ប្រធានបទគ្របដណ្តប់
ប្រសិនបើអ្នកមានចម្ងល់ក្នុងការជ្រើសរើសសកលវិទ្យាល័យសម្រាប់បន្តការសិក្សា អ្នកមិនមែនជួបបញ្ហានេះតែឯងនោះទេ។
នៅពេលដែលនិយាយពីទិសដៅសិក្សា និងស្ថាប័ននានា និស្សិតអន្តរជាតិមានតែងតែមានការស្រពិចស្រពិលនិងពិបាកក្នុងការជ្រើសរើស ដោយសារមានជម្រើសជាច្រើនសម្រប់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ មុននឹងអ្នកធ្វើការសម្រេចចិត្តអ្នកគួរពិចារណាឲ្យបានច្បាស់ទៅអ្វីដែលអ្នកចង់បាននិងជ្រើសរើសសកលវិទ្យាល័យឲ្យបានត្រឹមត្រូវ ព្រោះអ្នកនឹងត្រូវចំណាយពេលជាច្រើន ការខិតខំប្រឺងប្រែង និងថវិការដែលអ្នកចំណាយទៅលើសញ្ញាបត្រ និងវាមានផលប៉ះពាល់ទៅលើអាជីពរបស់អ្នកនៅថ្ងៃអនាគត។
នៅពេលធ្វើការស្រាវជ្រាវ អ្នកប្រាកដជាជួបប្រទះទៅនឹង ចំណាត់ថ្នាក់ QS និងដឹងថាតើសកលវិទ្យាល័យមួយណាដែលសាកសមនឹងអ្នក នេះដោយសារតែសាកលវិទ្យាល័យដែលមានចំណាត់ថ្នាក់ខ្ពស់ហាក់ដូចជាមានកិត្យានុភាពជាង។
វាមានសារៈសំខាន់ជាងនេះតុល្យភាពរវាងនៃសកលវិទ្យាល័យដែលមានចំណាត់ថ្នាក់ខ្ពស់មានភាពតានតឹងក្នុងការដាក់ពាក្យចូលរៀន។
ប្រសិនបើអ្នកមិនច្បាស់ពីកន្លែងដែលត្រូវចាប់ផ្តើម សូមអានបន្តដើម្បីស្វែងយល់ពីកត្តាដែលត្រូវពិចារណាមុននឹងធ្វើការជ្រើសរើសរបស់អ្នក។
ការសិក្សានៅបរទេសគឺខុសពីវិស្សមកាល។ យ៉ាងណាមិញ អ្នកនឹងនៅទីនោះក្នុងរយៈពេលយូរអង្វែង (ជាធម្មតា 4 ឆ្នាំ!) ហើយវាមិនមែនសម្រាប់ការលំហែសុទ្ធសាធទេ។
ដូច្នេះហើយវាមានសារៈសំខាន់ណាស់ដែលអ្នកជ្រើសរើសគោលដៅស្នាក់នៅស្របតាមជីវិតនិងចំណងចំណូលចិត្តរបស់អ្នក។
វាជាចំណុចល្អប្រសិនបើអ្នកជាមនុស្សម្នាក់ដែលចូលចិត្តការរស់នៅបែបជនបទដោយសន្តិភាព ឬជីវិតនៅទីក្រុងដ៏រស់រវើក ក៏ដូចជាការចូលចិត្តអាកាសធាតុបែបណា ទោះជាប្រទេសជាច្រើនមានរដូវកាលផ្សេងៗគ្នាទៅតាមពេលវេលា អ្នកមិនចង់ទៅគោលដៅដែលអ្នកទៅនោះធ្លាក់ព្រិលក្នុងកំលុងពេលកន្លះឆ្នាំនោះទេ ប្រសិនជាអ្នកមិនអាចទ្រាំទ្រនឹងត្រជាក់បាន។
ការសិក្សានៅក្រៅប្រទេសត្រូវការហិរញ្ញវត្ថុយ៉ាងច្រើនដើម្បីសិក្សា ពីថ្លៃសិក្សារហូតដល់ការចំណាយប្រចាំថ្ងៃ នោះហើយជាមូលហេតុដែលវាមានសារៈសំខាន់ណាស់ក្នុងការមានគំនិតច្បាស់លាស់អំពីការចំណាយសរុបដែលអ្នកនឹងត្រូវចំណាយ។
នៅពេលដែលអ្នកទទួលបានការយល់ដឹងកាន់តែច្បាស់អំពីការចំណាយលើការរស់នៅ ថ្លៃស្នាក់នៅ និងថ្លៃសិក្សារបស់ប្រទេសនោះ អ្នកនឹងអាចរៀបចំបានតាមតម្រូវការ និងកំណត់សន្សំសម្ចៃសម្រាប់ថវិកាចាំបាច់។
ប្រសិនបើអ្នកមិនប្រាកដទេ អ្នកអាចនិយាយជាមួយមិត្តភ័ក្តិ ឬសមាជិកគ្រួសារដែលធ្លាប់មានបទពិសោធន៍នៅក្រៅប្រទេសដែលអ្នកកំពុងមានចំណាប់អារម្មណ៍ចង់ទៅ មិនថាសម្រាប់ការងារ ការសិក្សា ឬលំហែកាយ។
លើសពីនេះ រឿងមួយទៀតដែលត្រូវកត់សំគាល់គឺ ឱកាសដើម្បីទទួលបានអាហារូបករណ៍ ដែលអាចធ្វើឲ្យកាត់បន្ថយការចំណាយមួយចំនួន និងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុ។
អាស្រ័យលើសាកលវិទ្យាល័យរបស់អ្នក អាចមានសេវាកម្មជំនួយដល់និស្សិតជាច្រើន ដើម្បីជួយគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនៃជីវិតសិស្សានុសិស្ស រួមទាំងលំនៅដ្ឋាន និងការងារក្រៅម៉ោងផងដែរ។
ដូចនិងបានលើកឡើងថាចំណាត់ថ្នាក់ QS មិនមែនជាអ្នកមានកិច្ចព្រមព្រៀងដ៏ធំបំផុតនៅក្នុងការសម្រេចចិត្តរបស់អ្នកក៏ដោយ វាពិតជាមានសារៈសំខាន់ក្នុងកម្រិតមួយចំនួន។
ការបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យដែលមានការទទួលស្គាល់ច្រើននឹងជួយនៅពេលអ្នកធ្វើការដាក់ពាក្យកម្មសិក្សា ឬការងារ ហើយថែមទាំងបង្កើនឱកាសរបស់អ្នកក្នុងការចូលទៅក្នុងកម្មវិធីក្រោយឧត្តមសិក្សាដ៏ល្អ ប្រសិនបើនោះជាអ្វីដែលអ្នកគ្រោងនឹងធ្វើបន្ទាប់ទៀត។
ទោះយ៉ាងណាក៏ដោយ វានៅតែសំខាន់ជាងក្នុងការស្វែងរកកម្មវិធីដែលស្របតាមគោលដៅអាជីពរបស់អ្នក ព្រោះចំណេះដឹង និងជំនាញដែលអ្នកនឹងទទួលបានគឺមិនអាចកាត់ថ្លៃបាន។
ដូចដែលអ្នកនឹងរស់នៅក្នុងគោលដៅសិក្សារបស់អ្នករយៈពេលពីរបីឆ្នាំ អ្នកនឹងយល់ដឹងពីជីវិតសង្គម និងវប្បធម៌ក្នុងបរិវេណសាលា។ ជាឧទាហរណ៍ អ្វីដែលសិស្សនៅទីនោះធ្វើដើម្បីភាពសប្បាយរីករាយ ប្រភេទនៃសកម្មភាពដែលមាន និងថាតើសិស្សភាគច្រើនរស់នៅក្នុង ឬក្រៅបរិវេណសាលា។
អ្នកក៏អាចពិនិត្យមើលឱ្យបានដិតដល់នូវកម្មវិធីសិក្សាបន្ថែម ឬក្លិបនិស្សិតដែលមានផងដែរ មិនថាកីឡា សិល្បៈ មហោស្រព តន្ត្រី ឬសកម្មភាពផ្សេងទៀតដែលតត្រូវតាមចំណាប់អារម្មណ៍របស់អ្នក នេះអាចជាវិធីដ៏ល្អមួយដើម្បីធ្វើទៅតាមចំណាប់អារម្មណ៍របស់អ្នក និងពង្រឹងជំនាញរបស់អ្នក ក៏ដូចជាធ្វើឲ្យជីវិតនៅក្នុងបរិវេណសាលាកាន់តែសប្បាយរីករាយ។
ទិដ្ឋភាពមួយក្នុងចំណោមទិដ្ឋភាពជាច្រើនដែលមិនពាក់ព័ន្ធការសិក្សា មិនថាពេលចុងសប្តាហ៍ឬក៏នៅពេលឈប់សម្រាក ដើម្បីធ្វើដំណើរក្នុងប្រទេស ហើយទីក្រុង ឬតំបន់ផ្សេងៗមួយចំនួនទៀត។
បន្ថែមពីលើការទទួលបានបទពិសោធន៍ថ្មីៗ អ្នកនឹងអាចទទួលបានវប្បធម៌ ធ្វើការបន្តដំណើរផ្សងព្រេង និងផ្តល់ជូនអ្វីៗជាច្រើនទៀតទៅតាមប្រទេសគោលដៅនីមួយៗរបស់អ្នក។
ខណៈពេលដែលការបញ្ចប់សញ្ញាបត្រ តើអ្នកមានគំនិតពីអ្វីដែលអ្នកចង់ធ្វើបន្ទាប់ពីបញ្ចប់សញ្ញាប័ត្ររបស់អ្នក?
មិនថាអ្នកកំពុងបន្តការសិក្សារបស់អ្នកជាមួយនឹងថ្នាក់អនុបណ្ឌិត ឬស្វែងរកការងារនៅក្នុងទិសដៅសិក្សារបស់អ្នក វាជួយឲ្យកាន់តែឃើញដិតដល់នូវឱកាសដែលមានសក្តានុពល និងរៀបចំផែនការដើម្បីសម្រេចបាននូវជំហានបន្ទាប់របស់អ្នក។
អាស្រ័យលើប្រទេស អ្នកអាចមានឱកាសអនុញ្ញាតឲ្យធ្វើការក្រៅម៉ោងកំលុងពេលសិក្សារបស់អ្នក និងទទួលបានបទពិសោធន៍ចាំបាច់សម្រាប់ការងារនាពេលអនាគត ឬទទួលបានទិដ្ឋាការជាក់លាក់ដែលអនុញ្ញាតឲ្យអ្នកបន្តការស្នាក់នៅរបស់អ្នកនៅពេលអ្នកស្វែងរកការងារ។
ឥឡូវនេះ អ្នកបានដឹងពីព័ត៌មានជាងមុនទៅលើការជ្រើសរើសសាកលវិទ្យាល័យ តើអ្នកមានគំនិតច្បាស់លាស់ជាងនេះថាអ្នកចង់ទៅសិក្សានៅប្រទេសណា?
ទោះបីជាអ្នកមិនប្រាកដ ១០០% យើងអាចជួយអ្នកបាន!
នៅ IDP យើងមានក្រុមអ្នកប្រឹក្សាផ្នែកអប់រំដែលអាចផ្តល់ការណែនាំតាមតម្រូវការ និងជួយអ្នកគ្រប់ជំហ៊ាននៃដំណើរសិក្សារបស់អ្នកចាប់ពីការជ្រើសររើសវគ្គសិក្សាទៅដល់ ការណែនាំ ការស្នាក់នៅ។
ចាប់ផ្តើមជាមួយវគ្គប្រឹក្សាដោយឥតគិតថ្លៃរបស់អ្នកនៅថ្ងៃនេះ។
បង្កើតកម្រងព័ត៌មានរបស់អ្នក និងដោះសោមុខងារជាច្រើនរួមទាំងការណែនាំផ្ទាល់ខ្លួន កម្មវិធីដែលតាមដានបានលឿន និងច្រើនទៀត។
Dive into our extensive collection of articles by using our comprehensive topic search tool.