ហេតុអ្វីទៅសិក្សានៅបរទេស?
ទីកន្លែងនិងមុខវិជ្ជាដែលត្រូវសិក្សា?
តើខ្ញុំត្រូវដាក់ពាក្យដោយរបៀបណា?
បន្ទាប់ពីទទួលបានការផ្តល់ជូន
ការរៀបចំពេលចេញដំណើរ
ពេលមកដល់និងភាពរីកចម្រើន
image

អាថ៌កំបាំងពីសាកលវិទ្យាល័យ៖ ការបញ្ចុះតម្លៃទាំង 15 ដែលនិស្សិតអាចទទួលបានកំឡុងពេលសិក្សាក្នុងប្រទេសអៀរឡង់

ប្រធានបទគ្របដណ្តប់

អាថ៌កំបាំងពីសាកលវិទ្យាល័យ៖ ការបញ្ចុះតម្លៃទាំង 15 ដែលនិស្សិតអាចទទួលបានកំឡុងពេលសិក្សាក្នុងប្រទេសអៀរឡង់

ប្រទេសអៀរទ្បង់ជាប្រទេសមួយដែលបានទាញយកចំណាប់អារម្មសិស្សអន្តរជាតិជាច្រើនជាមួយទេសភាពដ៏អស្ចារ្យ ប្រវតិ្តដ៏សម្បូរបែប និងវប្បធម៌រស់រវើក។

លើសពីនេះ ស្ថាប័នអប់រំលំដាប់ពិភពលោកជាច្រើនរបស់ខ្លួន ធ្វើឱ្យប្រទេសអៀរឡង់ក្លាយជាគោលដៅដ៏ល្អសម្រាប់សិក្សា។

ទោះជាយ៉ាងណាក៏ដោយ ការរស់នៅទីនោះមានតម្លៃថ្លៃប្រសិនបើជានិស្សិតអន្តរជាតិ ហើយនេះគឺជាកង្វល់ទូទៅដែលនិស្សិតអន្តរជាតិតែងតែជួបប្រទះ។

ប្រសិនជាអ្នកមានទុក្ខកង្វល់បែបនេះ សូមកុំបារម្មណ៍ យើងបានចងក្រងអាថ៌កំបាំងបញ្ចុះតម្លៃសម្រាប់សិស្សរដែលសិក្សានៅប្រទេសអៀរឡង់ អាចជួយសន្សំសម្ចៃអ្នកតាមប្រភេទផ្សេងៗគ្នា ដែលមានចាប់ពីម្ហូបអាហាររហូតដល់សំលៀកបំពាក់ ដូច្នេះអ្នកអាចរស់នៅទីនោះបានយ៉ាងស្រួលដោយមិនចាំបាច់ចំណាយថវិការលើសកំណត់។

ចាប់ផ្តើមធ្វើការសន្សំសម្ចៃជាមួយអាថ៌កំបាំងបញ្ចុះតម្លៃសម្រាប់សិស្សទាំង ១៥ នេះនៅប្រទេសអៀរឡង់

1. ISIC CARD

ចាប់តាំងពីទសវត្សរ៍ឆ្នាំ 1970 មកម្លះ សិស្សានុសិស្សទទួលបានអត្ថប្រយោជន៍ផ្តាច់មុខជាច្រើននៅក្នុងប្រទេសអៀរឡង់ ដោយសារ ISIC Card

ជាមួយនឹងគ្នានេះដែរ អ្នកអាចទទួលបានការបញ្ចុះតម្លៃ និងអត្ថប្រយោជន៍ពិសេសៗលើការកម្សាន្ត ការលំហែកាយ កីឡា ការធ្វើដំណើរ និងអ្វីៗជាច្រើនទៀត នៅពេលអ្នកដាក់ពាក្យសុំកាតផ្ទាល់ខ្លួនរបស់អ្នក!

2. Unidays

ស្រដៀងទៅនឹង កាត ISIC ដែរ, Unidays គឺជាសមាជិកភាពដែលផ្តល់ឲ្យសិស្សនូវសិទ្ធិនិងទទួលបានអត្ថប្រយោជន៍ពិសេសៗនៅគ្រប់ផ្នែកផ្សេងៗជាច្រើននៅពេលធ្វើការចំណាយ ថវិការ។

មិនថាអ្នកជាអ្នកចូលចិត្តញ៉ាំច្រើនឬចូលចិត្តដើរកម្សាន្តនៅតាមផ្សារទេ វាប្រាកដជាផ្តល់ឱកាសសម្រាប់អ្នកសន្សំថវិការច្រើន!

3. Specsavers

ប្រសិនបើអ្នកមានគម្រោងទិញវ៉ែនតា ឬកែវភ្នែក សូមក្រឡេកមកមើល Specsavers ដែលផ្តល់ការបញ្ចុះតម្លៃ 25% ដល់សិស្សដែលមានប័ណ្ណសម្គាល់សិស្សត្រឹមត្រូវ។

4. Topshop

តើអ្នកណាដែលនិយាយថាស្លៀកពាក់អស្ចារ្យនៅក្នុងបរិវេណសាលាត្រូវការចំណាយច្រើននោះ?
Topshop មានការបញ្ចុះតម្លៃដល់សិស្សទៅដល់ 10% ឯនោះ (ពិតណាស់ វាអាចមានប្រសិទ្ធភាពដែរ ចំពោះមុខទំនិញបញ្ចុះតម្លៃផងដែរ!) អ្ន

អាចស្លៀកសំលៀកបំពាក់ទាន់សម័យដោយមិនចាំបាច់ចំណាយថវិការច្រើនលើសលុប។

5. ASOS

ប្រសិនបើ Topshop តែឯងមិនគ្រប់គ្រាន់ដើម្បីបំពេញចិត្តរបស់អ្នកបានទេ ASOS គឺជាកន្លែងដ៏ល្អមួយផ្សេងទៀតសម្រាប់អ្នកក្នុងការទិញទំនិញ និងមានការសន្សំសម្ចៃ អ្នកអាចធ្វើការទិញវាបាននៅផ្ទះផ្ទាល់ ផ្នែកដែលសំខាន់នោះគឺ អ្នកនឹងទទួលបានការបញ្ចុះតម្លៃ ១០% ប្រសិនបើអ្នកជាសិស្ស។

ជាមួយនឹងម៉ាក និងទំនិញជាច្រើនប្រភេទ ចាប់ពីសម្លៀកបំពាក់ រហូតដល់ស្បែកជើង និងសូម្បីតែគ្រឿងប្រើប្រាស់ផ្សេងៗ នោះអ្នកប្រាកដជាអាចស្វែងរកអ្វីដែលអ្នកកំពុងស្វែងរកបាន។

6. Just Eat

ក្នុងនាមជាសិស្សានុសិស្ស អ្នកនឹងកម្មង់ម្ហូបអាហារជាច្រើនមិនថាសម្រាប់ខ្លួនអ្នកផ្ទាល់ ឬ សម្រាប់មិត្តរួមការងារនោះទេ ។

ដោយសារតែលេខកូដបញ្ចុះតម្លៃសម្រាប់សិស្សរបស់ Just Eat អ្នកអាចធ្វើការកម្មង់ដោយសន្សំសម្ចៃ និងអស់កង្វល់ពីការចំណាយច្រើនទៅលើម្ហូបដែលអ្នកចង់បរិភោគ។

7. Captain Americas

តើអ្នកចង់បរិភោគប៊ឺហ្គឺនិងភេសជ្ជៈមែនទេ?

Captain Americas មានការបញ្ចុះតម្លៃពិសេសសម្រាប់សិស្ស ជ្រើសរើសមុខម្ហូបមួយប្រភេទតាមជម្រើសរបស់អ្នកជាមួយនឹងដំលូងបារាំង និងភេសជ្ជៈក្នុងតម្លៃត្រឹមតែ €10.95 ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ!

8. KC Peaches

ជាមួយនឹងហាងជាច្រើននៅជុំវិញទីក្រុង KC Peaches មានអាហារលក្ខណៈបែបហាងកាហ្វេមានដូចជា សាំងវិច សាឡាត់ និងអាហារពេលព្រឹក។

ប្រសិនបើអ្នកចង់ញ៉ាំអាហារឆ្ងាញ់ៗដោយមិនចាំបាច់ចំណាយថវិកាច្រើននោះ កុំមើលរំលងឲ្យសោះពីការបញ្ចុះតម្លៃសម្រាប់សិស្ស 10% ឬ ប្រមូស៊ីនដែលពួកគេមាន។

9. Student Leap Card

ប្រសិនបើអ្នកធ្វើដំណើរច្រើន កុំមើលរំលង Student Leap Card ក្នុងតម្លៃ €10 ។

ការប្រើប្រាស់ Student Leap Card នេះតម្រូវឲ្យអ្នកធ្វើការចំណាយថវិកាមុនមែនប៉ុន្តែនៅពេលអ្នកប្រើក្នុងរយៈពេលវែងវាផ្តល់អត្ថប្រយោជន៍ជាច្រើនលើសពីតម្លៃរបស់វា ព្រោះថាអ្នកនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ 30% នៅពេលអ្នកធ្វើដំណើរតាមឡានក្រុង Dublin, Luas, Go-Ahead Ireland, Bus Eireann, DART និង ផ្លូវដែកអៀរឡង់។

លើសពីនេះ កាត Student Leap របស់អ្នកក៏នឹងទទួលបានការបញ្ចុះតម្លៃដល់អ្នកលើសេវាកម្ម និងផលិតផលផ្សេងទៀតដូចជា McDonald's, GAA និង D.I.D Electrical ។

10. Spotify

មិនអាចខ្វះតន្ត្រីបានមែនទេ? ដំណឹងល្អគឺអ្នកកុំបារម្ភ ពីព្រោះ Spotify ផ្តល់ប្រមូស៊ីនពិសេសសម្រាប់សិស្ស ដែលមានការបញ្ចុះតម្លៃ 50% លើគម្រោង Premium របស់ពួកគេ ដែលមានន័យថាអ្នកអាចស្តាប់តន្ត្រី និងផតខាស គ្មានដែនកំណត់ដោយចំណាយត្រឹមតែ €5.99 ក្នុងមួយខែ!

11. Financial Times

ចង់ទទួលបានព័ត៌មានចុងក្រោយបំផុតក្នុងវិស័យអាជីវកម្ម និងសេដ្ឋកិច្ចមែនទេ?

Financial Times អាចឲ្យអ្នកបានដឹងពីព័ត៌មានសំខាន់ៗជាមួយនឹងការបញ្ចុះតម្លៃ 50% ផ្តាច់មុខលើការជាវឌីជីថលរបស់អ្នក អ្នកអាចរីករាយជាមួយនឹងព័ត៌មានក្នុងការសន្សំសម្ចៃមិនចំណាយថវិកា ច្រើន។

12. Apple

មិនថាអ្នកកំពុងស្វែងរក iPhone, iPad ឬ Macbook ទេ អ្នកប្រាកដជាអាចទទួលបានវាដោយក្នុងតម្លៃសមរម្យជាមួយនឺងតម្លៃពិសេសដែល Apple មានសម្រាប់សិស្សានុសិស្ស។

លើសពីនេះ អ្នកអាចសន្សំសម្ចៃលើ Apple Music របស់អ្នកជាមួយនឹងអត្រាបញ្ចុះតម្លៃប្រចាំខែសម្រាប់និស្សិតសាកលវិទ្យាល័យ។

13. Dell

ប្រសិនបើអ្នកមិនចូលចិត្តប្រើប្រាស់ផលិតផល Apple នោះទេ Dell ក៏កំពុងផ្តល់ជូននូវការបញ្ចុះតម្លៃពិសេស 20% លើផលិតផលរបស់ខ្លួន ដូច្នេះអ្នកអាចទទួលបានឧបករណ៍ដែលអ្នកត្រូវការដោយមិនចាំបាច់ចំណាយច្រើន។

14. Microsoft

ជម្រើសមួយទៀតសម្រាប់អ្នកគឺ Microsoft ដែលផ្តល់ជូនរហូតដល់ 10% លើឧបករណ៍មួយចំនួន។

លើសពីនេះ អ្នកនឹងទទួលបាន Office 365 ដោយឥតគិតថ្លៃក្នុងនាមជាសិស្ស។

15. Omniplex Cinemas

ចូលចិត្តទៅទស្សនារោងកុនមែនទេ? អ្នកនឹងសប្បាយចិត្តពេលដែលដឹងថាអ្នកអាចសន្សំសំចៃសំបុត្រកុនរបស់អ្នកផងដែរ។

Omniplex Cinemas ផ្តល់ជាការបញ្ចុះតម្លៃទៅលើសំបុត្រ ទោះជាយ៉ាងណាក៏ដោយ តម្លៃប្រែប្រួលអាស្រ័យលើប្រភេទនៃការបញ្ចាំងដូចជា recline និង MAXX ។ កុំភ្លេចយកកាតសិស្សរបស់អ្នកមកដើម្បីទទួលបានការបញ្ចុះតម្លៃនេះ!

ចាប់ផ្តើមបោះជំហានរបស់អ្នកឆ្ពោះទៅកាន់ការសិក្សានៅប្រទេសអៀរឡង់ជាមួយ IDP

តើអ្នករៀបចំរួចរាល់សម្រាប់ដំណើរផ្សងព្រេងសិក្សានៅប្រទេសអៀរឡង់ដ៏ស្រស់ស្អាតហើយឬនៅ?

នៅ IDP យើងមានក្រុមអ្នកប្រឹក្សាផ្នែកអប់រំដែលអាចផ្តល់ការណែនាំតាមតម្រូវការ និងពុះពារជួយអ្នកឲ្យក្តីស្រម័យសិក្សានៅក្រៅប្រទេសក្លាយជាការពិត។

នេះរួមបញ្ចូលទាំងការណែនាំការជ្រើសរើសវគ្គសិក្សានិងការស្នាក់នៅ ជួយអ្នកក្នុងដំណើរការនៃការដាក់ពាក្យសម្រាប់សិក្សា និងនៅជាមួយអ្នកគ្រប់ជំហ៊ាននៃដំណើរសិក្សារបស់អ្នក។

ចាប់ផ្តើមជាមួយវគ្គប្រឹក្សាដោយឥតគិតថ្លៃរបស់អ្នកនៅថ្ងៃនេះ។

គណនីមួយសម្រាប់តម្រូវការការសិក្សានៅបរទេសរបស់អ្នកទាំងអស់។

បង្កើតកម្រងព័ត៌មានរបស់អ្នក និងដោះសោមុខងារជាច្រើនរួមទាំងការណែនាំផ្ទាល់ខ្លួន កម្មវិធីដែលតាមដានបានលឿន និងច្រើនទៀត។

អត្ថបទដែលពាក់ព័ន្ធ

Search for articles

Dive into our extensive collection of articles by using our comprehensive topic search tool.

Select a category