ប្រព័ន្ធធ្វើតេស្តភាសាអង់គ្លេសជាអន្តរជាតិ (IELTS) គឺជាការធ្វេីតេស្តវាស់ស្ទង់ភាពស្ទាត់ជំនាញផ្នែកភាសាអង់គ្លេសដ៏ពេញនិយមបំផុតរបស់ពិភពលោក។
IELTS អាចអនុវត្តបានសម្រាប់ការសិក្សា ការងារ និងការធ្វើចំណាកស្រុក ដោយមានការធ្វើតេស្តច្រើនជាងបីលានដែលបានធ្វើកាលពីឆ្នាំកន្លងទៅ។
លទ្ធផល IELTS ត្រូវបានទទួលស្គាល់ដោយអង្គការជាង 12,500 រួមទាំងគ្រឹះស្ថានអប់រំ និយោជក សមាគមវិជ្ជាជីវៈ និងរដ្ឋាភិបាល នៅក្នុងប្រទេសជាង 150 ជុំវិញពិភពលោក។
ខ្លឹមសារតេស្ត IELTS ត្រូវបានបង្កើតឡើងដោយក្រុមអ្នកជំនាញអន្តរជាតិ និងឆ្លងកាត់ការស្រាវជ្រាវយ៉ាងទូលំទូលាយ ដើម្បីធានាថាការធ្វើតេស្តនេះនៅតែមានភាពយុត្តិធម៌ និងមិនមាភាពលំអៀង។
តេស្ត IELTSសន្យាចំពោះបេក្ខជនគ្រប់រូបនូវឱកាសដោយយុត្តិធម៌ ដោយមិនគិតពីកត្តាដូចជា សញ្ជាតិ សាវតា ភេទ របៀបរស់នៅ ឬទីតាំង។ អ្នកអាចធ្វើតេស្ត IELTS សម្រាប់ការសិក្សា ឬ វគ្គបណ្តុះបណ្តាល IELTS ទូទៅ អាស្រ័យលើអង្គភាពដែលអ្នកកំពុងដាក់ពាក្យ និងផែនការរបស់អ្នកសម្រាប់ពេលអនាគត។
IELTS គឺជា ការធ្វើតេស្តលេីជំនាញ ចំនួនបួនរបស់ភាសា៖ ការស្តាប់ ការអាន ការសរសេរ និង ការនិយាយ។ អ្នកនឹងធ្វើតេស្ត ការស្តាប់ ការអាន និង ការសរសេរទាំងអស់បន្តបន្ទាប់ក្នុងថ្ងៃតែមួយ ដោយមិនមានការសម្រាកឡើយ។
ដោយអាស្រ័យលើ មជ្ឈមណ្ឌលធ្វើតេស្តរបស់អ្នក តេស្តការនិយាយ របស់អ្នកក៏អាចនឹងធ្វើឡើងនៅថ្ងៃតែមួយជាមួយនឹងការធ្វើតេស្តបីផ្សេងទៀត ឬអាចធ្វើឡើងប្រាំពីរថ្ងៃមុន ឬក្រោយបន្ទាប់ពីការធ្វើតេស្តបីជំនាញនោះ។
រយៈពេលធ្វើនៃការធ្វើតេស្តសរុបគឺតិចជាងបីម៉ោង។
អ្នកសមនឹងទទួលបានឱកាសស្មើភាពក្នុងការធ្វើឱ្យអស់ពីសមត្ថភាពរបស់អ្នក។ នោះហើយជាមូលហេតុ ដោយមិនដូចតេស្តផ្សេងៗទៀត IELTS ផ្តល់ឱ្យអ្នកនូវបន្ទប់ស្ងាត់មួយសម្រាប់ តេស្តការនិយាយ ជាលក្ខណៈបុគ្គលដោយមិនមានការរំខាន ឬការបង្អាក់ឡើយ។
IELTS ក៏ដឹងថាមនុស្សមានវិធីសាស្រ្តផ្សេងៗគ្នាក្នុង ការឆ្លើយ សំណួរ។ ជាឧទាហរណ៍ ជាមួយនឹង IELTS អ្នកអាច ឆ្លើយ សំណួរ ក្នុង តេស្តការអាន និង តេស្តការសរសេរ ទៅតាមលំដាប់ដែលសាកសមនឹងអ្នក។ អ្នកក៏អាចធ្វើការផ្លាស់ប្តូរចំពោះ ចម្លើយ ការអាន របស់អ្នកក្នុងអំឡុងម៉ោងនៃ តេស្តការអាន និងកែតម្រូវការឆ្លើយតបនៃ ការសរសេរ របស់អ្នកក្នុងអំឡុងពេលម៉ោង តេស្តការសរសេរ ផងដែរ។
ដូច្នេះ ហេតុអ្វីបានជាអ្នកគួរជ្រើសរើស IELTS? នេះជាហេតុផលមួយចំនួន៖
IELTS គឺជាការធ្វើតេស្តនៃ ភាពស្ទាត់ជំនាញផ្នែកភាសាអង់គ្លេស ដែលត្រូវបានទទួលយកយ៉ាងទូលំទូលាយបំផុតនៅក្នុងពិភពលោក។
ពិន្ទុ IELTS មានសុពលភាពរយៈពេលពីរឆ្នាំ។
តេស្ត IELTS ត្រូវបានធ្វើឡើងនៅទូទាំងពិភពលោក ដូច្នេះអ្នកអាចធ្វើតេស្តនៅក្នុងទីកន្លែងមួយដែលមានភាពងាយស្រួល។
ពិន្ទុ IELTS គឺជាការសម្ងាត់ និងអាចត្រូវបានបញ្ចេញសម្រាប់តែអង្គភាពដែលអ្នកអនុញ្ញាតប៉ុណ្ណោះ។
IELTS គឺជា ការធ្វើតេស្តដែលស្មើភាព និងអាចទុកចិត្តបាននៃ ភាពស្ទាត់ជំនាញផ្នែកភាសាអង់គ្លេស។
ដូច្នេះ តើអ្នកកំពុងរង់ចាំអ្វីទៀត? កក់ ការធ្វើតេស្ត IELTS របស់អ្នកនៅថ្ងៃនេះ ហើយបោះជំហានដំបូងឆ្ពោះទៅរកគោលដៅភាសាអង់គ្លេសរបស់អ្នក!