ប្រធានបទគ្របដណ្តប់
ចង់រៀបចំខ្លួនដើម្បីជោគជ័យក្នុងពិភពជំនួញនៅក្នុងប្រទេសរបស់អ្នក ឬនៅចក្រភពអង់គ្លេសទេ?
MBA នៅចក្រភពអង់គ្លេសអាចជួយអ្នកឱ្យធ្វើដូច្នេះបាន។
ខណៈពេលដែលសញ្ញាបត្រមកពីសាកលវិទ្យាល័យដែលមានកិត្យានុភាពនឹងជួយធ្វើឲ្យនិយោជកចាប់អារម្មណ៍ ថ្នាក់ MBA ផ្តល់អត្ថប្រយោជន៍កាន់តែពិសេស។
MBA ផ្តល់ភាពជឿជាក់ ព្រមទាំងជំនាញជាច្រើន (ដូចជា ភាពជាអ្នកដឹកនាំ) ក៏ដូចជាជំនាញរៀបចំយុទ្ធសាស្ត្រផងដែរ។
ប្រសិនបើអ្នកមានបំណងចង់បានមុខតំណែងខ្ពស់ ដូចជាតួនាទីជាអ្នកគ្រប់គ្រង ឬអ្នកជំនាញ ការសិក្សា MBA នៅអង់គ្លេសគឺជាជម្រើសដ៏អស្ចារ្យ។
ទោះជាយ៉ាងណាក៏ដោយ មិនមែននិស្សិតអន្តរជាតិទាំងអស់មានសិទ្ធិសិក្សាថ្នាក់ MBA នោះទេ។
ប្រសិនបើអ្នកចង់លេចធ្លោនៅក្នុងពិភពជំនួញ ជាមួយនឹងលក្ខណៈសម្បត្តិត្រឹមត្រូវ អ្នកត្រូវមាន IELTS។
ដូចដែលនិស្សិតអន្តរជាតិជាច្រើនបានដឹងរួចមកហើយ ការប្រលង IELTS ដើរតួយ៉ាងសំខាន់ក្នុងការបើកឱកាសសិក្សា។ នេះជាការពិត ជាពិសេសនៅចក្រភពអង់គ្លេស ដែលផ្តល់នូវតម្លៃពិសេសដល់សិស្សដូចជា ប្រាក់ខែល្អ ទិដ្ឋាការបញ្ចប់ការសិក្សារហូតដល់ ២ ឆ្នាំ និង កេរ្តិ៍ឈ្មោះដ៏គួរឲ្យទុកចិត្តសម្រាប់ភាពជោគជ័យ។
តាមពិត អ្នកឈ្នះពានរង្វាន់ណូបែល ៣៨% ដែលមានសញ្ញាបត្រមកពីបរទេស បានសិក្សានៅអង់គ្លេស។
ចក្រភពអង់គ្លេសជាបណ្ដុំនៃសាលាដែលមានកិត្យានុភាព និងគួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងពិភពលោក អ្នកត្រូវបញ្ជាក់ពីសម្ថភាពរបស់អ្នក បើអ្នកចង់ឲ្យសាលាល្អៗទាំងនោះអនុញ្ញាតឲ្យអ្នកចូលសិក្សា។
ពិន្ទុ IELTS Academic ជាមធ្យមទាមទារចន្លោះពី ៦.០ - ៦.៥ អ្នកគួរមានពិន្ទុខ្ពស់ជាងនេះសម្រាប់សាកលវិទ្យាល័យដែលមានកិត្យានុភាព និងចំណាត់ថ្នាក់ល្អនៅអង់គ្លេស។ នេះគឺជាសាលាលំដាប់កំពូលទាំង ៥ នៅអង់គ្លេស និងលក្ខខណ្ឌចុះឈ្មោះចូលសិក្សា។
សាលា Cass Business School គឺជាស្ថាប័នមួយដែលមានការទទួលស្គាល់ពីពិភពលោកដែលផ្តល់កម្មវិធី MBA ។
ស្ថិតនៅចំណាត់ថ្នាក់លេខ ៥ នៅទូទាំងពិភពលោកសម្រាប់សហគ្រិនភាព និងលេខ ៧ ទូទាំងពិភពលោកសម្រាប់យុទ្ធសាស្រ្តសាជីវកម្ម ថ្នាក់ MBA នៅ Cass Business School ផ្ដោតលើការអភិវឌ្ឍន៍អ្នកដឹកនាំដែលអាចសម្រេចចិត្តតាមរយៈការពិសោធន៍ និងការពង្រឹងវិជ្ជាជីវៈតាមការសិក្សា។
តម្រូវការភាសាអង់គ្លេសសម្រាប់ការចូលសិក្សា គឺត្រូវមានពិន្ទុ IELTS អប្បបរមា ៧.០ ជាមួយនឹងពិន្ទុអប្បបរមា ៦.៥ លើផ្នែកសរសេរ។
អ្នកប្រហែលជាធ្លាប់លឺពី Oxford ហើយ។
ជាសាកលវិទ្យាល័យដ៏មានកិត្យានុភាពបំផុតមួយនៅក្នុងពិភពលោក សាកលវិទ្យាល័យ Oxford គឺជាមជ្ឈមណ្ឌលអប់រំដ៏ទំនើប ដែលផ្តល់ជូននូវកម្មវិធី MBA ប្រកបដោយគុណភាពជាច្រើនប្រភេទ ក្នុងនោះមានកម្មវិធីល្បីៗជាច្រើន។ អ្នកអាចជ្រើសរើសវគ្គសិក្សារយៈពេល១ឆ្នាំដែលចាប់ផ្តើមនៅខែកញ្ញា ឬវគ្គសិក្សា Oxford ១+១ MBA ។ ការផ្តល់ជូន ១+១ អនុញ្ញាតឱ្យអ្នកបញ្ចូលថ្នាក់ MBA ១ឆ្នាំជាមួយនឹងជំនាញផ្សេងទៀត។
ជាការពិតណាស់ មិនមែនចេះតែចូលសិក្សាបានទេ។
ទាមទារពិន្ទុ IELTS: ៧.៥
សាកលវិទ្យាល័យ University of Cambridge គឺជាសាលាដែលមានកិត្តិនាមដូច Oxford ដែរ។
ថ្នាក់ MBA ដែលពិសេសរបស់ Cambridge គឺគម្រោងប្រឹក្សាសកល ដែលអនុញ្ញាតឱ្យនិសិត្សធ្វើការលើគម្រោងដោយផ្ទាល់នៅជុំវិញពិភពលោក។
កម្មវិធីសិក្សានៅ Cambridge ដើរតាមមាគ៌ានៃមីក្រូទៅម៉ាក្រូដែលមានបួនដំណាក់កាលផ្សេងគ្នា រួមមានការកសាងក្រុម ការដឹកនាំក្រុម ផលប៉ះពាល់ ឥទ្ធិពល និងការអនុវត្តន៍ និងការធ្វើឡើងវិញ។ និស្សិតអាចជ្រើសរើសជំនាញឯកទេសដូចជា អាជីវកម្មសកល ឬសហគ្រិនភាព។
តម្រូវការពិន្ទុ IELTS: ៧.៥
កម្មវិធី MBA នៅ Warwick Business School ផ្តល់ឱ្យនិសិត្សនូវឱកាសចូលរួម និងទទួលបានបទពិសោធន៍ ដូចជាវគ្គទំនាក់ទំនងជាមួយអតិថិជន និងសិក្ខាសាលាស្តីពីភាពចម្រុះជាតិសាសន៍ និងវប្បធម៌។ វគ្គសិក្សា MBA ពេញម៉ោងមានរយៈពេល ១២ ខែ។
អ្នកអាចជ្រើសរើសជំនាញដូចជាសហគ្រិនភាព ហើយអាចសិក្សាលើមុខងារដូចជា អាកប្បកិរិយារបស់អង្គភាព ការបង្កើតថ្មី និងការច្នៃប្រឌិតនៅក្នុងអង្គភាព និងការគ្រប់គ្រងសម្រាប់យុគសម័យថ្មី។
តម្រូវការពិន្ទុ IELTS: ៧
ជាចុងក្រោយ Imperial College ផ្តល់ជូននិស្សិតជាតិ និងអន្តរជាតិនូវថ្នាក់ MBA ដែលមាន Global Experience Week ។ ព្រឹត្តិការណ៍នេះគឺជាការបំភ្លឺដល់និសិត្សជាច្រើន ដោយពួកគេអាចធ្វើដំណើរទៅកាន់ប្រទេសមួយផ្សេងទៀត ដើម្បីទទួលបានបទពិសោធន៍ "វប្បធម៌ និងអាជីវកម្មថ្មីនៅក្នុងបរិបទអន្តរជាតិ"។
ថ្នាក់ MBA ពេញម៉ោងមានរយៈពេល ១២ ខែ ហើយសិស្សអាចសិក្សាថ្នាក់ MBA ពីមជ្ឈដ្ឋានជាច្រើន រួមទាំងបរិញ្ញាបត្រផ្នែកធនាគារ ប្រឹក្សាយោបល់ ហិរញ្ញវត្ថុ ជីវបច្ចេកវិទ្យា និងផ្សេងៗទៀត។
សាលា Imperial College Business School ថែមទាំងមានថ្នាក់ចុងសប្តាហ៍សម្រាប់អ្នកដែលចង់រៀនបណ្ដើរធ្វើការបណ្ដើរ។
តម្រូវការពិន្ទុ IELTS: ៦.៥
តើអ្នកមានគម្រោងសិក្សាថ្នាក់ MBA នៅចក្រភពអង់គ្លេសទេ?
បើដូច្នេះមែន អ្នកនឹងត្រូវការផែនការ។
ទោះបីជាមហាវិទ្យាល័យ និងសាកលវិទ្យាល័យនានាទូទាំងប្រទេសទទួលយកពិន្ទុ IELTS ចាប់ពី ៦.0 ឡើងទៅក៏ដោយ អ្នកនឹងឃើញថាសាកលវិទ្យាល័យល្បីៗជាច្រើនទាមទារពិន្ទុ ៧.0 ឬខ្ពស់ជាងនេះ។
បង្កើនពិន្ទុរបស់អ្នកជាមួយនឹងការអនុវត្តដ៏មានប្រយោជន៍ជាច្រើន បូករួមទាំងក្រុមអ្នកប្រឹក្សាដ៏រួសរាយរាក់ទាក់របស់យើងអាចណែនាំអ្នកអំពីជម្រើសដ៏ល្អបំផុតនៅពេលនិយាយដល់ការជ្រើសរើសវគ្គសិក្សា MBA ក៏ដូចជាណែនាំអ្នកអំពីដំណើរការដាក់ពាក្យទាំងមូល។
ចាប់អារម្មណ៍មែនទេ? ត្រូវប្រាកដថាធ្វើការណាត់ជួបជាមួយពួកយើងដោយឥតគិតថ្លៃ ឬកក់ការប្រលង IELTS របស់អ្នកនៅថ្ងៃនេះ។
បង្កើតកម្រងព័ត៌មានរបស់អ្នក និងដោះសោមុខងារជាច្រើនរួមទាំងការណែនាំផ្ទាល់ខ្លួន កម្មវិធីដែលតាមដានបានលឿន និងច្រើនទៀត។
Dive into our extensive collection of articles by using our comprehensive topic search tool.