ហេតុអ្វីទៅសិក្សានៅបរទេស?
ទីកន្លែងនិងមុខវិជ្ជាដែលត្រូវសិក្សា?
តើខ្ញុំត្រូវដាក់ពាក្យដោយរបៀបណា?
បន្ទាប់ពីទទួលបានការផ្តល់ជូន
ការរៀបចំពេលចេញដំណើរ
ពេលមកដល់និងភាពរីកចម្រើន
6 students in graduation robes smiling to camera

គន្លឹះ ៨ ដើម្បីជួយអ្នកឲ្យទទួលបានអាហារូបករណ៍

ប្រធានបទគ្របដណ្តប់

  • Published: 18 April 2024

គន្លឹះ ៨ ដើម្បីជួយអ្នកឲ្យទទួលបានអាហារូបករណ៍

ជាមួយនឹងដំណើរជ្រើសរើសដ៏តឹងរ៉ឹង និងបេក្ខជនដ៏ច្រើនក្នុងមួយឆ្នាំៗ អ្នកប្រហែលជាដឹងហើយថា មានការប្រកួតប្រជែងខ្លាំងប៉ុណ្ណានៅពេលនិយាយដល់ការដាក់ពាក្យសុំអាហារូបករណ៍។ យ៉ាងណាមិញ អាហារូបករណ៍គឺជាទឹកប្រាក់ដែលមិនចាំបាច់ត្រូវសងដូចប្រាក់កម្ចីសិស្ស។

ដោយសារតែអ្នកជួបឧបសគ្គមួយចំនួន មិនមានន័យថាវាមិនអាចទៅរួចនោះទេ។ ជាមួយនឹងយុទ្ធសាស្ត្រត្រឹមត្រូវ និងគន្លឹះដ៏មានប្រយោជន៍មួយចំនួន អ្នកអាចទទួលបានអាហារូបករណ៍ដែលអ្នកចង់បានដោយជោគជ័យ។

គន្លឹះ ៨ នេះអាចជួយអ្នកបង្កើនឱកាសក្នុងពេលដាក់ពាក្យសុំអាហារូបករណ៍។ អានបន្ត ដើម្បីស្វែងយល់បន្ថែម!

គន្លឹះ ៨ ដើម្បីបង្កើនឱកាសអាហារូបករណ៍របស់អ្នក

១. ស្វែងយល់ពីប្រភេទអាហារូបករណ៍ដែលអ្នកកំពុងដាក់ពាក្យ

រឿងដំបូងដែលគួរនឹកឃើញមុនគេនៅពេលអ្នកគិតដល់អាហារូបករណ៍ គឺអាហារូបករណ៍ផ្អែកលើលទ្ធផលសិក្សាដែលត្រូវបានផ្តល់ជូនដល់និស្សិតដែលមានពិន្ទុខ្ពស់ និងមានស្នាដៃក្នុងការសិក្សា។ ប៉ុន្តែតើអ្នកដឹងទេថានៅមានជម្រើសផ្សេងទៀត?

ប្រភេទផ្សេងទៀតដែលផ្តល់ដោយសាកលវិទ្យាល័យរួមមានអាហារូបករណ៍អត្តពលិក អ្នកខ្វះខាត និយោជកឧបត្ថម្ភ យោធា និងសេវាកម្មសហគមន៍។

ដោយលក្ខខណ្ឌប្រែប្រួលពីអាហារូបករណ៍មួយទៅមួយទៀត វាជារឿងសំខាន់ក្នុងការយល់ដឹងឱ្យបានពេញលេញអំពីអាហារូបករណ៍ដែលអ្នកដាក់ពាក្យ ថាតើមានលក្ខខណ្ឌអ្វីខ្លះ និងរបៀបធ្វើឲ្យខ្លួនអ្នកលេចធ្លោក្នុងចំណោមបេក្ខជនដទៃ។

និស្សិតដែលមកពីគ្រួសារក្រីក្រគួរពិចារណាដាក់អាហារូបករណ៍អ្នកខ្វះខាត ដែលផ្តល់ឱ្យបេក្ខជននូវជំនួយហិរញ្ញវត្ថុពេញលេញ ឬមួយចំនួនសម្រាប់ការសិក្សា។ ម៉្យាងវិញទៀត ប្រសិនបើអ្នកចង់ដាក់ពាក្យសុំអាហារូបករណ៍អត្តពលិក អ្នកត្រូវយល់ថាតើកម្រិតណាដែលសមស្របបំផុតនឹងជំនាញរបស់អ្នក ហើយពិនិត្យមើលតាមលក្ខខណ្ឌរបស់គេ។

២. ពិភាក្សាជាមួយអ្នកប្រឹក្សាអាហារូបករណ៍ ដើម្បីជួយអ្នកស្វែងរកអាហារូបករណ៍ដែលសមស្រប

ពេលខ្លះ ការសុំជំនួយអាចជារឿងដែលត្រឹមត្រូវ។ ជាការពិត និស្សិតជាច្រើនតែងតែពិគ្រោះជាមួយអ្នកប្រឹក្សាផ្នែកអប់រំ និងអាជីព អំពីរបៀបបង្កើនឱកាសពាក្យសុំរបស់ពួកគេ និងធ្វើការជ្រើសរើសបានត្រឹមត្រូវ។

សំណាងល្អ អ្នកប្រឹក្សាផ្នែកអប់រំរបស់ IDP នៅទីនេះចាំជួយសិស្សរៀបចំស្វែងរកអាហារូបករណ៍ដែលសមនឹងគោលបំណង និងតម្រូវការរបស់ពួកគេ។

ស្វែងយល់បន្ថែមអំពីរបៀបដែលយើងអាចជួយអ្នកក្នុងដំណើរទៅសិក្សានៅបរទេសនៅទីនេះ។​

៣. រៀបចំ និងបង្ហាញសមិទ្ធិផលសិក្សា និងសមិទ្ធិផលក្រៅពីការសិក្សា

ពាក្យអាហារូបករណ៍គឺជាឧបករណ៍ដ៏ល្អឥតខ្ចោះសម្រាប់បង្ហាញពីអ្វីគ្រប់យ៉ាងដែលអ្នកមានទៅកាន់គណៈកម្មាធិការ។ ចាប់ពីចំណាត់ថ្នាក់របស់អ្នក សកម្មភាពក្រៅកម្មវិធីសិក្សា ដល់សេវាកម្មសហគមន៍ អ្នកគួរធ្វើបញ្ជីសមិទ្ធិផលសិក្សា និងសមិទ្ធិផលក្រៅពីការសិក្សា។

ចាត់ទុកថាពាក្យអាហារូបករណ៍របស់អ្នកជាផលប័ត្រដែលអ្នកបង្ហាញដល់អ្នកដទៃ។ កាលណាអ្នកបង្ហាញបានល្អ ពួកគេនឹងចាប់អារម្មណ៍កាន់តែខ្លាំងចំពោះអ្វីដែលអ្នកអាចផ្តល់ជូនដល់សាលា ដែលនៅទីបំផុតនឹងបង្កើនឱកាសរបស់អ្នកក្នុងការដណ្តើមយកអាហារូបករណ៍។

៤. ចាប់ផ្តើមស្វែងរកលិខិតបញ្ជាក់

មិនថាគេទាមទារលិខិតបញ្ជាក់ឬអត់ទេ វានៅតែជាការល្អបំផុតក្នុងការមានឯកសារទាំងនេះ។ នេះគឺជាអ្វីដែលអាចធ្វើឱ្យអ្នកទទួលបានឬ បាត់បង់ឱកាសក្នុងការក្លាយជាអ្នកចេះដឹង។

អាហារូបករណ៍អន្តរជាតិភាគច្រើនតម្រូវឱ្យបេក្ខជនមានលិខិតបញ្ជាក់ពីមួយទៅបី ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកឱ្យបានត្រឹមត្រូវ។ ប្រាកដណាស់ អាហារូបករណ៍អាចខុសគ្នាពីសាកលវិទ្យាល័យមួយទៅសាកលវិទ្យាល័យមួយទៀត ប៉ុន្តែវាជារឿងទូទៅក្នុងការស្នើសុំលិខិតបញ្ជាក់ពីអ្នកជំនាញ មិនមែនពីអ្នកស្គាល់គ្នា។

គួរសុំពីគ្រូ និងសាស្រ្តាចារ្យ ទីប្រឹក្សាសាលា អតីតនិយោជកក្នុងកម្មសិក្សា និងសូម្បីតែថ្នាក់ដឹកនាំសាលាដែលអ្នកធ្លាប់សិក្សា។

៥. សរសេរសំណេរអាហារូបករណ៍ឱ្យបានមុន ហើយកែលម្អ

សំណេរអាហារូបករណ៍ គឺដូចជាលិខិតព័ត៌មានសម្រាប់ថ្នាក់បរិញ្ញាបត្រ។ ប្រាកដណាស់ នេះគឺជាឯកសារដ៏សំខាន់បំផុតមួយដែលអ្នកត្រូវសរសេរនៅក្នុងដំណើរសិក្សារបស់អ្នក។ ដូចនេះ អ្នកត្រូវការពេលវេលាច្រើន ហើយយល់ល្អកុំចាំសរសេរវានៅនាទីចុងក្រោយ។

អាស្រ័យលើសាលាដែលអ្នកបានជ្រើសរើស និងប្រភេទអាហារូបករណ៍ សាកលវិទ្យាល័យអាចដាក់នូវសំណួរដើម្បីឲ្យសិស្សសរសេរ។ ប្រើឱកាសនេះ ដើម្បីគិតឱ្យបានហ្មត់ចត់អំពីការជម្រុញចិត្ត និងទំនាក់ទំនងក្នុងជីវិតផ្ទាល់ខ្លួនអ្នក សមិទ្ធផល និងគោលបំណងរបស់អ្នក រួមទាំងមូលហេតុដែលអ្នកសមនឹងទទួលបានអាហារូបករណ៍នោះ។ កុំខ្លាចក្នុងការចែករំលែកអារម្មណ៍ និងគំនិតផ្ទាល់ខ្លួនរបស់អ្នក។

វាមានប្រយោជន៍ក្នុងការកត់សម្គាល់ថា ការសរសេរព្រាងដំបូងមិនអាចយកជាការសម្រេចទេ។ កុំបាក់ទឹកចិត្ត ប្រសិនបើសំណេរព្រាងដំបូងរបស់អ្នកមិនសូវល្អ។ បន្តកែលម្អវារហូតទាល់តែអ្នកសម្រេចបាននូវលទ្ធផលដែលអ្នកចង់បាន។

ចង់បានគន្លឹះបន្ថែមលើការសរសេរសំណេរអាហារូបករណ៍ដែលល្អមែនទេ? សូមពិនិត្យមើលអត្ថបទនេះ។

៦. ចាប់ផ្តើមអនុវត្តសម្រាប់ការសម្ភាសន៍អាហារូបករណ៍របស់អ្នក

នៅពេលដាក់ពាក្យ អ្នកត្រូវភ្ជាប់ជាមួយផ្នត់គំនិតថា អ្នកបានឈានទៅមុខរួចហើយ។ ទស្សនវិស័យនេះអាចជួយអ្នកឱ្យត្រៀមខ្លួនសម្រាប់ដំណាក់កាលបន្ទាប់ រួមទាំងការសម្ភាសន៍ផងដែរ។

ពីការរកមើលសំណួរសម្ភាសន៍ទូទៅ ដល់ចក្ខុវិស័យរបស់សាកលវិទ្យាល័យដែលអ្នកចង់សិក្សា ការស្រាវជ្រាវគឺជាគន្លឹះដ៏សំខាន់បំផុតមួយសម្រាប់ការសម្ភាសន៍។ រៀបចំទុកមុនដោយព្រាងចម្លើយរបស់អ្នកសម្រាប់សំណួរដែលមានសក្តានុពល ហើយព្យាយាមអនុវត្តនៅមុខកញ្ចក់ជាមុន។ ជាពិសេសប្រសិនបើអ្នកមានការភិតភ័យច្រើន។

រឿងមួយទៀតដែលសំខាន់ដូចជាការឆ្លើយសំណួរដែរ សូមកុំភ្លេចត្រៀមសំណួរផ្ទាល់ខ្លួនសម្រាប់សួរទៅកាន់គណៈកម្មាធិការផងដែរ។ វាអនុញ្ញាតឱ្យពួកគេដឹងថា អ្នកបានធ្វើការស្រាវជ្រាវ ហើយអាចឱ្យអ្នកបញ្ចប់ការសម្ភាសន៍ទៅដោយគួរអោយចាប់អារម្មណ៍។

៧. បន្តដាក់ពាក្យសុំអាហារូបករណ៍ ដើម្បីបង្កើនឱកាសរបស់អ្នក

អ្វីដែលល្អបំផុតអំពីពាក្យអាហារូបករណ៍គឺ មិនមានចំនួនកំណត់លើពាក្យដែលអ្នកដាក់។ ដាក់ពាក្យឱ្យបានកាន់តែច្រើន អ្នកអាចមានឱកាសជោគជ័យច្រើនផងដែរ។

កំហុសទូទៅមួយដែលសិស្សភាគច្រើនមានគឺ ដាក់ពាក្យទៅតែសាកលវិទ្យាល័យកំពូល។ ដោយដឹងពីស្ថាប័នទាំងនេះហើយថា ការជ្រើសរើសសម្រាប់អាហារូបករណ៍អាចមានភាពតឹងរ៉ឹងខ្លាំង រួមជាមួយនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លា។

ផ្ទុយទៅវិញ ការដាក់ពាក្យគ្រប់អាហារូបករណ៍ដែលអ្នកមានសិទ្ធិទទួលបាននឹងបង្កើនឱកាសជោគជ័យ។ នេះហាក់ដូចជាកិច្ចការដ៏ច្រើនលើសលប់ និងត្រូវចំណាយពេលច្រើន ប៉ុន្តែអ្វីដែលអ្នកត្រូវការគឺការរៀបចំ និងភាពច្បាស់លាស់។ ចំណាយពេលស្វែងរក និងដាក់ពាក្យសុំអាហារូបករណ៍ ហើយតាមដានពាក្យរបស់អ្នកតាមរយៈឯកសារ បញ្ជី ឬប្រតិទិន។

៨. បង្កើតគណនី Linkedin ដើម្បីឲ្យមើលទៅប្រកបដោយវិជ្ជាជីវៈ

អ្នកប្រហែលជាមិនទាន់មានការងារធ្វើនៅឡើយទេ ប៉ុន្តែកុំឆាប់ប៉ាន់ស្មានពីឥទ្ធិពលគណនី LinkedIn ទៅលើអាហារូបករណ៍របស់អ្នក។ គិតពីចំណាប់អារម្មណ៍ដំបូងរបស់អ្នកជាចំណុចវិជ្ជមាន និងខិតទៅជិតក្នុងការសម្រេចគោលដៅរបស់អ្នក។

ចាប់ផ្តើមដោយប្រើរូបភាពអាជីព និងបញ្ចូលប្រវត្តិការងារ ឬកម្មសិក្សា ប្រសិនបើមាន។ ការចូលរួមនៅក្នុងស្ថាប័ន ឬអង្គភាពក៏នឹងជួយឱ្យអ្នកទទួលបានអត្ថប្រយោជន៍ផងដែរ។

បន្ទាប់មក ចាប់ផ្តើមចូលរួមក្នុងក្រុម ហើយតាមដានក្រុមហ៊ុនដែលអ្នកមានចំណាប់អារម្មណ៍លើ ដើម្បីបង្ហាញថាអ្នកជាសិស្សប្រភេទណា។

ស្វែងយល់ពីដំណើរការដាក់ពាក្យសុំអាហារូបករណ៍ដោយងាយស្រួល

ទោះបីជាសាមញ្ញក៏ដោយ គន្លឹះទាំងនេះអាចជួយអ្នកឱ្យទទួលបានអាហារូបករណ៍ដោយភាពងាយស្រួល និងទំនុកចិត្ត។ ប្រសិនបើអ្នកស្វែងរកលើសពីគន្លឹះងាយៗ ហើយត្រូវការការណែនាំបន្ថែមទៀត យើងក៏បានរៀបចំឯកសារបន្ថែមសម្រាប់អ្នកជាពិសេស។

នៅ IDP យើងប្តេជ្ញាជួយអ្នកគ្រប់ជំហាន!
ពីការជួយស្វែងរកអាហារូបករណ៍ត្រឹមត្រូវ ជួយក្នុងការដាក់ពាក្យសិក្សា ដល់ការរៀបចំកន្លែងស្នាក់នៅនៅគោលដៅសិក្សារបស់អ្នក គោលដៅរបស់យើងគឺ ធានាថាការដំណើរទៅសិក្សានៅក្រៅប្រទេសដំណើរការដោយរលូនជាទីបំផុត។

ត្រៀមខ្លួនដាក់ពាក្យ និងចាប់ផ្តើមដំណើរអាហារូបករណ៍របស់អ្នកហើយឬនៅ?

ដោយគ្រាន់តែកក់វគ្គប្រឹក្សាអនឡាញដោយឥតគិតថ្លៃជាមួយអ្នកប្រឹក្សាផ្នែកអប់រំរបស់យើង ហើយយើងនឹងជួយគ្រប់យ៉ាង។

គណនីមួយសម្រាប់តម្រូវការការសិក្សានៅបរទេសរបស់អ្នកទាំងអស់។

បង្កើតកម្រងព័ត៌មានរបស់អ្នក និងដោះសោមុខងារជាច្រើនរួមទាំងការណែនាំផ្ទាល់ខ្លួន កម្មវិធីដែលតាមដានបានលឿន និងច្រើនទៀត។

អត្ថបទដែលពាក់ព័ន្ធ

Search for articles

Dive into our extensive collection of articles by using our comprehensive topic search tool.

Select a category