អំពីបណ្តាញកន្លែងស្នាក់នៅសម្រាប់សិស្សនៅប្រទេសកាណាដា (Canada Homestay)
ស្វែងយល់បន្ថែមអំពី Canada Homestay Network
អស់រយៈពេលជាង 25 ឆ្នាំមកហើយដែលបណ្តាញកន្លែងស្នាក់នៅសម្រាប់សិស្សនៅប្រទេសកាណាដា (CHN) បានផ្តល់បទពិសោធន៏ដ៏ល្អបំផុតក្នុងការស្នាក់នៅតាមផ្ទះនានាសម្រាប់និស្សិតអន្តរជាតិ និងក្រុមគ្រួសារម្ចាស់ផ្ទះកាណាដា។ តើយើងធ្វើវាដោយរបៀបណា? យើងបានបង្កើតកម្មវិធី និងជំនួយ ដែលយើងចង់បានសម្រាប់មនុស្សជាទីស្រឡាញ់របស់យើង។
Canada Homestay Network - Canada Homestay Network
** ការផ្តល់ជូនពិសេសសម្រាប់និស្សិត IDP
CHN ផ្តល់ការដាក់ឱ្យនៅដោយឡែកនៅពេលមកដល់ រួមទាំងការដឹកជញ្ជូនពីព្រលានយន្តហោះ ការស្នាក់នៅរយៈពេល 2 សប្តាហ៍នៅក្នុងសណ្ឋាគារ ជាមួយនឹងអាហារទាំងអស់ដែលត្រូវបានបញ្ជូនទៅបន្ទប់ស្នាក់នៅរបស់អ្នក។ យើងផ្តល់ជូននូវមាតិកាតាមអនឡាញ និងជំនួយដល់និស្សិតគ្មានដែនកំណត់ ក្នុងពេលធ្វើចត្តាឡីស័ក។
បញ្ចុះតំលៃ 100 ដុល្លារ ពីកម្មវិធីការមកដល់ប្រកបដោយសុវត្ថិភាព (Safe Arrival) នៅពេលអ្នកកក់កញ្ចប់ផ្តាច់មុខរបស់ IDP (IDP Exclusive Package) រួមទាំងផ្ទះស្នាក់នៅរបស់បណ្តាញផ្ទះស្នាក់កាណាដា (CHN Homestay) បូកនឹងការទៅទទួលនៅប្រលានយន្តហោះ ដរាបណាមានការទាមទារឱ្យដាក់ខ្លួននៅដាច់ដោយឡែក ពេលចូលមកប្រទេសកាណាដា។
ថ្លៃសេវាចំពោះសិស្សមិនទាន់គ្រប់អាយុលើកម្មវិធីថែទាំរបស់យើង
ក្រុមរបស់យើងនឹងផ្គូផ្គងអ្នកដោយផ្ទាល់ ជាមួយម្ចាស់ផ្ទះដែលមានការទទួលស្គាល់ពីបណ្តាញផ្ទះស្នាក់កាណាដា (Canada Homestay Network-certified) ដោយផ្អែកលើចំណង់ចំណូលចិត្តរបស់អ្នក។
ផ្ទះស្នាក់នៅក្នុងបណ្តាញផ្ទះស្នាក់កាណាដារួមមាន៖
- បន្ទប់គេង
- គ្រែ + កម្រាលពូក និងស្រោមខ្នើយ
- កន្លែងស្ងប់ស្ងាត់ដើម្បីសិក្សា
- ទូរដាក់សំលៀកបំពាក់
- អ៊ិនធឺណិត
- ការផ្គត់ផ្គង់សាធារណៈ
- ការប្រើប្រាស់បន្ទប់ទឹក ផ្ទះបាយ និងកន្លែងបោកគក់
- ជម្រើសនៃកញ្ចប់សេវាអាហារ
- រយៈពេលស្នាក់នៅដែលអាចផ្លាស់ប្តូរបាន (តិចបំផុត 4 សប្តាហ៍)
- ពិនិត្យមើលប្រវត្តិសាវតាររបស់ម្ចាស់ផ្ទះ និងការត្រួតពិនិត្យមើលផ្ទះ
- ទីតាំង ក្នុងចន្លោះពេល 45 នាទីក្នុងការធ្វើដំណើរពីកន្លែងសិក្សារបស់អ្នក
- ការណែនាំមុនពេលចាកចេញ
- ការជួយពីផ្នែកជំនាញរបស់បណ្តាញផ្ទះស្នាក់កាណាដា (CHN) 24/7
ម្ចាស់ផ្ទះរបស់យើងមានប្រវត្តិ និងរចនាសម្ព័ន្ធគ្រួសារខុសៗគ្នា។ ពួកគេអាចរស់នៅក្នុងផ្ទះដាច់ ផ្ទះល្វែង ឬអាផាតមុិន។ ពួកគេទាំងអស់ចេះនិយាយភាសាអង់គ្លេសបានស្ទាត់ជំនាញ។
ជំនួយក្នុងបណ្តាញកន្លែងស្នាក់នៅសម្រាប់សិស្ស នៅប្រទេសកាណាដា (CHN)
CHN គឺជាអ្នកផ្តល់សេវាកម្មស្នាក់នៅតាមផ្ទះដំបូងបង្អស់របស់កាណាដា ដែលបានបម្រើការដល់និស្សិតជាង 75,000 នាក់នៅទូទាំងប្រទេសកាណាដា។ ក្រុមគ្រួសារម្ចាស់ផ្ទះរបស់យើងទាំងអស់ត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ជាមួយនឹងការចុះធ្វើអធិការកិច្ចតាមផ្ទះ ក៏ដូចជាការត្រួតពិនិត្យប្រវត្តិសាវតាផងដែរ។ ការផ្គូផ្គងដោយប្រុងប្រយ័ត្នរបស់យើងធានាបានថា អ្នកនឹងជួបគ្រួសារដ៏ល្អដែលត្រូវនឹងចំណាប់អារម្មណ៍របស់អ្នក។តើអ្នកមានសំណួរទេ? ប្រព័ន្ធជំនួយររបស់យើងជាប្រព័ន្ធថ្មីបំផុត។ អ្នកអាចទាក់ទងអ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងរបស់យើងបានតាមរៈ កម្មវិធីជជែក សារអក្សរ អ៊ីមែល ទូរសព្ទ ឬដោយផ្ទាល់តាមតម្រូវការ។ យើងផ្តល់ជំនួយ និងការប្រឹក្សាបន្ទាន់ជាមួយអ្នកជំនាញសុខភាពផ្លូវចិត្ត 24/7 ។
ផ្ទះនៅឯនាយសមុទ្ររបស់អ្នក
ផ្ទះស្នាក់គឺជាការចាប់ផ្តើមដ៏ល្អឥតខ្ចោះ សម្រាប់បទពិសោធន៍របស់អ្នកនៅកាណាដា។ ក្រុមគ្រួសារម្ចាស់ផ្ទះរបស់អ្នក នឹងទទួលស្វាមគមន៍អ្នកយ៉ាងកក់ក្តៅ និងជួយណែនាំអ្នកអំពីមូលដ្ឋាននៃគម្រោងធ្វើដំណើរ និង ការបង្កើតគណនី ណែនាំឱ្យស្គាល់ពីទីក្រុងដែលអ្នកស្នាក់នៅ និងព័ត៌មានជំនួយផ្សេងទៀត ក៏ដូចជាជួយអ្នកឱ្យទម្លាប់ក្នុងការរស់ក្នុងសហគមន៍ថ្មីរបស់អ្នកនៅក្នុងប្រទេសកាណាដាផងដែរ។ ម្ចាស់ផ្ទះរបស់អ្នក គឺជាទំនាក់ទំនងសង្គមដំបូងរបស់អ្នក ហើយពួកគេអាចជួយអ្នកក្នុងការអនុវត្តភាសាអង់គ្លេស ក៏ដូចជារៀនអំពីទំនៀមទម្លាប់ក្នុងតំបន់បានយ៉ាងឆាប់រហ័ស។
បណ្តាញផ្ទះស្នាក់កាណាដា (CHN) ផ្តល់ជូននូវផែនការអាហារជាច្រើន និងព័ត៌មានលម្អិតនៃការផ្គូផ្គងផ្សេងៗទៀតដើម្បីធានាថាកន្លែងស្នាក់នៅតាមផ្ទះសមតាមតម្រូវការ និងថវិការបស់អ្នក។ កន្លែងរបស់យើងរួមមាន៖
តំបន់សិក្សាដែលអាចផ្លាស់ប្តូរបាន កន្លែងការងាររយៈពេលខ្លី និងរយៈពេលវែង
ការផ្គូផ្គងម្ចាស់ផ្ទះនឹងនិស្សិតជាលក្ខណៈផ្ទាល់ខ្លួន ផ្អែកលើចំណង់ចំណូលចិត្តរបស់អ្នក
បន្ទប់ឯកជនមួយដែលមានកន្លែងស្ងប់ស្ងាត់សម្រាប់សិក្សា
គ្រួសារកាណាដាដែលយកចិត្តទុកដាក់ចាប់អារម្មណ៍ជួយអ្នកឱ្យជោគជ័យ
ជំនួយដល់និស្សិត និងម្ចាស់ផ្ទះគ្មានដែនកំណត់
ជម្រើសនៃសេវាកម្មទទួលពីប្រលានយន្តហោះទៅផ្ទះ និង ពីផ្ទះត្រលប់ទៅប្រលានយន្តហោះវិញ
ការថែទាំជាជម្រើស សម្រាប់និស្សិតមិនទាន់គ្រប់អាយុ
ជំនួយជាជម្រើសជាមួយនឹងការទទួលបានការធានារ៉ាប់រងសុខភាព
ជំនួយជាជម្រើស ក្នុងការទទួលបានលេខទូរសព្ទចល័ត និងស៊ីមកាតកាណាដា
ជម្រើសនៃការបង់ប្រាក់ដែលមានភាពបត់បែន
យើងសូមអញ្ជើញអ្នកឱ្យក្លាយជាផ្នែកមួយនៃគ្រួសារនៃបណ្តាញផ្ទះស្នាក់កាណាដា (CHN)!