ប្រសិនបើអ្នកមានគោលបំណងទៅសិក្សានៅប្រទេសអូស្ត្រាលីប៉ុន្តែបារម្ភពីការចំណាយច្រើន កម្មវិធីអាហារូបករណ៍នេះអាចជួយអ្នកក្នុងការសិក្សានិងរស់នៅប្រទេសអូស្ត្រាលី។
កម្មវិធីកម្មវិធីអាហារូបករណ៍ Destination Australia ជំនួយថវិការទៅដល់ ១៥ ០០០ ដុល្លាអូស្ត្រាលី ក្នុងមួយឆ្នាំជាមួយនឹងអាហារូបករណ៍ ៤៨០ ចំនួនក្នុងឆ្នាំ ២០២៣។
សូមធ្វើការអានបន្ថែមដើម្បីបានព័ត៌មានជាក់លាក់ពីអាហារូបករណ៍នេះ រួមទាំងលក្ខខណ្ឌចូលរៀន ព័ត៌មានចុះឈ្នោះ និងប្រភពអ្នកផ្តល់អាហារូបករណ៍កម្រិតឧត្តមសិក្សាណាមួយដែលអ្នកអាចដាក់ ពាក្យបាន។
កម្មវិធីអាហារូបករណ៍ Destination Australia ឧបត្ថម្ភដោយរដ្ឋាភិបាលអូស្ត្រាលី គឺជាគំនិតផ្តួចផ្តើមមួយ ដើម្បីទាក់ទាញ និងគាំទ្រនិស្សិតអន្តរជាតិ និងក្នុងស្រុកឲ្យទៅសិក្សានៅក្នុងក្រុង និងតំបន់ ដាច់ស្រយាលនៃប្រទេសអូស្ត្រាលី។
អាហារូបករណ៍នេះផ្តល់ជំនួយហិរញ្ញវត្ថុដល់ទៅ ១៥ ០០០ ដុល្លារអូស្ត្រាលី ដើម្បីរ៉ាប់រងការចំណាយលើការសិក្សា និងការរស់នៅក្នុងប្រទេសអូស្ត្រាលី និងការចំណាយប្រចាំថ្ងៃ ដែលជាឱកាសដ៏អស្ចារ្យសម្រាប់ និស្សិតដែលត្រូវថវិការជំនួយ។
កម្មវិធីអាហារូបករណ៍ចុងក្រោយបំផុតនៅឆ្នាំ ២០២៣ ឃើញមានចំនួន ៤៨០ ដែលបានបង្កើតឡើងនៅទូទាំង ៨៣ សាខាផ្សេងៗគ្នានៃអ្នកផ្តល់ការអប់រំកម្រិតឧត្តមសិក្សាចំនួន ២៧។
គោលបំណងនៃកម្មវិធីនេះចង់លើឡើងទាក់ទងជាមួយនឹងការខ្វះខាត់នៃជំនាញនិងចង់លើកម្ពស់នៃជំនាញផ្សេងៗនាថ្ងៃអនាគត ផ្តល់អាទិភាពទៅដល់ជំនាញសំខាន់ៗទៅតាមតារាងជំនាញសំខាន់នៅប្រទេសអូស្រ្តាលី។
ដូច្នេះហើយមុខជំនាញដូចជា គ្រូបង្រៀន គិលានុបដ្ឋាយិកា វិស្វករ និងបុគ្គលិកសំខាន់ៗផ្សេងទៀត ដែលជាជំនាញចាំបាច់ខ្លាំង និងធ្វើឲ្យការអប់រំថ្នាក់ឧត្តមសិក្សាមានការងាយស្រួលក្នុងការទួលំទូលាយសម្រាប់និស្សិត។
អ្នកនឹងត្រូវដាក់ពាក្យសុំអាហារូបករណ៍ដោយផ្ទាល់ជាមួយអ្នកផ្តល់សេវាអប់រំមួយនៅក្រោមកម្មវិធីអាហារូបករណ៍Destination Australia។
ដើម្បីមានលក្ខណៈគ្រប់គ្រាន់ អ្នកត្រូវតែបំពេញតាមលក្ខខណ្ឌដូចខាងក្រោមៈ
• ជានិស្សិតអន្តរជាតិដែលមានទិដ្ឋាការសិស្សដែលមានសុពលភាព ឬមានសញ្ជាតិអូស្ត្រាលី ឬអ្នករស់នៅអចិន្ត្រៃយ៍
• ត្រូវចុះឈ្មោះចូលរៀន ឬទទួលបានវគ្គសិក្សាពេញម៉ោងពីអ្នកផ្តល់សេវាអាហារូបករណ៍អប់រំកម្រិតឧត្តមសិក្សាដែលមានសិទ្ធិ
• រស់នៅក្នុងតំបន់មួយក្នុងប្រទេសអូស្ត្រាលីនៅពេលចាប់ផ្តើម និងអំឡុងពេលសិក្សា
• បំពេញតាមតម្រូវការសិក្សា និងជំនាញភាសាអង់គ្លេសរបស់ស្ថាប័នអប់រំ
អ្នកអាចសួរអ្នកជំនាញផ្នែកអប់រំដើម្បីដឹងថាអ្នកមានលក្ខណៈគ្រប់គ្រាន់សម្រាប់កម្មវិធីអាហារូបករណ៍ Destination Scholarship. សូមធ្វើការចុចប៉ូតុងសម្រាប់ដំបូន្មានបន្ថែមដោយឥតគិតថ្លៃ ឬ បន្តការអានដើម្បីទទួលបានព័ត៌មានបន្ថែម។
តារាងខាងក្រោមបង្ហាញពីស្ថាប័នអប់រំផ្តល់កម្រិតឧត្តមសិក្សាចំនួន ២៧ ដែលផ្តល់អាហារូបករណ៍ Destination Australia ២០២៣។
រដ្ឋ | វិទ្យាស្ថានអប់រំ | សាខា | សិស្សដែលមានសិទ្ធិ | ចំនួនអាហារូបករណ៍ដែលមាន |
New South Wales | សាកលវិទ្យាល័យ Sydney | School of Rural Health (Dubbo) | ក្នុងស្រុក | ១២ |
សាកលវិទ្យាល័យ New England | Armidale | ក្នុងស្រុក និង អន្តរជាតិ | ២១ | |
សាកលវិទ្យាល័យ Charles Sturt | Albury-Wodonga, Bathurst, Dubbo, Orange, Port Macquarie, Wagga Wagga | ក្នុងស្រុក និង អន្តរជាតិ | ២៦ | |
វិទ្យាស្ថាន TAFE NSW | Albury, Armidale, Bathurst, Coffs Harbour Education Centre, Dubbo, National Environment Centre, Orange, Port Macquarie, Primary Industries Centre, Wagga Wagga, Wollongbar | ក្នុងស្រុក និង អន្តរជាតិ | ២៦ | |
សាកលវិទ្យាល័យ Wollongong | Batemans Bay, Bega, Shoalhaven, Southern Highlands | ក្នុងស្រុក និង អន្តរជាតិ | ២២ | |
Victoria | វិទ្យាស្ថាន Wodonga of TAFE | Wodonga Logic, Wodonga | ក្នុងស្រុក | ១៦ |
Partners in Training Australia Pty. Ltd. | Shepparton, Sale | ក្នុងស្រុក | ១៦ | |
សាកលវិទ្យាល័យ La Trobe | Albury Wodonga, Bendigo, Mildura, Shepparton | ក្នុងស្រុក និង អន្តរជាតិ | ១៩ | |
សាកលវិទ្យាល័យ Federation Australia | Ararat, Gillies St, Gippsland, Mt Helen, School of Mines Ballarat, Wimmera | ក្នុងស្រុក និង អន្តរជាតិ | ២០ | |
សាកលវិទ្យាល័យ Deakin | Warrnambool | ក្នុងស្រុក និង អន្តរជាតិ | ១៧ | |
វិទ្យាស្ថាន Sunraysia of TAFE | Mildura, Swan Hill | ក្នុងស្រុក និង អន្តរជាតិ | ១០ | |
Queensland | សាកលវិទ្យាល័យ Southern Queensland | Toowoomba | ក្នុងស្រុក និង អន្តរជាតិ | ១៦ |
សាកលវិទ្យាល័យ Sunshine Coast | Fraser Coast, Gympie | ក្នុងស្រុក និង អន្តរជាតិ | ១៦ | |
សាកលវិទ្យាល័យ Central Queensland | Bundaberg, Cairns, Gladstone Marina, Mackay Ooralea, Rockhampton North | ក្នុងស្រុក និង អន្តរជាតិ | ១៦ | |
វិទ្យាស្ថាន TAFE Queensland | Bundaberg, Cairns, Toowoomba, Townsville (Pimlico), Whitsundays | អន្តរជាតិ | ១៨ | |
ស្ថាប័នអប់រំ Rural Medical Education Australia Limited | Chinchilla Training Centre, Kingaroy Training Centre, Toowoomba Clinical Training Centre, Warwick Clinical Training Centre | ក្នុងស្រុក | ១៣ | |
សាកលវិទ្យាល័យ Queensland | Gatton | ក្នុងស្រុក និង អន្តរជាតិ | ១៨ | |
South Australia | វិទ្យាស្ថាន TAFE SA | Barossa | ក្នុងស្រុក និង អន្តរជាតិ | ១៨ |
សាកលវិទ្យាល័យ South Australia | Mount Gambier, Whyalla | ក្នុងស្រុក | ១២ | |
សាកលវិទ្យាល័យ Flinders (SA and NT) | Renmark | ក្នុងស្រុក និង អន្តរជាតិ | ១០ | |
Western Australia | សាកលវិទ្យាល័យ Edith Cowan | South West | ក្នុងស្រុក និង អន្តរជាតិ | ២៥ |
សាកលវិទ្យាល័យ Notre Dame Australia | Broome | ក្នុងស្រុក និង អន្តរជាតិ | ២៥ | |
Department of Training and Workforce Development | Albany, Broome, Bunbury, Geraldton, Kalgoorlie, Northam | អន្តរជាតិ | ១៤ | |
Tasmania | សាកលវិទ្យាល័យ Tasmania | Cradle Coast, Hobart, Launceston | ក្នុងស្រុក និង អន្តរជាតិ | ១៩ |
វិទ្យាស្ថាន TasTAFE | Alanvale, Campbell Street, Clarence, Drysdale Campus South | ក្នុងស្រុក និង អន្តរជាតិ | ១៩ | |
Northern Territory | សាកលវិទ្យាល័យ Charles Darwin | Alice Springs, Casuarina, Palmerston | ក្នុងស្រុក និង អន្តរជាតិ | ២២ |
សាកលវិទ្យាល័យ Flinders (SA and NT) | Flinders NT | ក្នុងស្រុក | ៦ | |
វិទ្យាស្ថាន Batchelor Indigenous Tertiary Education | Alice Springs, Batchelor | ក្នុងស្រុក | ១០ | |
សរុប | ២៧ ស្ថាប័នផ្តល់អាហារូបករណ៍ | 83 campuses | ៤៨០ |
ដំណើរការដាក់ពាក្យសុំប្រែប្រួលអាស្រ័យលើអ្នកផ្តល់សេវាអប់រំកម្រិតឧត្តមសិក្សា។ អ្នកនឹងត្រូវបញ្ជាក់ជាមួយវិទ្យាស្ថានដែលអ្នកពេញចិត្តសម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធី។
ជាទូទៅ អ្នកត្រូវទាមទារឲ្យមាន៖
• ព័ត៌មានផ្ទាល់ខ្លួន ដូចជាឈ្មោះ អាសយដ្ឋាន និង លេខទូរស័ព្ទទំនាក់ទំនងរបស់អ្នក
• សញ្ញាបត្រសិក្សា និងវិញ្ញាបនបត្រ
• មានការបញ្ជាក់កម្រឹតភាសាអង់គ្លេស ដូចជាការធ្វើតេស្ត IELTS ដែលទទួលស្គាល់ដោយពិភពលោកជាដើម
• សមិទ្ធិផលផ្ទាល់ខ្លួនដែលអ្នកបានធ្វើទាក់ទងជាមួយការសិក្សារបស់អ្នក គោលដៅអាជីព មូលហេតុដែលអ្នកជ្រើសរើសសិក្សានៅប្រទេសអូស្ត្រាលី
អ្នកអាចធ្វើឲ្យដំណើរការនេះការតែងាយស្រួលជាមួយជំនួយពីស្ថាប័នអប់រំជំនាញដូចជា IDP ដោយឥតគិតថ្លៃ។
មិនថែមទាំងអ្នកប្រឹក្សាយើងនៅ IDP អាចជួយផ្តល់យោបល់អ្នកទៅលើការដាក់ពាក្យកម្មវិធីអាហារូបករណ៍ Destination Australia ថែមទាំងមានបទពិសោធន៍និងសមត្ថភាពផ្តល់ការណែនាំជួយអ្នកក្នុងការជ្រើសរើសទិសដៅសិក្សា និងសមស្របបំផុតសម្រាប់អ្នក។
ឈានមួយជំហានដើម្បីកាន់តែខិតជិតក្នុងការទទួលបានមូលនិធិទៅសិក្សា និងរស់នៅក្នុងប្រទេសអូស្ត្រាលីថ្ងៃនេះ!