ដោយមានបុគ្គលិកបង្រៀនដែលជាអ្នកជំនាញ ឧបករណ៍ និងទីកន្លែងលំដាប់ពិភពលោក និងធនធានធម្មជាតិដ៏សម្បូរបែប ប្រទេសណូវែលហ្សេឡង់មានប្រជាប្រិយភាពក្នុងចំណោមសិស្ស និស្សិតដែលស្វែងរកបរិយាកាសសិក្សានិងរបៀបរស់នៅក្រៅដែលមានសុវត្ថិភាព។
ប្រព័ន្ធអប់រំឧត្តមសិក្សារបស់ប្រទេសណូវែលហ្សេឡង់ត្រូវបានបែងចែកយ៉ាងទូលំទូលាយទៅជាវិស័យចំនួនប្រាំមួយ។
សាកលវិទ្យាល័យ
មានសាកលវិទ្យាល័យរដ្ឋចំនួន ៨ នៅក្នុងប្រទេសណូវែលហ្សេឡង់ដែលផ្តល់ជូននូវកម្មវិធីសិក្សាថ្នាក់បរិញ្ញាប័ត្រ ថ្នាក់ឧត្តមសិក្សានិងថ្នាក់បរិញ្ញាប័ត្រក្រោយឧត្តមសិក្សា។ សាកលវិទ្យាល័យ ផ្អែកលើការបង្រៀន និងការស្រាវជ្រាវ។ សាកលវិទ្យាល័យចំនួន ៥ ត្រូវបានគេចុះបញ្ជីនៅក្នុង Times Higher Education World University Rankings ។
វិទ្យាស្ថានបច្ចេកវិទ្យានិងពហុបច្ចេកទេស
ប្រទេសណូវែលហ្សេឡង់មាន វិទ្យាស្ថានបច្ចេកវិទ្យាឬពហុបច្ចេកទេសចំនួន ២២។ វគ្គសិក្សាជាធម្មតាផ្អែកលើជំនាញវិជ្ជាជីវៈនិងជំនាញ ដោយមានចាប់ពីកម្រិតវិញ្ញាបនប័ត្ររហូតដល់កម្រិតបរិញ្ញាប័ត្រនិងក្រោយឧត្តមសិក្សា។
ស្ថាប័នឧត្តមសិក្សានិងបណ្តុះបណ្តាលឯកជន
មានការកើនឡើងនូវចំនួនអ្នកផ្តល់សេវាសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សានិងវគ្គបណ្តុះបណ្តាលឯកជនដែលផ្តល់ជូននូវជម្រើសសំរាប់ការសិក្សាផ្សេងទៀត។ ពួកគេផ្តល់ជូននូវវិញ្ញាបនប័ត្រ និង សញ្ញាប័ត្រ នៅក្នុងមុខវិជ្ជាជាច្រើនដូចជាសិល្បៈ ការបដិសណ្ឋារកិច្ច ការសិក្សាកុំព្យូទ័រ ការគ្រប់គ្រងគុណភាព អេកូទេសចរណ៍ និងផ្សេងៗទៀត។ គ្រឹះស្ថានបែបនេះជាង ៨០០ ត្រូវបានចុះក្នុងបញ្ជីជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ណួវែលហ្សេឡង់ (The New Zealand Qualifications Authority)។ ប្រហែលមួយភាគបួននៃគ្រឺះស្ថានទាំងនេះ ស្ថិតក្រោមកម្មសិទ្ធិនិងដំណើរការដោយ Maori។
ការបណ្តុះបណ្តាលគ្រូបង្រៀន
ប្រទេសណូវែលហ្សេឡង់ត្រូវបានទទួលស្គាល់ជាអន្តរជាតិ សម្រាប់ស្តង់ដារអប់រំដ៏ល្អឥតខ្ចោះរបស់ខ្លួន និងសម្រាប់ការបណ្តុះបណ្តាលគ្រូដែលមានគុណភាពខ្ពស់។ មានគ្រឹះស្ថានដែលទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលចំនួន ៦ ដែលមានឯកទេសក្នុងការបណ្តុះបណ្តាលគ្រូបង្រៀន។ គ្រឹះស្ថានពីរក្នុងចំណោមនោះធ្វើប្រតិបត្តិការនៅក្នុងសាកលវិទ្យាល័យ ហើយគ្រឹះស្ថានចំនួនបួនទៀតផ្តល់ជូននូវកម្មវិធីសិក្សាដោយសហការជាមួយសាកលវិទ្យាល័យក្នុងតំបន់របស់ពួកគេ។ ពួកគេមានផ្តល់ការបណ្តុះបណ្តាលដល់គ្រូបង្រៀននៅក្នុងកំរិតវ័យកុមារតូចៗ បឋមសិក្សា អនុវិទ្យាល័យ ការអប់រំលក្ខណះពិសេស និងថ្នាក់ឧត្តមសិក្សា។
វិស័យបណ្តុះបណ្តាលភាសាអង់គ្លេស
សាលារៀនភាសាអង់គ្លេសឯកជន ផ្តល់ជូននូវវគ្គសិក្សាជាច្រើនសម្រាប់មនុស្សគ្រប់វ័យរាប់បញ្ចូលទាំងកម្មវិធីផ្សងព្រេង កម្មវិធីអាជីវកម្ម និងកម្មវិធីសិក្សា។ វគ្គសិក្សាផ្សងព្រេងផ្តល់នូវតុល្យភាពនៃការបង្រៀនភាសាអង់គ្លេស និងសកម្មភាពជំរុញទៅតាមជម្រើសរបស់សិស្សនិស្សិត។ មានវគ្គសិក្សាភាសាអង់គ្លេសសម្រាប់គោលបំណងអាជីវកម្ម និងវគ្គសិក្សា ដើម្បីជួយរៀបចំសិស្សសំរាប់ការធ្វើតេស្តប្រលង IELTS ។ គ្រឹះស្ថានឧត្តមសិក្សាភាគច្រើនផ្តល់ការរៀបចំភាសាអង់គ្លេសសម្រាប់ការសិក្សាបន្ថែម ឬសំរាប់វគ្គសិក្សាមូលដ្ធានគ្រឹះ។
Wananga
Wanang គឺជាពាក្យសម្រាប់គ្រឹះស្ថានអប់រំរបស់ម៉ាយរី ដែលបានផ្តល់ការអប់រំកម្រិតឧត្តមសិក្សានិងការសិក្សាកម្រិតខ្ពស់អំពីប្រពៃណីនិងទំនៀមទំលាប់របស់ជនជាតិម៉ាយរី ដែលជាទូទៅបង្រៀនជាភាសា Maori។