ហេតុអ្វីទៅសិក្សានៅបរទេស?
ទីកន្លែងនិងមុខវិជ្ជាដែលត្រូវសិក្សា?
តើខ្ញុំត្រូវដាក់ពាក្យដោយរបៀបណា?
បន្ទាប់ពីទទួលបានការផ្តល់ជូន
ការរៀបចំពេលចេញដំណើរ
ពេលមកដល់និងភាពរីកចម្រើន
hand typing on keyboard

សាកលវិទ្យាល័យល្អបំផុត ១០ សម្រាប់ជំនាញវិជ្ជសាស្ដ្រ

ប្រធានបទគ្របដណ្តប់

សាកលវិទ្យាល័យល្អបំផុត ១០ សម្រាប់ជំនាញវិជ្ជសាស្ដ្រ

នៅពេលកើតមានជំងឺកូវីដ១៩ តម្រូវការបុគ្គលិកផ្នែកថែទាំសុខភាពកើនឡើង បើទោះបីជាបច្ចេកវិទ្យាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិស័យនេះក៏ដោយ។

ទោះបីជាមិនមានជំងឺរាតត្បាតក៏ដោយ វិស័យសុខាភិបាលមានតម្រូវការជានិច្ច ហើយនឹងមានការងារច្រើន។

នៅទូទាំងពិភពលោក វិស័យនេះមានតម្លៃ ៨.៤៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ហើយការថែទាំសុខភាពនៅលើសកលលោក ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ជាង ១០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។

លើសពីការងារដ៏អស្ចារ្យ ការងារផ្នែកវិជ្ជសាស្ដ្រក៏ធ្វើឲ្យអ្នករីករាយផងដែរ។

មិនថាអ្នកជួយសង្គ្រោះជីវិត នាំយកជីវិតថ្មីចូលមកកាន់ពិភពលោក ឬធ្វើការនៅផ្នែកខាងក្រោយដើម្បីឲ្យមន្ទីរពេទ្យដំណើរការដោយរលូននោះទេ អ្នកដើរតួសំខាន់ដែលជះឥទ្ធិពលវិជ្ជមានដល់ជីវិតមនុស្ស។

ប្រសិនបើអ្នកមានគម្រោងសិក្សាក្នុងវិស័យវេជ្ជសាស្ត្រ ការសិក្សានៅបរទេសអាចជាជំហានដំបូងដ៏អស្ចារ្យ។ យ៉ាងណាមិញ អ្នកនឹងទទួលបានបទពិសោធន៍ និងឱកាសកាន់តែច្រើន។

យើងបានរៀបចំបញ្ជីសាលាពេទ្យដ៏ល្អបំផុតមួយចំនួនក្នុងពិភពលោក ដូច្នេះសូមអានបន្តដើម្បីស្វែងរកជម្រើសរបស់អ្នក។

១. សាកលវិទ្យាល័យ University of Melbourne

ជាប់ចំណាត់ថ្នាក់លេខ១ នៅអូស្ត្រាលី និងលេខ៣១ នៅលើពិភពលោក សាកលវិទ្យាល័យ University of Melbourne បានបណ្តុះបណ្តាលគ្រូពេទ្យ ធ្វើការស្រាវជ្រាវដែលមានការប្រកួតប្រជែងនៅលើអន្តរជាតិ និងមាននិស្សិតបញ្ចប់ការសិក្សាលើគ្រប់វិស័យនៃផ្នែកសុខាភិបាល វេជ្ជសាស្ត្រ និងជីវវេជ្ជសាស្ត្រ។

នៅពេលអ្នកចុះឈ្មោះចូលរៀននៅសាលាសុខាភិបាល អ្នកនឹងសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៣ ឆ្នាំ មុនសិក្សាថ្នាក់បណ្ឌិតផ្នែកវេជ្ជសាស្ត្រ រយៈពេល៤ ឆ្នាំទៀត ដែលត្រូវបានទទួលស្គាល់ដោយក្រុមប្រឹក្សាវេជ្ជសាស្ត្រអូស្ត្រាលី។

២. សាកលវិទ្យាល័យ University of Sydney

ជាមួយនឹងអតីតនិស្សិតចំនួន ៣៨០,០០០ នាក់នៅក្នុងជាង ១៧០ ប្រទេស សាកលវិទ្យាល័យ University of Sydney គឺជាជម្រើសដ៏ពេញនិយមរបស់និស្សិតអន្តរជាតិ។

ដោយជាប់ចំណាត់ថ្នាក់លេខ២២ នៅលើពិភពលោកសម្រាប់វិទ្យាសាស្ត្រជីវិត និងវេជ្ជសាស្ដ្រ ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រ និងបណ្ឌិតវេជ្ជសាស្ត្រត្រូវសិក្សារយៈពេល៧ ឆ្នាំ។ កម្មវិធីនេះមានមុខវិជ្ជាដូចជា មូលដ្ឋានគ្រឹះ និងគ្លីនិក រោគវិនិច្ឆ័យ និងការព្យាបាល ការស្រាវជ្រាវ សុខភាពប្រជាជន និងច្រើនទៀត។

ត្រូវរំពឹងថានឹងទទួលបានបទពិសោធន៍ផ្ទាល់ពីការងាររយៈពេល២៣១០ ម៉ោង។

៣. សាកលវិទ្យាល័យ University of Edinburgh

គឺនៅសាកលវិទ្យាល័យ University of Edinburgh នេះហើយដែល James Young Simpson ជាអ្នករកឃើញថ្នាំស្ពឹកតាមរយៈរបកគំហើញរបស់គាត់អំពីលក្ខណៈសម្បត្តិនៃសារធាតុក្លរូហ្វម ។

បរិញ្ញាបត្រវេជ្ជសាស្ត្រ និងវះកាត់រយៈពេល៦ ឆ្នាំ នឹងរៀបចំអ្នកឱ្យក្លាយជាវេជ្ជបណ្ឌិតឆ្នាំទី ១ ដោយផ្ដល់ឱ្យអ្នកនូវចំណេះដឹង និងជំនាញតាមរយៈការបង្រៀន មន្ទីរពិសោធន៍ និងការងារក្នុងគម្រោង មន្ទីរព្យាបាល និងច្រើនទៀត។

ក្នុងរយៈពេល២ ឆ្នាំចុងក្រោយ អ្នកនឹងក្លាយជាវេជ្ជបណ្ឌិតកំពុងបណ្តុះបណ្តាល ដែលនឹងបង្រៀនអ្នកទៅតាមតម្រូវការជាក់លាក់របស់អ្នក។

៤. Trinity College Dublin

មានទីតាំងនៅចំកណ្តាលទីក្រុង Dublin សាកលវិទ្យាល័យ Trinity College Dublin គឺជាសាកលវិទ្យាល័យកំពូលរបស់អៀរឡង់។

ថ្នាក់បរិញ្ញាបត្រផ្នែកវេជ្ជសាស្ត្រ គឺជាកម្មវិធីរយៈពេល៥ ឆ្នាំដែលត្រូវបានទទួលស្គាល់ដោយក្រុមប្រឹក្សាវេជ្ជសាស្ត្រអៀរឡង់ ស្របតាមគោលការណ៍របស់សហព័ន្ធអប់រំវេជ្ជសាស្រ្តពិភពលោក។

ក្នុងកម្មវិធីនេះ អ្នកនឹងទទួលបានបទពិសោធន៍ការងារមួយចំនួនពីមន្ទីរពេទ្យ ដែលធ្វើឡើងនៅក្នុងមន្ទីរពេទ្យ St James និងមន្ទីរពេទ្យ Tallaght។

៥. សាកលវិទ្យាល័យ University College Cork

ចាប់តាំងពីសិស្សចំនួន១១៥ នាក់ក្នុងឆ្នាំ១៨៤៩ សាកលវិទ្យាល័យ University College Cork បានតស៊ូរហូតមក ហើយឥឡូវនេះមានសិស្សជាង ២២,៥០០ នាក់ ក៏បានជាប់ចំណាត់ថ្នាក់ក្នុងសាកលវិទ្យាល័យកំពូល ២% នៅលើពិភពលោក។

ប្រសិនបើអ្នកសិក្សាផ្នែកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងសុខភាព អ្នកត្រូវចំណាយពេល៤ ឆ្នាំ ដើម្បីទទួលបានជំនាញ និងចំណេះដឹងសម្រាប់អាជីពក្នុងការថែទាំសុខភាព ឬការសិក្សាក្នុងការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ។

វគ្គសិក្សាដែលជំរុញដោយការស្រាវជ្រាវក្នុងពហុជំនាញនេះនឹងគ្របដណ្តប់លើប្រធានបទនានាដែលទាក់ទងនឹងវេជ្ជសាស្ត្រ និងសុខភាព។ ដូចគ្នានេះផងដែរ អ្នកនឹងទទួលបានឱកាសដើម្បីធ្វើការលើគម្រោងនៅក្នុងមន្ទីរស្រាវជ្រាវលំដាប់ពិភពលោក

៦. សាកលវិទ្យាល័យ University of Toronto

ជាប់ចំណាត់ថ្នាក់លេខ២៦ នៅលើពិភពលោក សាកលវិទ្យាល័យ University of Toronto គឺជាសាកលវិទ្យាល័យដ៏មានកិត្យានុភាពបំផុតរបស់កាណាដា។

មហាវិទ្យាល័យវេជ្ជសាស្ត្រផ្តល់ទាំងថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រជីវិត។ វាផ្តល់នូវឱកាសថ្មីៗក្នុងវិស័យអប់រំ ដោយភ្ជាប់ទំនាក់ទំនងរវាងនិស្សិតថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិត នៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវដ៏ធំបំផុតរបស់កាណាដា។

ក្នុងនាមជានិស្សិតថ្នាក់បរិញ្ញាបត្រ អ្នកនឹងបានទំនាក់ទំនង និងបង្រៀនដោយនិស្សិតថ្នាក់អនុបណ្ឌិត។

៧. សាកលវិទ្យាល័យ McGill University

សាកលវិទ្យាល័យ McGill University គឺជាផ្ទះនៃមហាវិទ្យាល័យវេជ្ជសាស្ត្រដំបូងគេរបស់កាណាដា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨២៩។

មន្ទីរពេទ្យធំជាងគេទី២របស់កាណាដាមាននៅមជ្ឈមណ្ឌលសុខភាពសាកលវិទ្យាល័យ McGill University ដោយមានអ្នកស្រាវជ្រាវ និងគ្រូពេទ្យចំនួន៥៥០ នាក់ និស្សិតថ្នាក់អនុបណ្ឌិត និងក្រោយបណ្ឌិតចំនួន ១២០០ នាក់ ព្រមទាំងថវិកាស្រាវជ្រាវជិត ១៧០ លានដុល្លារ។

ថ្នាក់បរិញ្ញាបត្រជំនាញវេជ្ជសាស្ត្រមានរយៈពេល៤ ឆ្នាំដែលទាក់ទងនឹងមុខវិជ្ជាដូចជា ទំនួលខុសត្រូវសង្គម សុខភាពប្រជាជន អត្តសញ្ញាណវិជ្ជាជីវៈ និងការអនុវត្ត ក៏ដូចជាវិទ្យាសាស្ត្រមូលដ្ឋាន ការគិតស៊ីជម្រៅ និង ចំណេះដឹងជាន់ខ្ពស់។

៨. សាកលវិទ្យាល័យ Johns Hopkins University

ដោយដាក់ឈ្មោះតាមសហគ្រិន និងសប្បុរសជនអាមេរិក Johns Hopkins សាកលវិទ្យាល័យ Johns Hopkins University ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៧៦ ហើយត្រូវបានគេចាត់ទុកថាជាសាកលវិទ្យាល័យស្រាវជ្រាវដំបូងគេនៅសហរដ្ឋអាមេរិក។

ថ្នាក់វិជ្ជសាស្ដ្ររយៈពេល៤ ឆ្នាំ មានកម្មវិធីសិក្សា Genes to Society ដែលប្រើវិធីសាស្ដ្រថែទាំអ្នកជំងឺ និងពង្រឹងសុខភាពសង្គម។

វាផ្តល់ឱកាសឲ្យអ្នកទទួលបានបទពិសោធន៍កាន់តែស៊ីជម្រៅលើផ្នែកដែលអ្នកចាប់អារម្មណ៍ ឬចង់សិក្សាបន្ថែម អាស្រ័យលើគោលដៅរបស់អ្នក។

៩. សាកលវិទ្យាល័យ UCLA (University of California)

សាកលវិទ្យាល័យ UCLA ជាប់ចំណាត់ថ្នាក់លេខ១ ជាសាកលវិទ្យាល័យសាធារណៈ និង លេខ៩ ជាសាកលវិទ្យាល័យស្រាវជ្រាវកំពូលរបស់អាមេរិក។

សាលាវេជ្ជសាស្ត្រ David Geffen School of Medicine អនុញ្ញាតឱ្យអ្នកចូលរួមក្នុងគម្រោងស្រាវជ្រាវដ៏អស្ចារ្យ ទោះបីជាអ្នកកំពុងសិក្សាថ្នាក់បរិញ្ញាបត្រក៏ដោយ។

លើសពីឱកាសចូលរួមចំណែកដល់ការស្រាវជ្រាវនេះ អ្នកក៏នឹងអាចភ្ជាប់ទំនាក់ទំនងជាមួយមហាវិទ្យាល័យដ៏ល្បីល្បាញលើពិភពលោកផងដែរ។

១០. សាកលវិទ្យាល័យ University of Auckland

ជាប់ចំណាត់ថ្នាក់លេខ៩ នៅលើពិភពលោក សាកលវិទ្យាល័យ University of Auckland គឺជាមន្ទីរស្រាវជ្រាវដ៏ធំបំផុតរបស់នូវែលសេឡង់ ដែលមានបុគ្គលិកជាង១៣,០០០ នាក់ និងនិស្សិតក្រោយឧត្តមសិក្សាពាក់ព័ន្ធនឹងការស្រាវជ្រាវ រកចំណូលបានប្រហែល ២៣០ លានដុល្លារក្នុងការស្រាវជ្រាវប្រចាំឆ្នាំ។

ថ្នាក់បរិញ្ញាបត្រវេជ្ជសាស្ត្រ និងវះកាត់ គឺជាកម្មវិធីសិក្សារយៈពេល៦ ឆ្នាំដែលផ្តល់ឱ្យអ្នកនូវជំនាញវេជ្ជសាស្ត្រ គ្លីនិក និងការស្រាវជ្រាវសម្រាប់អាជីពក្នុងវិស័យវេជ្ជសាស្ត្រ។

នៅពេលបញ្ចប់ការសិក្សា អ្នកនឹងមានសិទ្ធិដាក់ពាក្យសុំក្របខណ្ឌបណ្តោះអាសន្នពីក្រុមប្រឹក្សាវេជ្ជសាស្ត្រនូវែលសេឡង់ ហើយធ្វើការនៅមន្ទីរពេទ្យ ឬឯកទេសផ្សេងៗ។

ត្រៀមខ្លួនដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសុខាភិបាល និងវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យកំពូលហើយឬនៅ?

ប្រសិនបើអ្នកមានអារម្មណ៍ថាមានជម្រើសច្រើននៅពេលជ្រើសរើសគោលដៅសិក្សាដែលស័ក្តិសមបំផុតនឹងអាជីពរបស់អ្នកក្នុងវិស័យសុខាភិបាល និងវិជ្ជសាស្ដ្រ សូមកុំបារម្ភអី!

ក្រុមអ្នកប្រឹក្សាផ្នែកអប់រំរបស់យើងចាំជួយអ្នក។

នៅ IDP យើងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជួយអ្នករុករកដំណើរដាក់ពាក្យចូលសិក្សានៅបរទេស ដើម្បីឱ្យអ្នកអាចចូលសិក្សាបានយ៉ាងរលូនក្នុងវគ្គសិក្សាក្នុងក្តីសុបិនរបស់អ្នក។

មិនថាអ្នកមានសំណួរ ឬគ្រាន់តែចង់ទទួលបានដំបូន្មានខ្លះៗទាក់ទងនឹងជម្រើសសិក្សានោះទេ សូមស្វែងរកជាមួយនឹងវគ្គប្រឹក្សាដោយឥតគិតថ្លៃ។

ម៉្យាងទៀត អ្នកអាចជួបប្រឹក្សាជាមួយយើងតាមរយៈអ៊ីនធឺណែត ដោយបំពេញទម្រង់បែបបទនេះ

ប្រសិនបើអ្នកមានសំនួរ ឬ ចម្ងល់, ពួកយើងមានចម្លើយ។ ឆាតមកពួកយេីងដេីម្បីទទួលបានចម្លេីយ និង ពត៌មានបន្ថែម ហេីយពួកយេីងនឹងជួយអ្នកដេីម្បីសំរេចដំណេីរទៅសិក្សានៅបរទេស។

គណនីមួយសម្រាប់តម្រូវការការសិក្សានៅបរទេសរបស់អ្នកទាំងអស់។

បង្កើតកម្រងព័ត៌មានរបស់អ្នក និងដោះសោមុខងារជាច្រើនរួមទាំងការណែនាំផ្ទាល់ខ្លួន កម្មវិធីដែលតាមដានបានលឿន និងច្រើនទៀត។

អត្ថបទដែលពាក់ព័ន្ធ

Search for articles

Dive into our extensive collection of articles by using our comprehensive topic search tool.

Select a category