ហេតុអ្វីទៅសិក្សានៅបរទេស?
ទីកន្លែងនិងមុខវិជ្ជាដែលត្រូវសិក្សា?
តើខ្ញុំត្រូវដាក់ពាក្យដោយរបៀបណា?
បន្ទាប់ពីទទួលបានការផ្តល់ជូន
ការរៀបចំពេលចេញដំណើរ
ពេលមកដល់និងភាពរីកចម្រើន
ielts listening

ពិន្ទុ IELTS ដែលអ្នកត្រូវការ ដើម្បីសិក្សាថ្នាក់ MBA នៅអូស្ត្រាលី

ប្រធានបទគ្របដណ្តប់

  • Published: 19 April 2024

IELTS Score for MBA in Australia’s Top 10 Universities

អាជីពរបស់អ្នកកំពុងធ្លាក់ចុះ ឬកំពុងស្វែងរកការប្រកួតប្រជែងថ្មីមែនទេ?

ការសិក្សាថ្នាក់ MBA នៅបរទេសអាចជាជម្រើសដ៏ល្អបំផុត ដើម្បីភាពរីកជម្រើនទៅមុខ!

ហើយប្រសិនបើអ្នកមានគំនិតចង់ទៅសិក្សាថ្នាក់ MBA នៅប្រទេសអូស្ត្រាលី អ្នកបានជ្រើសរើស

ជម្រើសដ៏ល្អមួយ - ពីឱកាសនៃការស្រាវជ្រាវប្រកបដោយគុណភាព រហូតដល់ឱកាសការងារដ៏ល្អ ថ្នាក់ MBA នៅអូស្ត្រាលីនឹងបើកឱកាសថ្មីៗដល់អ្នក។

ប៉ុន្តែដើម្បីចាប់យកឱកាសទាំងនោះបាន អ្នកត្រូវប្រាកដថាអ្នកបំពេញតាមតម្រូវការទាំងអស់សម្រាប់ការសិក្សា រួមទាំងពិន្ទុ IELTS ផងដែរ។

ពិន្ទុ IELTS សម្រាប់ថ្នាក់ MBA នៅប្រទេសអូស្ត្រាលី - ការណែនាំខ្លីៗ

ប្រទេសអូស្ត្រាលី គឺជាបណ្ដុំនៃសាកលវិទ្យាល័យល្អបំផុតរបស់ពិភពលោក ដែលផ្តល់ជូននូវកម្មវិធីសិក្សាថ្នាក់ MBA កំពូលៗ រួមមានសាកលវិទ្យាល័យ University of Melbourne សាកលវិទ្យាល័យ Australian National University សាកលវិទ្យាល័យ University of Sydney និងសាកលវិទ្យាល័យ University of Queensland។

ប្រសិនបើអ្នកជានិស្សិតអន្តរជាតិដែលកំពុងសិក្សានៅអូស្ត្រាលី អ្នកនឹងត្រូវការទិដ្ឋាការសិស្ស។ ហើយនោះមានន័យថា អ្នកត្រូវការពិន្ទុ IELTS យ៉ាងហោចណាស់ ៥.៥។

ប្រសិនបើអ្នកចង់បង្កើនឱកាសរបស់អ្នកក្នុងការសិក្សាថ្នាក់ MBA កំពូលៗ អ្នកគួរមានពិន្ទុសរុប ៦ ឡើងទៅ។

ពិន្ទុ IELTS សម្រាប់ថ្នាក់ MBA នៅក្នុងសាកលវិទ្យាល័យកំពូលទាំង ១០ របស់ប្រទេសអូស្ត្រាលី

#១: សាកលវិទ្យាល័យ University of Melbourne

សាលា Melbourne Business School ផ្តល់នូវកម្មវិធី MBA ដ៏ល្អមួយ ដែលស្ថិតក្នុងចំណោមកម្មវិធី MBA កំពូលទាំង ១០០ - យោងតាម the Financial Times, the Economist និង Bloomberg Businessweek ។ ហើយលក្ខ័ណ្ឌចូលសិក្សា គឺតឹងរ៉ឹងបំផុត។

ចង់សិក្សាថ្នាក់ MBA ដ៏ល្បីល្បាញនេះទេ? អ្នកត្រូវមានពិន្ទុសរុប ៦.៥ និងមិនតិចជាង ៦.០ សម្រាប់ជំនាញនីមួយៗ។

ប្រសិនបើអ្នកមានពិន្ទុសរុបទាបជាង ៧.០ អ្នកនឹងត្រូវធ្វើតេស្តភាសាបន្ថែមនៅសាកលវិទ្យាល័យ ដើម្បីធានាថាអ្នកអាចសិក្សាបាន។

#២: សាកលវិទ្យាល័យ University of New South Wales

ប្រសិនបើអ្នកមានបំណងចង់សិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ UNSW សូមកត់សម្គាល់ពីតម្រូវការពិន្ទុ IELTS សម្រាប់កម្មវិធីសិក្សានីមួយៗ។

ជាទូទៅ អ្នកត្រូវការពិន្ទុសរុប ៦.៥ និងមិនតិចជាង ៥.៥ ក្នុងផ្នែកនីមួយៗ។ ប៉ុន្តែសម្រាប់ថ្នាក់ MBA ត្រូវការពិន្ទុអប្បបរមា ៦.០ សម្រាប់ផ្នែកនីមួយៗ។

#៣: សាកលវិទ្យាល័យ Macquarie University

សាលាកំពូលមួយនៅក្នុងរដ្ឋធានីរបស់អូស្ត្រាលី ទីក្រុងស៊ីដនី សាកលវិទ្យាល័យ MGSM ផ្តល់នូវវគ្គសិក្សាលើឯកទេសដូចជា សហគ្រិនភាព និងការគ្រប់គ្រងប្រតិបត្តិការ។

ពិន្ទុ IELTS អប្បបរមាដែលត្រូវមានគឺ ៦.៥ និងមិនតិចជាង ៦.០ ក្នុងជំនាញនីមួយៗ។

មិនច្បាស់ថាតើថ្នាក់ MBA ដែលអ្នកចង់សិក្សាមានតម្រូវការអ្វីខ្លះ? វាជាគំនិតល្អក្នុងការពិនិត្យមើលនៅទីនេះ ដើម្បីប្រាកដថាអ្នកមិនខកខានលើចំណុចសំខាន់ណាមួយ។

#៤: សាកលវិទ្យាល័យ University of Sydney Business School

ឈរលើចំណាត់ថ្នាក់លេខ ៣៤ ក្នុងចំណាត់ថ្នាក់ QS World University Rankings សាកលវិទ្យាល័យ University of Sydney Business School មានការទទួលស្គាល់លើគុណភាពនៃការអប់រំជាន់ខ្ពស់។

ប្រសិនបើអ្នកមានបំណងចង់សិក្សាថ្នាក់ MBA ពេញម៉ោង ឬ ថ្នាក់ Global Executive MBA សូមប្រាកដថាអ្នកមានពិន្ទុសរុបយ៉ាងតិច ៧.០ និងមិនតិចជាង ៦.០ នៅក្នុងផ្នែកនីមួយៗ។

នេះគឺជាតម្រូវការពិន្ទុ IELTS របស់សាកលវិទ្យាល័យសម្រាប់ថ្នាក់ MBA ប្រសិនបើអ្នកចង់មើលបន្ថែមដោយខ្លួនឯង។

#៥: សាកលវិទ្យាល័យ Curtin University

ចង់សិក្សាថ្នាក់ MBA នៅសាកលវិទ្យាល័យ Curtin University មែនទេ?

តម្រូវការគឺដូចគ្នាសម្រាប់វគ្គសិក្សានៅសាកលវិទ្យាល័យ - ពិន្ទុសរុប ៦.៥ ឬច្រើនជាងនេះ ហើយមិនតិចជាង ៦.០ សម្រាប់ផ្នែកនីមួយៗ។

#៦: សាកលវិទ្យាល័យ University of Western Australia

ប្រសិនបើអ្នកជានិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ UWA នេះគឺជាដំណឹងល្អ! អ្នកត្រូវបានលើកលែងដោយស្វ័យប្រវត្តិ ចំពោះតម្រូវការពិន្ទុ IELTS សម្រាប់ថ្នាក់ក្រោយឧត្តមសិក្សា។

បើមិនដូច្នោះទេ អ្វីដែលអ្នកត្រូវការគឺពិន្ទុសរុប ៦.៥ និងពិន្ទុអប្បបរមា ៦.៥ ក្នុងជំនាញការអាន និងការសរសេរ សម្រាប់ជំហានដំបូងឆ្ពោះទៅរកការសិក្សានៅសាលា UWA Business School ។

#៧: សាកលវិទ្យាល័យ Monash University

ចង់រៀននៅសាកលវិទ្យាល័យ Monash University? អ្នកត្រូវមានពិន្ទុសរុប ៦.៥ និងពិន្ទុអប្បបរមា ៦.០ នៅក្នុងផ្នែកនីមួយៗ។

មានកម្មវិធីសិក្សាផ្នែកអាជីវកម្មផ្សេងៗជាច្រើននៅសាកលវិទ្យាល័យនេះ។ ប្រសិនបើអ្នកមិនប្រាកដថា តម្រូវការសម្រាប់កម្មវិធីសិក្សារបស់អ្នកដូចគ្នាឬអត់ទេ អ្នកអាចពិនិត្យមើលនៅត្រង់នេះបាន។

#៨: សាកលវិទ្យាល័យ University of Adelaide

នៅសាកលវិទ្យាល័យ University of Adelaide តម្រូវការពិន្ទុ IELTS សុរប ៦.៥ និងពិន្ទុមិនតិចជាង ៦.០ សម្រាប់ផ្នែកនីមួយៗ - ហើយលក្ខ័ណ្ឌនេះត្រូវបានអនុវត្តលើគ្រប់ថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិត។

នេះគឺជាព័ត៌មានលម្អិតអំពីលក្ខ័ណ្ឌចូលរៀន។

កុំបារម្ភ ប្រសិនបើអ្នកមិនមានពិន្ទុ IELTS គ្រប់តាមតម្រូវការនោះទេ - នៅមានជម្រើសសិក្សាថ្នាក់ត្រៀមភាសាអង់គ្លេសរបស់សាកលវិទ្យាល័យ ដែលមានលក្ខ័ណ្ឌចូលសិក្សាទាបជាងនេះ។

#៩: សាលា Queensland University of Technology (QUT) Business School

ដោយទទួលបានការទទួលស្គាល់ច្រើន ពាក្យសុំចូលសិក្សានៅសាលា BGSB មានចំនួនច្រើន។

ប្រសិនបើអ្នកចង់ក្លាយជានិសិត្សនៅទីនោះ អ្នកត្រូវមានពិន្ទុសរុប ៦.៥ ឬខ្ពស់ជាងនេះ និងយ៉ាងហោចណាស់ ៦.០ ក្នុងផ្នែកនីមួយៗ។

#១០: សាកលវិទ្យាល័យ Bond University

វគ្គ MBA ពេញម៉ោងនៅសាកលវិទ្យាល័យ Bond University មានរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ដែលជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់និស្សិតជាច្រើន។

ត្រៀមដាក់ពាក្យហើយឬនៅ? ត្រូវប្រាកដថាអ្នកមានពិន្ទុ IELTS សរុបមិនតិចជាង ៦.០ និង ៦.០ សម្រាប់ផ្នែកនីមួយៗ។

ត្រៀមខ្លួនរួចរាល់ដើម្បីទទួលយកអត្ថប្រយោជន៍ពីថ្នាក់ MBA ហើយឬនៅ?

ប្រសិនបើអ្នកមានគោលដៅក្នុងការបន្តទៅសិក្សាថ្នាក់ MBA នៅសាកលវិទ្យាល័យរបស់អូស្ត្រាលី ពិន្ទុ IELTS មានសារៈសំខាន់ណាស់ក្នុងការបំពេញតាមលក្ខ័ណ្ឌនានា។

លើសពីនេះទៀត ប្រសិនបើអ្នកត្រូវការជំនួយក្នុងការដាក់ពាក្យសិក្សាថ្នាក់ MBA ក្រុមអ្នកប្រឹក្សារបស់យើងនៅ IDP អាចជួយក្នុងដំណើរការនេះបាន។

ដោយគ្រាន់តែកក់ការណាត់ជួបដោយឥតគិតថ្លៃ ហើយចាប់ផ្តើមដំណើរសិក្សារបស់អ្នកជាមួយយើង។

គណនីមួយសម្រាប់តម្រូវការការសិក្សានៅបរទេសរបស់អ្នកទាំងអស់។

បង្កើតកម្រងព័ត៌មានរបស់អ្នក និងដោះសោមុខងារជាច្រើនរួមទាំងការណែនាំផ្ទាល់ខ្លួន កម្មវិធីដែលតាមដានបានលឿន និងច្រើនទៀត។

អត្ថបទដែលពាក់ព័ន្ធ

Search for articles

Dive into our extensive collection of articles by using our comprehensive topic search tool.

Select a category