ប្រទេសអូស្ត្រាលីផ្តល់ជូននូវជម្រើសសិក្សាជាច្រើនសម្រាប់សិស្សនិស្សិតអន្តរជាតិដែលមានគ្រឹះស្ថានជាង ១១០០ ស្ថាប័ននិងវគ្គសិក្សាចំនួន ២២០០០ ដើម្បីជ្រើសរើស។

អ្នកអាចសិក្សានៅគ្រប់កម្រិតទាំងអស់នៃការអប់រំពីបឋមសិក្សា និងអនុវិទ្យាល័យ ដល់ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (VET) ពីវគ្គសិក្សាភាសាអង់គ្លេសរហូតដល់ថ្នាក់ឧត្តមសិក្សា (រួមទាំងសាកលវិទ្យាល័យ) ។ ការបង្រៀននៅតាមសាកលវិទ្យាល័យនានាជាទូទៅធ្វើឡើងក្នុងទម្រង់ ជាការបង្រៀនក្រុមធំៗ និងការបង្រៀនផ្ទាល់ជាលក្ខណៈក្រុមតូចៗ។

ទោះបីជាអ្នកកំពុងសិក្សាអ្វី ឬរយះពេលសិក្សា យូរប៉ុនណាក៏ដោយ ច្បាប់របស់ប្រទេសអូស្រ្តាលីលើកកម្ពស់ការអប់រំដែលមានគុណភាព និងការការពារសិស្សនិស្សិតអន្ដរជាតិ។ នេះរួមបញ្ចូលទាំង ច្បាប់ស្តីពី សេវាកម្មអប់រំសម្រាប់និស្សិតបរទេស (ESOS) អនុម័តឆ្នាំ ២០០០ និងក្រមសីលធម៌ជាតិសម្រាប់អាជ្ញាធរចុះបញ្ជី និងអ្នកផ្តល់ការអប់រំនិងបណ្តុះបណ្តាលដល់សិស្សបរទេស ២០០៧ (ច្បាប់ជាតិ) ។ ទាំងនេះផ្តល់នូវស្តង់ដារស្មើរគ្នាដែលស្របតាមស្តង់ដារជាតិសម្រាប់អ្នកផ្តល់ការអប់រំ និងការបណ្តុះបណ្តាលដល់សិស្សនិស្សិតអន្តរជាតិ។

ការអប់រំថ្នាក់ឧត្តមសិក្សា

ការអប់រំថ្នាក់ឧត្តមសិក្សារួមមានការអប់រំជាន់ខ្ពស់ (ថ្នាក់សាកលវិទ្យាល័យ) និងការ បណ្តុះបណ្តាលវិជ្ជាជីវៈ។

ប្រព័ន្ធកំរិតវប្បធម៌នៃប្រទេសអូស្រ្តាលី

ប្រព័ន្ធអប់រំអូស្រ្តាលីត្រូវបានធ្វើអោយមានភាពខុសប្លែកដាច់ដោយឡែកពីបណ្តាប្រទេសជាច្រើនទៀតដោយប្រព័ន្ធកំរិតវប្បធម៌នៃប្រទេសអូស្រ្តាលី (AQF) ។ AQF គឺជាគោលការណ៍ថ្នាក់ជាតិដែលបង្ហាញថាតើកំរិតវប្បធម៌នានាមានភាពទាក់ទងគ្នាយ៉ាងម៉េចទៅនឹងកំរិតនៃការអប់រំនីមួយៗ។