ដូចទៅនឹងប្រទេសដ៏ទៃទៀតដែរ ថ្លៃស្នាក់នៅវាអាចខុសគ្នាដោយអាស្រ័យទៅតាមកន្លែង និងការស្នាក់នៅរបស់សិស្សនិស្សិតម្នាក់ៗ។

ហើយវាក៏ផ្អែកទៅលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួន និងទីក្រុងដែលអ្នកចង់រស់នៅដែរ។ ឧទាហរណ៍៖ ការស្នាក់នៅក្នុងបរិវេណសាលាតែម្តងគឺវាថ្លៃជាងការស្នាក់នៅក្រៅសាលា។ សិស្សនិស្សិតឧត្តមសិក្សា (បរិញ្ញាប័ត្រ) នៅសាកលវិទ្យាល័យមួយចំនួនអាចត្រូវបានគេតម្រូវឱ្យស្នាក់នៅក្នុងសាលាសម្រាប់ឆ្នាំទី ១ ដែលនេះវាអាចធ្វើឲ្យមានការចំណាយខ្ពស់។ ការសម្រេចចិត្ដនៅម្នាក់ឯង ឬរស់នៅជាមួយមិត្ដភក្ដិក៏វានឹងមានឥទ្ធិពលទៅលើការចំណាយរបស់អ្នកផងដែរ។

ផ្ទះល្វែងដែលមានបន្ទប់គេងមួយមានតម្លៃជួលចាប់ពី ៨០០ ដុល្លារទៅ ១៥០០ ដុល្លារក្នុងមួយខែហើយវាអាស្រ័យទៅលើតំបន់ផងដែរ។ ប្រសិនបើអ្នកសំរេចចិត្តជួលផ្ទះល្វែងនោះ សូមចាំថាការចំណាយបន្ថែមទៅលើអគ្គីសនី សេវាទូរស័ព្ទ គ្រឿងសង្ហារឹម និងថ្លៃធ្វើដំណើរទៅសាលាគឺជាការទទួលខុសត្រូវរបស់អ្នក។