តើការចំណាយក្នុងការសិក្សានៅប្រទេសអៀរឡង់សុទ្ធតែមានតម្លៃថ្លៃមែនទេ? វាមិនពិតទេបើប្រៀបធៀបទៅនឹងសាកលវិទ្យាល័យកម្រិតខ្ពស់ដទៃទៀតនៅជុំវិញពិភពលោក ។ ទីក្រុងឌុបលីន រដ្ឋធានីរបស់ប្រទេសអៀរឡង់គឺជាទីក្រុងថ្លៃបំផុតសម្រាប់ការរស់នៅប៉ុន្តែទីក្រុងអៀរឡង់មានតម្លៃដែលអាចទទួលយកបាន បើប្រៀបធៀបទៅនឹងគោលដៅសិក្សាពេញនិយមដទៃទៀតដែលក្នុងនោះរួមមានចក្រភពអង់គ្លេស។
តម្លៃនៃការរស់នៅក្នុងប្រទេសអៀរឡង់សម្រាប់សិស្សម្នាក់ក្នុងមួយឆ្នាំសិក្សាគឺ ៧០០០ ដល់ ១២០០០ អឺរ៉ូក្នុងមួយឆ្នាំ។ នេះរាប់បញ្ចូលទាំងថ្លៃឈ្នួល ម្ហូបអាហារ សៀវភៅបោកគក់ និងឱសថ ព្រមទាំងប័ណ្ណចំណាយលើការធ្វើដំណើរនិងចំណាយផ្សេងៗ (មិនរាប់បញ្ចូលថ្លៃសិក្សា) ។ជាការពិតណាស់ ការចំណាយរបស់អ្នកនឹងប្រែប្រួលអាស្រ័យលើទីតាំងសាលារៀនប្រភេទកន្លែងស្នាក់នៅ និងរបៀបនៃការរស់នៅដែលអ្នកជ្រើសរើស។ការចំណាយដូចជាការទិញសម្ភារៈផ្ទះបាយ ពូក ទូរសព្ទ័ជាដើមតម្រូវអោយអ្នកចំណាយថវិកាតែម្តងប៉ុណ្ណោះ។
វគ្គសិក្សាថ្នាក់បរិញ្ញាបត្រ: ៩០០០ អឺរ៉ូ (១០១៩០ ដុល្លារអាមេរិក) - ៤៥០០០ អឺរ៉ូ (៥០៩៤៧ ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ។វគ្គសិក្សាថ្នាក់អនុបណ្ឌិតនិងថ្នាក់បណ្ឌិតថ្នាក់បរិញ្ញាបត្រ: ៩១៥០ អឺរ៉ូ (១០៣៥៩ ដុល្លារអាមេរិក) - ៣៧០០០ អឺរ៉ូ (៤១៨៩៦ ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ។វាមានភាពខុសគ្នារវាងតម្លៃសិក្សាដោយអាស្រ័យទៅលើមុខវិជ្ជា កម្មវិធី និងសាកលវិទ្យាល័យដែលអ្នកជ្រើសរើស។អ្នកអាចនឹងត្រូវបង់ប្រាក់ប្រហែល ២៥០០ អឺរ៉ូ (២៨៣១ ដុល្លារអាមេរិក) ក្នុងមួយឆ្នាំសម្រាប់សេវាកម្មសិស្សនិស្សិតដូចជា ការប្រលងនិងការគាំទ្រសម្រាប់ក្លឹបនិងសង្គម។
ទឹកដោះគោ១លីត្រ €១ (USD$១.១៣)កូកាកូឡា១កំប៉ុង€១.៤ (USD$១.៥៩)កាហ្វេ១កែវ€២.៧ (USD$៣.០៦)អាហារពេលថ្ងៃនៅក្នុងអាហារដ្ឋានសាលា€៧.៥ (USD$៨.៤៩)អាហារនៅហាងកាហ្វេធម្មតា€១៥ (USD$១៦.៩៨)អាហារនៅភោគជនីយដ្ឋានធម្មតា€៥៥ (USD$៦២.២៨)សំបុត្រកុន€១០ (USD$១១.៣២)នាទីហៅចេញតាមរយៈទូរស័ព្ទដៃ€០.២៦ (USD$០.២៩)តាក់សីក្នុង១គីឡូ €១.២៥ (USD$១.៤២)សាំងក្នុង១លីត្រ €១.៣ (USD$១.៤៧)អាផាតមិនបន្ទប់មួយដែលមានទីតាំងនៅក្នុងទីក្រុង€១០២៩ (USD$១១៦៥)អាផាតមិនបន្ទប់មួយដែលមានទីតាំងនៅជាយក្រុង€៨២៩ (USD$៩៣៩)