របៀបដែលការរៀនភាសាអង់គ្លេសអាចផ្លាស់ប្តូរជីវិតរបស់អ្នក។

ប្រធានបទគ្របដណ្តប់

ភាសាអង់គ្លេសដែលនិយាយដោយមនុស្ស 1.5 ពាន់លាននាក់នៅទូទាំងពិភពលោក គឺជាភាសាដែលប្រើច្រើនជាងគេទីពីរជាសាកល ហើយជាភាសាចម្បងសម្រាប់អាជីវកម្ម និងពាណិជ្ជកម្មនៅក្នុងប្រទេសជាច្រើន។

ហេតុអ្វីបានជាភាសាអង់គ្លេសមានសារៈសំខាន់?

មិនថាតាមអនឡាញ សម្រាប់អាជីវកម្ម ឬការអប់រំនោះទេ ភាសាអង់គ្លេសជួយសម្រួលការប្រាស្រ័យទាក់ទង និងការតភ្ជាប់។

សម្រាប់អ្នកដែលកំពុងពិចារណាសិក្សានៅប្រទេសដែលនិយាយភាសាអង់គ្លេសដូចជា អូស្ត្រាលី នូវែលហ្សេឡង់ ឬសហរដ្ឋអាមេរិក ភាពស្ទាត់ជំនាញជារឿយៗជាលក្ខខណ្ឌតម្រូវមួយ។ សាកលវិទ្យាល័យជាច្រើនស្នើសុំ​ពិន្ទុ​ល្អលើ​ការធ្វើតេស្ត​ភាសាអង់គ្លេសដូចជា IELTS ជាដើម។

អ្នកអាចចាប់ផ្តើមពង្រឹងភាសាអង់គ្លេសរបស់អ្នកតាមរយៈសាលាភាសា ឬ​កម្មវិធី​សិក្សា នៅ បរទេស​ដូចជា ELICOS ជាដើម។ ការចូលរួមយ៉ាងពេញលេញនៅក្នុងបរិយាកាសនិយាយភាសាអង់គ្លេស ដូចជាការធ្វើ​កម្មវិធី ELICOS នៅប្រទេសអូស្ត្រាលី អាចជួយជំរុញការសិក្សារបស់អ្នកបានយ៉ាងច្រើន។

អត្ថប្រយោជន៍ផ្សេងៗទៀតនៃការរៀនភាសាអង់គ្លេសរួមមាន៖

1. ទទួលបាន​ការងារ​កាន់តែល្អ និងប្រាក់ខែកាន់តែខ្ពស់

រឿងជាច្រើនអាចធ្វើឱ្យអ្នកលេចធ្លោចំពោះ​និយោជក​ដែលមានសក្តានុពល ហើយ​ជំនាញ​ប្រាស្រ័យទាក់ទងជារឿយៗមានលក្ខណៈពិសេសនៅក្នុងបញ្ជីទាំងនោះ។

ដោយសារភាសាអង់គ្លេសជាភាសានៃ​វិស័យ​ជំនួញ ការដែលចេះភាសាអង់គ្លេសស្ទាត់ជំនាញជាភាសាទីពីរអាចឱ្យអ្នកទទួលបានការដំឡើងប្រាក់ខែរហូតដល់ 15%។

ចង់ស្វែងយល់ពីពិភពលោកពេលកំពុងធ្វើការនៅបរទេសដែរឬទេ? ការមាន​សមត្ថភាព​ជំនាញភាសាអង់គ្លេសអាចបង្កើនឱកាសរបស់អ្នកក្នុងការស្វែងរក​ការងារ​នៅក្នុងទីក្រុងអន្តរជាតិដូចជាទីក្រុងឡុងដ៍ និងញូវយ៉កជាដើម។

បើអ្នកចេះភាសាអង់គ្លេសស្ទាត់ជំនាញ អ្នកចង់ធ្វើអ្វី ឬចង់ទៅកន្លែងណាដែលអ្នកចង់ទៅក៏បាន មិននិយាយលេងទេ!

2. ការប្រាស្រ័យទាក់ទងសកល

មិនថាអ្នកចូលចិត្តជជែកជាមួយមនុស្សនៅលើវេទិកាអនឡាញ ឬទំនាក់ទំនងជាមួយមនុស្សដែលអ្នកជួបនៅថ្ងៃឈប់សម្រាក ឬនៅកន្លែងធ្វើការនោះទេ សារៈសំខាន់នៃភាសាអង់គ្លេសជាភាសាសាមញ្ញសម្រាប់ការប្រាស្រ័យទាក់ទងគឺមិនអាចប្រកែកបាន។

ការមានភាពស្ទាត់ជំនាញភាសាកំណើតរបស់អ្នក មិនថាភាសាចិន ថៃ ឬវៀតណាម សុទ្ធតែល្អទាំងអស់។ ប៉ុន្តែការមានសមត្ថភាពភាសាអង់គ្លេសល្អផ្តល់ឱ្យអ្នកនូវមានលទ្ធភាពក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សមកពីជុំវិញពិភពលោក និងពង្រីកការយល់ដឹងរបស់អ្នកលើសពីប្រទេសកំណើតរបស់អ្នក!

3. ស្វែងយល់ពី& យល់ដឹងពីវប្បធម៌ផ្សេងៗ

នៅប្រទេសស៊ុយអែត ប្រសិនបើអ្នកមិនអាចនិយាយភាសាស៊ុយអែតបានទេ តើអ្នកអាចប្រើភាសាអ្វីផ្សេងទៀតដើម្បីប្រាស្រ័យទាក់ទងបានទេ? ប្រសិនបើអ្នកមិនពូកែភាសាអាឡឺម៉ង់ទេ អ្នកក៏អាចនិយាយភាសាអង់គ្លេសបានដែរ។

នៅពេលអ្នកធ្វើដំណើរ អ្នកអាចអនុវត្តប្រើភាសាអង់គ្លេសបានគ្រប់ទីកន្លែង។ មនុស្សភាគច្រើននៅលោកខាងលិចរៀនភាសាអង់គ្លេសជាភាសាទីពីរ។ ដូច្នេះអ្នកអាចប្រាកដថាអ្នករកឃើញថាយ៉ាងហោចណាស់មាននរណាម្នាក់ដែលអាចយល់ពីអ្នកនៅពេលអ្នកនៅបរទេស!

ការរៀនភាសាអង់គ្លេសក៏ធ្វើឱ្យការរៀនភាសាអាឡឺម៉ង់ និងរ៉ូម៉ាំងផ្សេងទៀតមានភាពងាយស្រួលជាងមុនផងដែរ ដោយសារមានពាក្យស្រដៀងគ្នាជាច្រើន។

បើកទ្វារទៅកាន់ពិភពលោកទាំងមូល

ការពិតគឺថា៖ ការ​សិក្សា ​និងការ​មាន​​សមត្ថភាព​ជំនាញ​ភាសា​អង់គ្លេស​នឹង​ផ្លាស់​ប្តូរ​ជីវិត​របស់​អ្នក​ឱ្យ​កាន់​តែ​ល្អ​ប្រសើរឡើង។

ប្រសិនបើអ្នកមានបំណងចង់រៀន និងអភិវឌ្ឍន៍ការយល់ភាសាអង់គ្លេសកាន់តែច្បាស់ កម្មវិធី​នានាដូចជា ELICOS នៅប្រទេសអូស្ត្រាលីត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អ្នកនិយាយដែលមិនមែនជាជនជាតិដើម។

លើសពីនេះទៅទៀត អ្នកប្រឹក្សាផ្នែកអប់រំរបស់យើងអាចណែនាំអ្នកនៅពេលនិយាយអំពីការជ្រើសរើស​វគ្គសិក្សា​ភាសាអង់គ្លេសដែលត្រឹមត្រូវ ដែលជួយអ្នកឱ្យឈានមួយជំហានឱ្យកាន់តែខិតជិតក្លាយជាពលរដ្ឋសកល។

សមត្ថភាពភាសាអង់គ្លេស

នេះ​ជា​កត្តា​សំខាន់​បំផុត​ដែល​ត្រូវ​ពិចារណា​នៅពេល​រៀបចំ​ផែនការ​សិក្សា​របស់អ្នកនៅ​អូស្ត្រាលី។ ប្រសិនបើ​ភាពស្ទាត់ជំនាញផ្នែកភាសាអង់គ្លេស​របស់អ្នកមានកម្រិត វាត្រូវបានណែនាំឱ្យពិចារណាចុះឈ្មោះចូលរៀននៅសាលាភាសាអង់គ្លេស មុនពេលចាប់ផ្តើមសញ្ញាបត្រ ឬ​កម្មវិធី​ដែលអ្នកជ្រើសរើស។

ក្នុងករណីជាច្រើន សិស្សអន្តរជាតិ​ត្រូវមានកាតព្វកិច្ចឆ្លងកាត់​ការវាយតម្លៃ​សមត្ថភាព​ជំនាញភាសា ដូចជា IELTS មុនពេលមានសិទ្ធិចុះឈ្មោះក្នុង​កម្មវិធី​ជាក់លាក់។ ដូច្នេះ វាចាំបាច់ណាស់ក្នុងការត្រួតពិនិត្យឱ្យបានហ្មត់ចត់នូវគោលការណ៍របស់​គ្រឹះស្ថាន​ដែលអ្នកបានជ្រើសរើស ដែលទាក់ទងនឹង​ការធ្វើតេស្ត​ភាសាអង់គ្លេស និង​វគ្គសិក្សា។

គណនីមួយសម្រាប់តម្រូវការការសិក្សានៅបរទេសរបស់អ្នកទាំងអស់។

បង្កើតកម្រងព័ត៌មានរបស់អ្នក និងដោះសោមុខងារជាច្រើនរួមទាំងការណែនាំផ្ទាល់ខ្លួន កម្មវិធីដែលតាមដានបានលឿន និងច្រើនទៀត។

IELTS app icon

Book your IELTS test

Watch the story of lifelong dreams, passion and determination that truly reflects the journey of our IELTS test takers. IELTS is the breakthrough to a world of full of incredible.

អត្ថបទដែលពាក់ព័ន្ធ

Search for articles

Dive into our extensive collection of articles by using our comprehensive topic search tool.

Select a category