ប្រធានបទគ្របដណ្តប់
ប្រសិនបើអ្នកកំពុងឈានទៅដល់ការចាប់ផ្តើមដំណើរផ្សងព្រេងថ្មីក្នុងនាមជាសិស្សអន្តរជាតិ យើងប្រាកដថាអ្នកពោរពេញដោយក្តីរំភើប។ ប៉ុន្តែ នៅពេលថ្ងៃចេញដំណើររបស់អ្នកកាន់តែខិតជិតមកដល់ អ្នកប្រហែលជាកំពុងជួបប្រទះការថប់បារម្ភ ការព្រួយបារម្ភ ឬសូម្បីតែការភ័យស្លន់ស្លោកើនឡើងភ្លាមៗ។ គំនិតចាប់ផ្តើមវិលវល់នៅក្នុងចិត្តរបស់អ្នក៖ 'ចុះប្រសិនបើខ្ញុំមិនអាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកស្រុកបាន?', 'តើខ្ញុំនឹងអាចសម្របខ្លួនទៅនឹងវប្បធម៌របស់ពួកគេបានទេ?', 'តើខ្ញុំដោះស្រាយជាមួយនឹងភាពតក់ស្លុតផ្នែកវប្បធម៌ដោយរបៀបណា?' កុំបារម្ភ – គំនិតទាំងនេះគឺជារឿងធម្មតាទាំងស្រុងទៅហើយ នៅពេលដែលអ្នកកំពុងចេញទៅប្រទេសផ្សេង។ នេះជាអ្វីដែលអ្នកត្រូវដឹងអំពីភាពតក់ស្លុតផ្នែកវប្បធម៌ និងរបៀបដែលអ្នកអាចយកឈ្នះវាបាន។
ភាពតក់ស្លុកផ្នែកវប្បធម៌គឺជារឿងធម្មតាសម្រាប់សិស្សអន្តរជាតិដូចជាអ្នក។ អ្នកជួបប្រទះភាពតក់ស្លុកផ្នែកវប្បធម៌ ដោយសារតែមិនស្គាល់ពីបទដ្ឋានផ្សេងៗដែលអ្នកជួបប្រទះជារៀងរាល់ថ្ងៃ។ ឥរិយាបថ និងការប្រាស្រ័យទាក់ទងរបស់អ្នកត្រូវបានកំណត់ដោយសញ្ញាវប្បធម៌ដែលយើងស្គាល់។ ទោះបីយ៉ាងណា នៅពេលអ្នកផ្លាស់ទៅប្រទេសផ្សេង សញ្ញាវប្បធម៌ដែលធ្លាប់ស្គាល់ទាំងនេះត្រូវបានដកចេញ ហើយផ្លាស់ប្តូរមកជាមួយនឹងអ្វីថ្មីៗដែលមិនស្គាល់វិញ។ ដោយសារហេតុនេះហើយ ទើបយើងលែងដឹងពីរបៀបប្រព្រឹត្ត និងធ្វើទំនាក់ទំនងក្នុងស្ថានភាពមួយចំនួនដែលនាំឱ្យមានការវង្វេងស្មារតី ការថប់បារម្ភ និងការភាន់ច្រឡំ។"
រោគសញ្ញានៃភាពតក់ស្លុកផ្នែកវប្បធម៌
អស់កម្លាំង
អ្នកមានអារម្មណ៍នឿយហត់គ្រប់ពេល ទោះបីជាបានសម្រាកពេលយប់គ្រប់គ្រាន់ និងញ៉ាំឆ្អែតក៏ដោយ។
ឆាប់ខឹង
ងាយឆាប់ខឹង សូម្បីតែមានគេបញ្ចេញមតិយោបល់តិចតួចក៏ដោយ។ ជួនកាល នេះបង្ហាញឱ្យឃើញតាមរយៈការបញ្ចេញកំហឹងមិនសមរម្យ ឬសន្មតពីអ្វីដែលអាក្រក់បំផុតក្នុងគ្រប់ទំនាក់ទំនង។
ជំងឺធ្លាក់ទឹកចិត្ត
រោគសញ្ញានៃភាពតក់ស្លុកផ្នែកវប្បធម៌ទូទៅគឺការធ្លាក់ទឹកចិត្តដែលអ្នកមានអារម្មណ៍ថាឯកា វង្វេង ងាយរងគ្រោះ ខ្វះការជំរុញទឹកចិត្ត និងបាត់បង់អត្តសញ្ញាណ។
ការថប់បារម្ភ
ជំនួសឱ្យការសាកល្បងអ្វីដែលថ្មី និងការជួបមនុស្សថ្មីៗ អ្នកមានការថប់បារម្ភ និងគិតច្រើនអំពីរឿងអាក្រក់ៗទាំងអស់ដែលអាចកើតឡើងជាមួយនឹងការសម្រេចចិត្តនីមួយៗដែលអ្នកធ្វើ។
ការសង្ស័យខ្លួនឯង
អ្នកចាប់ផ្តើមតស៊ូជាមួយខ្លួនឯង ដែលនាំឱ្យអ្នកខ្វះទំនុកចិត្តលើខ្លួនឯង និងសង្ស័យច្រើនហួសហេតុ ថាតើអ្នកកំពុងធ្វើការសម្រេចចិត្តត្រឹមត្រូវឬអត់។
អារម្មណ៍អវិជ្ជមានចំពោះប្រទេសម្ចាស់ផ្ទះ
ការបង្កើតគំនិត និងអារម្មណ៍អវិជ្ជមានអំពីប្រទេសម្ចាស់ផ្ទះរបស់អ្នក មិនថាជារឿងអាហារ ប្រជាជន ទីកន្លែង ឬវប្បធម៌នោះទេ។
ស្វែងយល់អំពីប្រទេសម្ចាស់ផ្ទះរបស់អ្នក ដើម្បីត្រៀមខ្លួន និងផ្ស៊ាំខ្លួនជាមួយនឹងបទដ្ឋានសង្គមផ្សេងៗនៅទីនោះ។ អានសៀវភៅណែនាំ របាយការណ៍ព័ត៌មាន និងវេទិកាធ្វើដំណើរឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីឱ្យអ្នកទទួលបានព័ត៌មាន។ អ្នកក៏អាចពិគ្រោះជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិដែលរស់នៅទីនោះបានផងដែរ ប្រសិនបើមាន។
ការសុំការណែនាំពីអ្នកវិជ្ជាជីវៈគឺជាវិធីសាស្ត្រដ៏ល្អបំផុត។ ស្វែងរកការណែនាំពីអ្នកផ្តល់ប្រឹក្សា ហើយប្រឹក្សាជាមួយពួកគេអំពីវិធីផ្សេងៗក្នុងការសម្របខ្លួនទៅនឹងបរិយាកាសថ្មី និងរបៀបដែលសិស្សនិស្សិតផ្សេងទៀតបានដោះស្រាយជាមួយនឹងភាពតក់ស្លុតផ្នែកវប្បធម៌។ អ្នកអាចទាក់ទងអ្នកប្រឹក្សាផ្នែកការអប់រំ IDP របស់អ្នកអំពីបញ្ហានេះបានជានិច្ច។
ការរៀនភាសាក្នុងស្រុក សូម្បីតែពីរបីឃ្លាក៏នឹងជួយពីរបៀបដែលអ្នកធ្វើការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃប្រចាំថ្ងៃដែរ។
ការមានមិត្តភក្ដិក្នុងស្រុកនឹងជួយអ្នកសម្របតាមបរិយាកាស និងវប្បធម៌ថ្មី។ អ្នកនឹងអាចរៀនបន្ថែមពីពួកគេបានច្រើនជាងពីសៀវភៅណែនាំ ឬវេទិកាធ្វើដំណើរ។
វាជារឿងសំខាន់ក្នុងការរក្សាទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមិត្តភក្តិនៅស្រុកកំណើត ពីព្រោះពួកគេជាប្រព័ន្ធគាំទ្រផ្លូវចិត្តរបស់អ្នក។ នៅពេលអ្នកមានថ្ងៃមិនល្អ ឬនៅពេលអ្នកមានអារម្មណ៍មិនល្អ វាជាការល្អក្នុងការទាក់ទងទៅពួកគេ ហើយប្រាប់ពួកគេពីថាមានរឿងអ្វី។
ឥឡូវនេះ អ្នកដឹងហើយថា តើភាពតក់ស្លុតផ្នែកវប្បធម៌ជាអ្វី និងរបៀបដែលវាអាចប៉ះពាល់ដល់អ្នក យើងសង្ឃឹមថាវានឹងមិនរារាំងអ្នកពីការសិក្សា នៅ បរទេសនោះទេ។ ទោះបីបញ្ហាប្រឈមដែលអ្នកនឹងជួបប្រទះនៅពេលការសិក្សា នៅ បរទេសក៏ដោយ ក៏អ្នកនឹងទទួលបានបទពិសោធន៍ដ៏អស្ចារ្យដូចជា ក្លាយជាអ្នកមានឯករាជ្យលើខ្លួនឯង ចាប់យកឱកាសថ្មីៗ និងជួបជាមួយមនុស្សអស្ចារ្យ។
បង្កើតកម្រងព័ត៌មានរបស់អ្នក និងដោះសោមុខងារជាច្រើនរួមទាំងការណែនាំផ្ទាល់ខ្លួន កម្មវិធីដែលតាមដានបានលឿន និងច្រើនទៀត។
Dive into our extensive collection of articles by using our comprehensive topic search tool.