិល កុំព្យូទ័រ វិស្វកម្មមេកានិក និងរចនាប្រព័ន្ធ។
បង្កើតឡើងក្នុងឆ្នាំ ១៨៧៣ សាកលវិទ្យាល័យ University of Canterbury គឺជាសាកលវិទ្យាល័យចំណាស់ជាងគេទី២របស់ណូវែលហ្សេឡង់ ហើយជាសាលាវិស្វកម្មកំពូលទាំង ២៥០ នៅលើពិភពលោក។
វិទ្យាស្ថានមិនត្រឹមតែផ្ដល់មន្ទីរពិសោធន៍ និងកន្លែងបង្រៀនដ៏អស្ចារ្យប៉ុណ្ណោះទេ សាកលវិទ្យាល័យក៏ផ្តល់ឱកាសកម្មសិក្សា និងទំនាក់ទំនងសម្រាប់និស្សិត ដើម្បីទទួលបានបទពិសោធន៍ការងារជាក់ស្តែង។
និស្សិតនឹងអាចចុះឈ្មោះសិក្សាថ្នាក់បរិញ្ញាបត្រវិស្វកម្មជាមួយនឹង ៩ ជំនាញ ចាប់ពីឆ្នាំទី ២ ទៅ ដែលរួមមាន សំណង់ស៊ីវិល វិស្វកម្មគីមី និងវិស្វកម្មកុំព្យូទ័រ។
ជាប់ចំណាត់ថ្នាក់ក្នុងចំណោមសាលាវិស្វកម្មកំពូលទាំង ៥០ នៅលើពិភពលោក សាកលវិទ្យាល័យ University of Waterloo គឺជាសាលាវិស្វកម្មធំជាងគេនៅកាណាដា ដោយផ្តោតលើការស្រាវជ្រាវផ្នែកវិស្វកម្ម និងវិស័យជាដៃគូ។
និសិត្សអាចរំពឹងថានឹងសិក្សាស៊ីជម្រៅ ដែលអាចទទួលបានបទពិសោធន៍ការងារពីក្រុមហ៊ុនធំៗនៅកាណាដា។
មិនដូចកម្មវិធីសិក្សាផ្សេងទៀត និស្សិតថ្នាក់បរិញ្ញាបត្រនឹងត្រូវជ្រើសរើសជំនាញចាប់ពីថ្ងៃដំបូង ដើម្បីចាប់ផ្តើមដំណើរអាជីពឲ្យបានឆាប់រហ័ស។
ក្នុងនាមជាសាកលវិទ្យាល័យដ៏មានកិត្យានុភាពបំផុតមួយនៅអាមេរិក និងពិភពលោក សាកលវិទ្យាល័យត្រូវបានទទួលស្គាល់ចំពោះឧត្តមភាព ភាពច្នៃប្រឌិត និងឥទ្ធិពលនៃការផ្តួចផ្តើមគំនិត។
និស្សិតដែលចង់ចុះឈ្មោះសិក្សានៅទីនេះនឹងចាប់ផ្តើមសិក្សាមូលដ្ឋានគ្រឹះនៃវិស្វកម្ម មុនពេលជ្រើសរើសជំនាញនៅក្នុងឆមាសទី២។ ជំនាញរួមមាន ជីវវេជ្ជសាស្ត្រ វិស្វកម្មគីមី សំណង់ស៊ីវិល វិទ្យាសាស្ត្រវត្ថុធាតុដើម និងវិស្វកម្មកុំព្យូទ័រ។
ជាប់ចំណាត់ថ្នាក់ក្នុងចំណោមសាកលវិទ្យាល័យវិស្វកម្មកំពូលទាំង ១០ នៅអាមេរិក សាលាវិស្វកម្ម Jacobs School of Engineering in UCSD ផ្តល់ជូនជំនាញចំនួន ៦ រួមមាន ជីវវិស្វកម្ម វិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្មរចនាសម្ព័ន្ធ។
ដោយផ្តោតលើការបង្កើតថ្មីទាំងក្នុងការសិក្សា និងក្នុងពិភពពិត សិស្សអាចរីករាយជាមួយនឹងកម្មវិធីសិក្សាដែលផ្អែកលើការដោះស្រាយបញ្ហា ដោយរួមបញ្ចូលទាំងទ្រឹស្តី និងការអនុវត្តជាមួយដៃគូនៅក្នុងវិស័យនោះ។
វាជាការសំខាន់ក្នុងការកត់សម្គាល់ថា មិនមែននិស្សិតទាំងអស់នៅ UCSD សុទ្ធតែអាចសិក្សាជំនាញវិស្វកម្មបានទេ ដោយមានការប្រលង និងជ្រើសរើសច្រើន។
មិនថាអ្នកចង់ជ្រើសរើសវគ្គសិក្សាផ្នែកវិស្វកម្មដែលត្រឹមត្រូវ ឬកំពុងជ្រើសរើសគោលដៅសិក្សាដែលល្អឥតខ្ចោះនោះទេ វាមានភាពងាយស្រួល និងលឿន បើមានអ្នកជួយ។
ត្រង់នេះហើយដែលអ្នកប្រឹក្សាអប់រំរបស់យើងចូលមក!
នៅ IDP យើងធ្វើឱ្យដំណើរការដាក់ពាក្យសិក្សានៅក្រៅប្រទេសមានភាពរលូន និងរុករកជាមួយអ្នក ដើម្បីឱ្យអ្នកអាចទទួលបានវគ្គសិក្សាក្នុងក្តីស្រមៃរបស់អ្នកនៅក្នុងសាកលវិទ្យាល័យល្អបំផុតដែលសាកសមសម្រាប់អ្នក។
ចាប់ផ្តើមជាមួយវគ្គប្រឹក្សាដោយឥតគិតថ្លៃនៅថ្ងៃនេះ!
បើអ្នកចង់ពិភាក្សាជាមួយយើងតាមរយៈអ៊ីនធឺណែត គ្រាន់តែបំពេញទម្រង់បែបបទនេះ នោះយើងនឹងទាក់ទងទៅ។
ប្រសិនបើអ្នកមានសំនួរ ឬ ចម្ងល់, ពួកយើងមានចម្លើយ។ ឆាតមកពួកយេីងដេីម្បីទទួលបានចម្លេីយ និង ពត៌មានបន្ថែម ហេីយពួកយេីងនឹងជួយអ្នកដេីម្បីសំរេចដំណេីរទៅសិក្សានៅបរទេស។
បង្កើតកម្រងព័ត៌មានរបស់អ្នក និងដោះសោមុខងារជាច្រើនរួមទាំងការណែនាំផ្ទាល់ខ្លួន កម្មវិធីដែលតាមដានបានលឿន និងច្រើនទៀត។
Dive into our extensive collection of articles by using our comprehensive topic search tool.