អ្នកជំនាញផ្តល់ប្រឹក្សាពីការសិក្សានៅរបស់ IDP ផ្តល់ឱ្យអ្នកនូវដំបូន្មានដែលប្រកបដោយវិជ្ជាជីវៈលើគ្រឹះស្ថានឧត្តមសិក្សាអន្តរជាតិ និងជំរើសវគ្គសិក្សាផ្អែកលើកំរិតការសិក្សា និងបទពិសោធន៏ការងាររបស់អ្នកដោយមានការគិតគូពី ថវិការ ទីក្រុងដែលអ្នកចូលចិត្ត និងចំណង់ចំណូលចិត្តផ្សេងទៀតរបស់អ្នក។
ការិយាល័យ IDP មានគ្រប់ទំរង់បែបបទ ខិតប័ណ្ណ និងសៀវភៅណែនាំរបស់ស្ថាប័ន ជាដៃគូរដែលពាក់ព័ន្ធរបស់យើងទាំងអស់។ អ្នកជំនាញផ្តល់ប្រឹក្សាយោបល់របស់យើងនឹងជួយអ្នកក្នុងការរៀបចំពាក្យសុំចូលរៀន និងបញ្ជាក់ឯកសារយោង។ ពាក្យស្នើសុំរបស់អ្នកនឹងត្រូវបានបញ្ជូនទៅស្ថាប័នដែលអ្នកចង់ទៅ ហើយអ្នកផ្តល់យោបល់របស់យើងនឹងតាមដានពាក្យស្នើសុំរបស់អ្នក។
អ្នកក៏នឹងត្រូវបានអញ្ជើញឱ្យមកជួបតំណាងស្ថាប័នអប់រំដែលនឹងវាយតម្លៃពាក្យសុំរបស់អ្នកហើយកំណត់ពីលទ្ធភាពរបស់អ្នកក្នុងការចូលរៀនក្នុងវគ្គសិក្សាតាមរយៈបទបង្ហាញនិងការតាំងពិព័រណ៌របស់យើង។
នៅពេលស្ថាប័នផ្តល់ឱ្យអ្នកនូវកន្លែងសំរាប់សិក្សា អ្នកនឹងទទួលបានលិខិតផ្តល់ជូនកន្លែងសិក្សាមួយ។ ក្នុងករណីខ្លះ អ្នកតំណាងស្ថាប័នអប់រំអាចវាយតម្លៃពីប្រវត្តិរូបរបស់អ្នកសម្រាប់វគ្គសិក្សា និងចេញលិខិតផ្តល់ជូនកន្លែងសិក្សា។
ពេលខ្លះការដាក់ពាក្យសុំទិដ្ឋាការអាចធ្វើអោយអ្នកមានអារម្មណ៍ថាដំណើរការរបស់វាមានភាពពិបាកខ្លាំង ប៉ុន្តែក្រុមរបស់យើងនៅទីនេះ នឹងជួយអ្នកដើម្បីអោយប្រាកដថាអ្នកទទួលបានព័ត៌មានត្រឹមត្រូវ។ មានជំហានជាច្រើនដែលសិស្សនិស្សិតត្រូវដឹងក្នុងការដាក់ពាក្យសុំទិដ្ឋាការទៅសិក្សា។ លំដាប់នៃជំហ៊ានទាំងនេះ និងរបៀបដែលអ្នកធ្វើវាគឺមានលក្ខណៈខុសៗគ្នាអាស្រ័យលើកន្លែងដែលអ្នកគ្រោងនឹងទៅសិក្សា។
ដោយសារលក្ខខណ្ឌក្នុងការសុំការទិដ្ឋាការអាចផ្លាស់ប្តូរបានយ៉ាងឆាប់រហ័ស IDP នឹងណែនាំអ្នក អោយចូលទៅកាន់វិបសាយទិដ្ឋាការជាផ្លូវការហើយទាញយកទំរង់បែបបទចុងក្រោយ។ ដើម្បីកាត់បន្ថយការរំខានយើងក៏អាចជួយក្នុងការបកប្រែ និងបញ្ជូនឯកសាររបស់អ្នកទៅស្ថាប័ននានាផងដែរ។ ដំណើរការ និងតម្រូវការដែលសិស្សនិស្សិតអន្ដរជាតិត្រូវបំពេញដើម្បីទទួលបានទិដ្ឋាការទៅសិក្សាខុសគ្នាពីប្រទេសមួយទៅប្រទេសមួយទៀត ដូច្នេះវាពិតជាសំខាន់ណាស់ក្នុងការរក្សាព័ត៌មានចុងក្រោយ។
ការរៀបចំដើម្បីទៅសិក្សានៅបរទេសអាចជាការពិបាក។ ក្រុមការងាររបស់ IDP មានអ្នកជំនាញក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃការសិក្សានៅបរទេស។ ពួកយើងអាចឆ្លើយសំណួររបស់អ្នក និងជួយដោះស្រាយមន្ទិលរបស់ អ្នកមុនពេលចាកចេញទៅក្រៅប្រទេស។
IDP រៀបចំបទបង្ហាញណែនាំខ្លីៗ មុនពេលចេញដំណើរដើម្បីជួយអ្នកក្នុងការរៀបចំខ្លួនទៅសិក្សានៅក្នុងប្រទេសមួយថ្មី។
នៅបទបង្ហាញណែនាំខ្លីៗនេះ អ្នកនឹងទទួលបានព័ត៌មានអំពី:
ជីវិតរបស់សិស្សនិស្សិតនៅក្នុងប្រទេស ដែលអ្នកនឹងទៅសិក្សា
ការសម្របខ្លួនទៅនឹងវប្បធម៌
ដំំណោះស្រាយជាមួយការនឹកផ្ទះ
អ្នកក៏នឹងមានឱកាសក្នុងការទំនាក់ទំនងជាមួយសិស្សនិស្សិតផ្សេងទៀតរួមទាំងអតីតសិស្សនិស្សិត សិស្សដែលកំពុងសិក្សា និងអនាគតមិត្តរួមថ្នាក់របស់អ្នកផងដែរ។
យើងក៏អាចណែនាំអ្នកអំពីការទិញសំបុត្រយន្តហោះ ការប្តូរប្រាក់ ធានារ៉ាប់រងក្នុងការធ្វើដំណើរ ការបើកគណនីធនាគារ និងកាតទូរស័ព្ទ។