A coastal cliff with lush green grass overlooks a calm ocean under a clear blue sky. The scene is partially framed by abstract blue shapes on the right, set against a light blue background.

តើ​អ្នក​ចង់​សិក្សា​នៅ​សាកលវិទ្យាល័យ​លំដាប់​ពិភពលោក​ដែល​ហ៊ុំ​ព័ទ្ធ​ដោយ​តំបន់​ជនបទ​​បៃតង​ដ៏​ស្រស់​ស្អាត និង​ប្រវត្តិសាស្ត្រ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទេ? អៀរឡង់អាចជាគោលដៅសិក្សាក្នុងក្តីស្រមៃរបស់អ្នក! 

មានហេតុផលជាច្រើនក្នុងការជ្រើសរើសប្រទេសអៀរឡង់ជាគោលដៅសិក្សារបស់អ្នក។ 

ប្រទេសនេះមានប្រព័ន្ធអប់រំដ៏ល្អបំផុតមួយរបស់ពិភពលោក ប្រជាជនដែលរួសរាយរាក់ទាក់ និងចិត្តទូលាយ និងទីក្រុងសំខាន់ៗគឺមានទំហំតូច ហើយអាចធ្វើដំណើរបានយ៉ាងងាយស្រួល។ 

ហេតុអ្វីសិក្សានៅប្រទេសអៀរឡង់? 

សាលារៀន និងសាកលវិទ្យាល័យនៅប្រទេសអៀរឡង់ត្រូវបានទទួលស្គាល់ជាសកល។ នេះមានន័យថា និស្សិតបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យក្នុងប្រទេសអៀរឡង់អាចនាំមុខគេក្នុង អាជីព របស់ពួកគេនៅទូទាំងពិភពលោក។ ចូរស្វែងយល់បន្ថែមអំពីមូលហេតុដែលប្រទេសអៀរឡង់អាចជាជម្រើសដ៏ល្អបំផុតរបស់អ្នក! 

  • ការអប់រំប្រកបដោយគុណភាពខ្ពស់ 

ប្រព័ន្ធអប់រំអៀរឡង់ជាប់ចំណាត់ថ្នាក់ជាប្រទេសល្អបំផុតមួយក្នុងពិភពលោក។ ប្រទេសនេះមានសាកលវិទ្យាល័យចំនួនប្រាំពីរដែលស្ថិតក្នុងចំណោមសាកលវិទ្យាល័យល្អបំផុតនៅក្នុងពិភពលោក ហើយផ្តោតជាសំខាន់លើ ការស្រាវជ្រាវ ដ៏ទំនើប និងធ្វើការជាមួយប្រទេសផ្សេងទៀតដើម្បីបង្កើតវិធីសាស្រ្តបង្រៀនរបស់ពួកគេ។ 

  • គុណភាព​​ជីវិត 

អៀរឡង់គឺជាកន្លែងដែលមានសុវត្ថិភាព និងមានភាពអត់អោនក្នុងការរស់នៅ ដោយជាប់ចំណាត់ថ្នាក់ជាប្រទេសកំពូលទាំង 20 នៅលើពិភពលោកសម្រាប់គុណភាពជីវិត សន្តិភាព និងការអភិវឌ្ឍន៍ធនធានមនុស្ស។ ប្រទេសនេះក៏ជាប្រទេសវ័យក្មេង ដែលមានប្រជាជនមួយភាគបីមានអាយុក្រោម 25 ឆ្នាំផងដែរ។ អ្នកនឹងចូលរួមជាមួយ សិស្សអន្តរជាតិ ជាង 35,000 នាក់មកពី 161 ប្រទេសដែលបានជ្រើសរើសទៅសិក្សានៅប្រទេសអៀរឡង់។ 

  • វប្បធម៌អៀរឡង់ 

ប្រជាជនអៀរឡង់មានមោទនភាពចំពោះជាតិ និងវប្បធម៌របស់ពួកគេ ហើយចង់ចែករំលែកវប្បធម៌ទាំងនោះជាមួយអ្នក។ ទោះបីជាអៀរឡង់ជាប្រទេសតូចមួយមែន (ចំនួនប្រជាជន៖ ប្រហែលប្រាំលាននាក់) ប៉ុន្តែមានមនុស្សជាង 70 លាននាក់នៅទូទាំងពិភពលោកអះអាងថាមានដើមកំណើតពីអៀរឡង់។ នៅពេលដែលអ្នកបានរស់នៅក្នុងប្រទេសអៀរឡង់ អ្នកនឹងមានមិត្តភក្តិមកពីជុំវិញពិភពលោក។

Top universities in Ireland

icon

Send funds securely with money transfer

Explore safe, convenient and fast payment solutions with our market leading partners.

Get started
icon

ការគណនាតម្លៃនៃការរស់នៅ

ប៉ាន់ប្រមាណថាតើអ្នកនឹងត្រូវចំណាយប៉ុន្មានដើម្បីរ៉ាប់រងការចំណាយរបស់អ្នក រួមទាំងតម្លៃនៃការរស់នៅប្រៀបធៀបសម្រាប់ប្រទេស និងជម្រើសកន្លែងស្នាក់នៅផ្សេងៗ។

គណនាឥឡូវនេះ
icon

តើអ្នកមិន​អាច​សម្រេច​ចិត្ត​ថាទៅ​រៀន​នៅ​ទី​ណា?

ឆ្លើយសំណួរខ្លីៗចំនួន 5 ដើម្បីទទួលបានខ្លឹមសារផ្ទាល់ខ្លួន និងការណែនាំអំពីវគ្គសិក្សា។

ASK IDP

Our counsellors and institutions answer your burning questions in less than 30 seconds