នៅសហរដ្ឋអាមេរិក តម្លៃសិក្សានៅតាមសាកលវិទ្យាល័យ មានភាពខុសគ្នាទៅតាមស្ថាប័ននីមួយៗ។ តម្លៃស្នាក់នៅ និងការរស់នៅក៏វាអាស្រ័យទៅលើរបៀបរបបរស់នៅផ្ទាល់ខ្លួនផងដែរ។ តម្លៃនៃការសិក្សាគឺជាផ្នែកដ៏សំខាន់បំផុតនៃចំណាយលើការសិក្សាទាំងស្រុងរបស់អ្នក។ តម្លៃនៃការសិក្សាអាចមានចាប់ពី ១០០០០ ទៅ ៥៥០០០ ដុល្លារក្នុងមួយឆ្នាំ។
សាលាជាច្រើនបានផ្តល់ជូននូវអាហារសម្រាប់សិស្សនិស្សិតទទួលទានបាននៅក្នុងបរិវេណសាលាតែម្តង។ ផែនការចំណាយទាំងអស់នេះគឺត្រូវបានផ្តល់ជូនទៅតាមកម្រិតខុសៗគ្នាដើម្បីសម្រួលដល់ការចំណាយរបស់សិស្សនិស្សិតម្នាក់ៗ។ នៅតាមសាកលវិទ្យាល័យភាគច្រើនតម្រូវឱ្យសិស្សនិស្សិតបង់ថ្លៃធានារ៉ាប់រងសុខភាពដើម្បីពួកគេអាចប្រើបរិក្ខារវិជ្ជសាស្រ្តក្នុងសាលាសម្រាប់ការធ្វើតេស្តពិនិត្យសុខភាព ការធ្វើតេស្តជាមូលដ្ឋាន និងការចេញវេជ្ជបញ្ជាសំរាប់ជំងឺទូទៅជាដើម (ឧទាហរណ៍ឈឺក្បាល ផ្តាសាយ ឬគ្រុនក្តៅ) ។ ការធានារ៉ាប់រងនេះជាទូទៅមានតម្លៃក្រោម ១០០០ ដុល្លារក្នុងមួយឆ្នាំ។
ការចំណាយផ្សេងៗ ទៀតគឺសម្រាប់សកម្មភាពរបស់សិស្សនិស្សិតដែលមានចំនួនពីរឬបីរយដុល្លារក្នុងមួយឆ្នាំ និងថ្លៃសៀវភៅសិក្សាដែលអាចមានតម្លៃចាប់ពី ៥០០ ដុល្លារទៅ ១៥០០ ដុល្លារក្នុងមួយឆ្នាំ។