ហេតុអ្វីទៅសិក្សានៅបរទេស?
ទីកន្លែងនិងមុខវិជ្ជាដែលត្រូវសិក្សា?
តើខ្ញុំត្រូវដាក់ពាក្យដោយរបៀបណា?
បន្ទាប់ពីទទួលបានការផ្តល់ជូន
ការរៀបចំពេលចេញដំណើរ
ពេលមកដល់និងភាពរីកចម្រើន
image

មគ្គុទ្ទេសក៍ទេសចរណ៍ទៅកាន់ទីក្រុង Brisbane ប្រទេសអូស្ដ្រាលី

ប្រធានបទគ្របដណ្តប់

មគ្គុទ្ទេសក៍ទេសចរណ៍ទៅកាន់ទីក្រុង Brisbane ប្រទេសអូស្ដ្រាលី

ជាទីក្រុងដ៏រីកចម្រើនមួយរបស់អូស្ត្រាលី Brisbane មានវប្បធម៌ចម្រុះ និងការកម្សាន្តលំដាប់ពិភពលោក ដែលធ្វើឱ្យវាក្លាយជាគោលដៅសិក្សាកំពូលរបស់និស្សិតមកពីជុំវិញពិភពលោក។

បច្ចុប្បន្ន ព្រំដែនបានបើកចំហដល់និស្សិតអន្តរជាតិ នោះអ្នកអាចទៅសិក្សានៅប្រទេសដ៏ល្អបំផុតរបស់ពិភពលោក! ក្រៅពីជាបណ្ដុំនៃស្ថាប័នអប់រំល្បីៗហើយ Brisbane ក៏មានកន្លែងដ៏ទាក់ទាញ និងគួរឲ្យរំភើបជាច្រើន។

ប្រសិនបើអ្នកមានគម្រោងចាប់ផ្តើមដំណើរសិក្សារបស់អ្នកនៅ Brisbane សូមអានបន្តដើម្បីដឹងពីអ្វីដែលគួរធ្វើ នឹងកន្លែងដែលគួរទៅលេង!

ពីការដើរទិញឥវ៉ាន់ រហូតដល់សិល្បៈ និងវប្បធម៌ ក៏ដូចជាសកម្មភាពបែបធម្មជាតិ ពួកយើងនឹងផ្ដល់ជូនទាំងអស់។

កុំភ្លេចអនុវត្តតាមវិធានការការពារជំងឺរាតត្បាតក្នុងតំបន់

ដោយសារតែជំងឺរាតត្បាត អ្នកគួរដឹងអំពីច្បាប់ និងបំរាមរបស់ទីក្រុង សម្រាប់អ្នកដែលបានចាក់វ៉ាក់ស៊ាំងពេញលេញ។

ទាំងនេះរួមមាន:

  • ការចុះឈ្មោះចូលជាមួយ កម្មវិធី Check-In QLD ឬផ្តល់ព័ត៌មានទំនាក់ទំនងរបស់អ្នក

  • ពាក់ម៉ាសនៅលើមធ្យោបាយធ្វើដំណើរសាធារណៈ កន្លែងសាធារណៈ និងកន្លែងបិទជិត ដូចជាហាងលក់ឥវ៉ាន់ជាដើម។

  • រក្សាគម្លាតយ៉ាងហោចណាស់ ១.៥ ម៉ែត្រពីអ្នកដទៃ ប្រសិនបើអាចធ្វើទៅបាន

កុំឲ្យរងចាំយូរ តោះចូលទៅមើលទាំងអស់គ្នា!

៧ យ៉ាងដែលត្រូវធ្វើដើម្បីទទួលបានបទពិសោធន៍ល្អៗនៅ Brisbane

១. រីករាយជាមួយតន្ត្រី និងការកម្សាន្តនៅ Fortitude Valley

Fortitude Valley - ឬហៅថា The Valley - គឺជាកន្លែងកម្សាន្តដំបូងគេរបស់អូស្ត្រាលី ហើយក៏នៅតែជាតំបន់ដ៏រស់រវើក និងអ៊ូអរ។ ជាមួយនឹងសកម្មភាពជាច្រើន អ្នកនឹងរកឃើញអ្វីមួយសម្រាប់អ្នក។

អ្នកដែលចូលចិត្តតន្ត្រីនឹងរីករាយជាមួយការសំដែងផ្ទាល់នៅសាលប្រគុំតន្ត្រី និងបារ។ សម្រាប់អ្នកដែលចូលចិត្តដើរទិញឥវ៉ាន់ សូមទៅ James Street សម្រាប់សម្លៀកបំពាក់អូស្ត្រាលី និងហាងក្នុងស្រុកផ្សេងៗ។ អ្នកចូលចិត្តញ៉ាំ អាចសាកជាមួយនឹងអាហារចម្រុះនៅ Brunswick Street ឬទៅភោជនីយដ្ឋានដែលឈ្នះពានរង្វាន់នៅ Ada Lane ។

២. ស្វែងយល់អំពីសាលសិល្បៈ Gallery Of Modern Art

រីករាយជាមួយស្នាដៃសិល្បៈទំនើប និងសហសម័យនៅសាលសិល្បៈ Gallery of Modern Art (GOMA)។ ជាមួយនឹងគំនូរ រូបចម្លាក់ រូបថត វីដេអូ ក៏ដូចជាសិល្បៈដំឡើង ការតាំងពិពណ៌មានស្នាដៃជាច្រើនពីវិចិត្រករអូស្ត្រាលី អាស៊ី និងប៉ាស៊ីហ្វិក។

ពេលអ្នកនៅទីនោះ កុំភ្លេចទៅមើលកុននៅរោងកុនអូស្ត្រាលី GOMA ឬញ៉ាំអាហារនៅហាងកាហ្វេធម្មតារបស់សារមន្ទីរ ឬភោជនីយដ្ឋានបែបអូស្ត្រាលីទំនើប។

៣. កន្លែងផលិតស្រារបស់ Brisbane

ចង់ភ្លក់ស្រាមែនទេ? បើអ្នកចូលចិត្តស្រា គឺត្រូវហើយ។ អ្នកអាចទៅ Brisbane DistilleryCity Winery (ឬទៅទាំងពីរក៏បាន!)។

ដោយសារ Brisbane Distillery គឺជាកន្លែងផលិតស្រាដំបូងគេ អ្នកអាចស្វែងយល់បន្ថែមអំពីរបៀបផលិតស្រាផ្សេងៗ ហើយថែមទាំងអាចលាយស្រាដោយខ្លួនឯងនៅសាលា Gin School របស់ពួកគេ។

មានទីតាំងនៅក្នុងឃ្លាំងដ៏គួរឱ្យទាក់ទាញមួយ City Winery គឺជារោងផលិតស្រាខ្នាតតូចដែលប្រើទំពាំងបាយជូរនៅទូទាំងតំបន់សំខាន់ៗនៅអូស្ត្រាលី។ កក់ដំណើរកម្សាន្ដទៅកន្លែងផលិតស្រា និងភ្លក់ស្រា ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនពីដំណើរកម្សាន្ដរបស់អ្នក។

៤. មជ្ឈមណ្ឌលសត្វព្រៃ The Walkabout Creek Wildlife Centre

ជាមួយនឹងឱកាសបានស្គាល់ពីសត្វព្រៃ និងរីករាយជាមួយការដើរ ឬជិះកង់នៅក្នុងធម្មជាតិ មជ្ឈមណ្ឌលសត្វព្រៃ Walkabout Creek Wildlife Centre ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្រុក និងអ្នកទេសចរ។

ស្រូបយកពន្លឺព្រះអាទិត្យ និងខ្យល់អាកាសបរិសុទ្ធនៅលើផ្លូវដ៏ស្រស់បំព្រង ឬប្រសិនបើអ្នកឃ្លាន សូមទៅហាងកាហ្វេ Walkabout Creek café ហើយរីករាយជាមួយនឹងអាហារនៅខាងក្រៅ។

៥. ទៅជួបជនជាតិភាគតិច

ចូលទៅក្នុងប្រវត្តិសាស្រ្តដ៏សម្បូរបែបរបស់ Brisbane និងវប្បធម៌រស់រវើកតាមរយៈការនិទានរឿង សិល្បៈ ការសម្តែង និងអាហារ នៅពេលអ្នកបានជួបជនជាតិភាគតិចរបស់ Brisbane។

មិនថាអ្នកចង់ជជែកជាមួយសិល្បករជនជាតិភាគតិច ស្វែងយល់អំពីប្រវត្តិសាស្រ្ត ឬចង់ទទួលបានបទពិសោធន៍វប្បធម៌បុរាណនេះទេ អ្នកនឹងទទួលបានអ្វីម្យ៉ាង!

៦. ហែលទឹក និង សម្រាក នៅ South Bank

ជាមួយកន្លែងពណ៌បៃតងដ៏ស្រស់ស្អាត ការទទួលទានអាហារដ៏រីករាយ និងព្រឹត្តិការណ៍ដ៏គួរឱ្យរំភើប South Bank គឺជាកន្លែងដែលត្រូវទៅទស្សនាពេលនៅទីក្រុង Brisbane។

ប្រសិនបើអ្នកមានអារម្មណ៏ថាចង់ទៅពិចនិច សូមជ្រើសរើសកន្លែងពេញនិយមដូចជា River Quay Green និង Riverside Green សម្រាប់ទេសភាពដ៏អស្ចារ្យនៃអគារខ្ពស់ៗ និងទន្លេ Brisbane។

ប្រសិនបើអ្នកមានអារម្មណ៍ថាចង់ហែលទឹក សូមទៅអាងទឹកណាមួយនៅក្នុងតំបន់នោះ។

៧. ទៅកាន់ផ្សារទំនើប Queen Street Mall

សម្រាប់អ្នកចូលចិត្តទិញឥវ៉ាន់ អ្នកអាចទិញទំនិញជាច្រើននៅផ្សារទំនើប Queen Street Mall

ជាមួយហាងជាង៧០០ ហាង ផ្សារទំនើបនេះមានសម្លៀកបំពាក់ច្រើនបំផុតនៅ Queensland ហើយមិនមែនមានតែម៉ាកល្បីៗប៉ុណ្ណោះទេ ហាងតូចៗក៏មានដែរ។

លើសពីនេះ រកមើលព្រឹត្តិការណ៍ពិសេសៗរបស់ពួកគេ និងទៅមហោស្រពភាពយន្ត និងវិចិត្រសាល ឬរីករាយជាមួយស្រាក្រឡុកនៅបារ។

ត្រៀមលក្ខណៈសម្រាប់ដំណើរសិក្សារបស់អ្នកនៅ Brisbane

បោះជំហានបន្ទាប់ឆ្ពោះទៅការសិក្សានៅ Brisbane ជាមួយ IDP

ប្រសិនបើអ្នកត្រូវការការណែនាំ ឬមានសំណួរណាមួយអំពីដំណើរការនេះ អ្នកប្រឹក្សាផ្នែកអប់រំរបស់យើងរីករាយនឹងជួយ ដូច្នេះអ្នកអាចទៅកាន់ទីក្រុង Brisbane បានដោយជោគជ័យ។

ចាប់តាំងពីដំណើរការដាក់ពាក្យ រហូតដល់ការផ្តល់ដំបូន្មាន យើងនឹងជួយអ្នក។

កក់វគ្គប្រឹក្សាដោយឥតគិតថ្លៃនៅថ្ងៃនេះ ដើម្បីធ្វើការចាប់ផ្តើម!

គណនីមួយសម្រាប់តម្រូវការការសិក្សានៅបរទេសរបស់អ្នកទាំងអស់។

បង្កើតកម្រងព័ត៌មានរបស់អ្នក និងដោះសោមុខងារជាច្រើនរួមទាំងការណែនាំផ្ទាល់ខ្លួន កម្មវិធីដែលតាមដានបានលឿន និងច្រើនទៀត។

អត្ថបទដែលពាក់ព័ន្ធ

Search for articles

Dive into our extensive collection of articles by using our comprehensive topic search tool.

Select a category