ប្រធានបទគ្របដណ្តប់
អ្នកបានខិតខំអស់ពីសមត្ថភាពនិងចំណាយពេលវេលាទៅលើការប្រលង IELTS ប៉ុន្តែមិនបានពិន្ទុដែលអ្នកប្រាថ្នាចង់បាន ប្រាកដណាស់វាធ្វើឲ្យអ្នកមានការបាក់ទឹកចិត្ត មានសម្ពាធនិងសង្ស័យទៅលើសមត្ថភាពខ្លួន ឯង។
ប៉ុន្តែ អ្នកត្រូវដឹងថាមនុស្សជាច្រើនទៀតក៏ជួបបញ្ហានឹងដែរ។ ដល់ពេលដែលអ្នកគួរតែត្រៀមខ្លួនឡើងវិញដើម្បីទទួលបាននូវលទ្ធផលមួយដែលអ្នកចង់បាន។ គ្រប់យ៉ាងដែលល្អមិនងាយនឹបានដោយស្រួលៗនោះទេ?
អ្នកប្រលងជាច្រើនដងហើយមែនទេ? តាមពិតទៅ វាមិនមែនអ្នកទេដែលបរាជ័យ ផ្ទុយទៅវិញ យុទ្ធសាស្ត្រ ឬវិធីដែលអ្នកត្រៀមប្រលងច្បាស់ជាមិនត្រឹមត្រូវឡើយ ដូចនេះអ្នកគួរជ្រើសយកវិធីសាស្ត្រថ្មី និងរៀបចំទម្លាប់រៀនដើម្បីជួយអ្នកឲ្យបានជោគជ័យ។
ខាងក្រោមនេះ ជាជំហានដែលអាចជួយអ្នកបានក្នុងការត្រៀមខ្លួនកាន់តែប្រសើរ និងធ្វើយ៉ាងណាឲ្យអ្នកមានទំនុកចិត្តមកវិញដើម្បីឈានយកពិន្ទុដែលអ្នកចង់បាន។
តាមពិតទៅអ្នកមិនមែនជាអ្នកដំបូងដែលបរាជ័យក្នុងការប្រលងតេស្ត នេះឡើយ ហើយអ្នកក៏មិនជាអ្នកចុងក្រោយដែរ។ វាគ្មានអ្វីដែលខុសឆ្គងទេដែលថាអ្នកពិបាកទទួលបានពិន្ទុដែលអ្នកប្រថ្នា។ ផ្ទុយទៅវិញ អ្នកត្រូវដឹងថាអ្នកគួរយកភាពបរាជ័យជាមេរៀនដើម្បីឈានទៅមុខមួយកម្រិតទៀត។ ពិតណាស់ជំហានបន្ទាប់គឺលំបាកតែអ្នកត្រូវដឹងថាអ្នកបានឆ្លងកាត់វារួចមកហើយ ដូចជាភាពតាន តឹងនិងអ្វីដែលអ្នកគួរធ្វើកំឡុងពេលប្រលង។
ជម្រើសដែលល្អបំផុតនោះ អ្នកគួរតែហ៊ានអធ្យាស្រ័យឲ្យខ្លួនឯងនៅពេលដែលអ្នក ធ្វើវាមិនបានល្អហើយចេះលើកទឹកចិត្តខ្លួនឯងតាមរយៈការរៀនពីបទពិសោធន៍បរាជ័យរបស់អ្នកដទៃមុននឹង ពួកគេទទួលបានជោគ ជ័យ។ ការធ្វើបែបនេះ នឹងជួយអ្នកឲ្យមានស្មារតីរឹងពឹងត្រលប់មកវិញ និងឈានទៅមុខទៀត។
នៅពេលដែលអ្នកមានស្មារតី និងអារម្មណ៍ប្រសើរឡើងវិញហើយនោះ ជំហានបន្ទាប់អ្នកគួរតែ ត្រៀមលក្ខណៈសម្រាប់ការប្រលងឡើងវិញ ដោយអ្នកត្រូវជ្រើសយកថ្ងៃប្រលងណាដែលសាកសមសម្រាប់អ្នក។
បើទោះបីជាអ្នកត្រូវការពេលវេលាខ្លះដើម្បីពង្រឹងស្មារតីឡើងវិញ និងត្រៀមខ្លួន ប៉ុន្តែវាមិនមានន័យថាអ្នកគួរចំណាយពេលឲ្យអសារបង់នោះដែរ។
អ្នកគួរតែផ្សុំាខ្លួនជាមួយនឹងភាសាអង់គ្លេសឲ្យបានច្រើន ក្នុងនោះអ្នកអាចជ្រើសយកការសន្ទនាដោយប្រើប្រាស់ភាសាអង់គ្លេសជាមួយគ្រួសារ ឬមិត្តភ័ក្រឲ្យបានច្រើន ការស្តាប់កម្មវិធីណាជាភាសាអង់គ្លេសដូចជា ព័ត៌មានជាដើមនិងចំណាយពេលខ្លះក្នុងការអានសៀភៅ និង កាសែត នានា។ការធ្វើបែបនេះ អ្នកនឹងមានពេលច្រើនអាចថាពី ១ ទៅ ២ សប្តាហ៍ សម្រាប់សម្រាក ព្រមទាំងអភិវឌ្ឍជំនាញរបស់អ្នកផងដែរ។
អ្នកប្រហែលជាបរាជ័យជាលើកដំបូង ឬក៏នេះជាលើកទី ៣ សម្រាប់អ្នក។ មិនថាយ៉ាងណានោះទេ អ្នកគួរតែចាប់ផ្តើមពិចារណា និងស្មោះត្រង់ចំពោះខ្លួនឯង ដោយសួរខ្លួនឯងថា តើអ្នកជួបបញ្ហាលំបាក ត្រង់ចំនុចណា?
• តើជំនាញមួយណាដែលខ្ញុំមិនទទួលបានពិន្ទុល្អ ? (ការនិយាយ ការស្តាប់ ការសរសេរ និងការអាន)
• តើជំនាញមួយណាដែលពិបាកបំផុតសម្រាប់ខ្ញុំ ? (ការនិយាយ ការស្តាប់ ការសរសេរ និងការអាន)
• តើជំនាញមួយណាដែលខ្ញុំបានចំណាយពេលច្រើនក្នុងការត្រៀមមុនប្រលង? (ការនិយាយ ការស្តាប់ ការសរសេរ និងការអាន)
សំនួរខាងលើទាំងបីនេះពិតជាសំខាន់សម្រាប់អ្នកដើម្បីត្រៀមខ្លួនមុនប្រលងឲ្យមានប្រសិទ្ធភាព។ អ្នកមិនមានពេលវេលាច្រើនទេដូច្នេះគួរប្រើប្រាស់ពេលវេលាឲ្យបានត្រឹមត្រូវដើម្បីទទួលបានលទ្ធផលដែលខ្លួនចង់ បាន។
ប្រសិនបើអ្នកខ្សោយខាងសរសេរ អ្នកគួរតែពង្រឹងបន្ថែមនូវពាក្យ វេយាករណ៍ និងហាត់សរសេរឲ្យបានច្រើនតាមរយៈការធ្វើតេស្តសាកល្បង។
ការសិក្សាមិនគួរសិក្សាចេះតែសិក្សាដោយគ្មានគំរូងការនោះទេ អ្នកគួរតែគិតពីពេលវេលាសិក្សាដើម្បីជួយពង្រឹងការតាំងអារម្មណ៍។
ត្រូវសួរខ្លួនឯងថា នៅពេលណាយើងមានថាមពលសិក្សាជាងគេ។ សម្រាប់អ្នកខ្លះពេលល្ងាច សម្រាប់អ្នកខ្លះពេលព្រឹក ។ ទោះជាយ៉ាងណាក៏ដោយអ្នកគួរតែហ្វឹកហាត់សិក្សាក្នុងមួយថ្ងៃពី ២ ដង។
ឧទាហរណ៏ថា ការអាន និងការសរសេរ ជាមុខវិជ្ជាដែលអ្នកមានបញ្ហា អ្នកត្រូវការចំណាយយ៉ាងតិចណាស់ ១ ទៅ ២ ម៉ោងទៅលើវា។
ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺកាត់បន្ថយការរំខាននៅជុំវិញខ្លួនដើម្បីធ្វើការតាំងអារម្មណ៏បានខ្ពស់។ ប្រសិនបើនៅជុំវិញខ្លួនមានការរំខានខ្លាំង អ្នកគួរតែទៅបណ្ណាល័យដើម្បីសិក្សា។
ប្រកត់ណាស់ការហ្វឹកហាត់មានសារៈសំខាន់ ប៉ុន្តែតើអ្នកបានធ្វើវាក្រោមលក្ខខណ្ឌប្រលង ឬទេ? មានន័យថាអ្នកធ្វើតេស្តសាកល្បងដោយគ្មានជំនួយ លើសពីនេះទៅទៀតស្ថិតក្នុងពេលវេលាកំណត់។
បែបនេះនឹងជួយឲ្យអ្នកដឹងច្បាស់ពីសមត្ថភាពរបស់ខ្លួនឯងបានឆាប់រហ័ស។ ឧទាហរណ៍ថានៅក្នុងការប្រលងសរសេរដែលមានរយៈពេល ៦០ នាទី អ្នកនឹងបានដឹងថាអ្នកចំណាយពេលច្រើនទៅលើអត្ថបទទី១ ដែលបកស្រាយពី លេខ ក្រាហ្វ ឫ តារាង មួយ ឫ ច្រើន។
ការធ្វើតេស្តសាកល្បងនេះអាចជួយអ្នករៀបចំពេលវេលាសម្រាប់ផ្នែកនីមួយៗ។
អ្នកអាចសាកល្បងកំណត់ពេលវេលាសម្រាប់ការធ្វើតេស្ត ប្រសិនជាការប្រលងប្រើប្រាស់ពេលវេលា ៦០ នាទី បើអ្នកអាចសម្រាច់ក្នុងរយៈ ពេល ៥៥ ឫ ៥០ នាទី នោះនៅពេលការប្រលងជាក់ស្តែងកាន់តែមានភាពងាយស្រួល។
ជាចុងក្រោយ អ្នកគួរតែស្វែងរកអ្នកជំនាញឲ្យជួយអ្នកដើម្បីមានភាពលឿនរហ័ស សិស្សានុសិស្សជាច្រើនធ្វើបែបនេះដោយមិនប្រើប្រាស់ថវិកា។
នៅ អាយ ឌី ភី មានផ្តល់នូវវគ្គសិក្សាត្រៀមប្រលងជាច្រើន និង មាន សិក្ខាសាលាតាមរយៈឌីជីដល ដែលជាជំនួយជួយអ្នកទទួលបានពិន្ទុល្អ
ការសាកល្បង និង ការរៀបចំខ្លួនសម្រាប់ IELTS តេស្ត
១ សិក្ខាសាលា អនឡាញ របស់ IELTS
២ ចំនួនអនុវត្តសាកល្បងដោយឥតគិតថ្លៃ
៣ ឯកសារត្រៀមប្រលង និង គន្លឹះពីអ្នកឯកទេស
ខណៈពេលដែលឯកសាទាំងអស់នេះមិនគិតថ្លៃ ប៉ុន្តែមកមើល ការត្រួតពិនិត្យសាកល្បងប្រលង IELTSដើម្បីអាចសនិមតបានពីកម្រិតរបស់អ្នក។ ការសាកល្បងប្រលងដោយបង់ប្រាក់មានចំនុចពិសេសច្រើនខ្លាំងមែនទែន អ្នកនឺកធ្វើការប្រលងសាកល្បងដោយមានម៉ោងកំណត់ និងទទួលបានរបាយការណ៍មតិយោបលទៅលើការប្រលងរបស់អ្នកដើម្បីកែលម្អខ្លួនឯង រួមបន្ថែមនិងពិន្ទុសរុបនៃការប្រលង។
អ្នកអាចស្ទាបស្ទង់សមត្ថភាពរបស់ថាដល់កម្រិតណា និង អ្វីទៀតដែលអ្នកត្រូវការ។
ការរៀបចំខ្លួនដើម្បីប្រលង IELTS គឺជាគន្លឹះដែលជួយឲ្យអ្នកឈានទៅកាន់ការទទួលបានពិន្ទុខ្ពស់ក្នុងការប្រលងនិង ចូលសិក្សានៅវិទ្យាល័យជម្រើសរបស់អ្នក។
សំខាន់ជាងនេះទៅទៀតកុំឲ្យការបរាជ័យក្នុងពេលខ្លីនេះបំផ្លាញក្តីស្រមៃរបស់អ្នកទៅសិក្សានៅក្រៅប្រទេស។
ប្រសិនបើអ្នកចង់រៀបចំខ្លួនដើម្បីប្រលង សូមចុងអត្ថបទនេះ។
នៅពេលដែលអ្នកត្រៀមខ្លួនរួចរាល់ ធ្វើការកក់ការប្រលងនៅថ្ងៃនេះ។
បង្កើតកម្រងព័ត៌មានរបស់អ្នក និងដោះសោមុខងារជាច្រើនរួមទាំងការណែនាំផ្ទាល់ខ្លួន កម្មវិធីដែលតាមដានបានលឿន និងច្រើនទៀត។
Watch the story of lifelong dreams, passion and determination that truly reflects the journey of our IELTS test takers. IELTS is the breakthrough to a world of full of incredible.
Dive into our extensive collection of articles by using our comprehensive topic search tool.