ស្វែងរកធានារ៉ាប់រងសុខភាពសម្រាប់និស្សិត
ការទទួលបានគម្រោងធានារ៉ាប់រងសុខភាពដ៏ត្រឹមត្រូវសម្រាប់សិស្សនិស្សិត ដែលកំពុងសិក្សានៅក្រៅប្រទេស
សូមអបអរសាទរ! អ្នកបានធ្វើការសម្រេចចិត្តដ៏ល្អត្រឹមត្រូវក្នុងការសិក្សានៅក្រៅប្រទេស។ ពួកយើងនៅទីនេះ ដើម្បីធ្វើអោយដំណើរការរបស់អ្នកឲ្យកាន់តែមានភាពងាយស្រួល ក្នុងស្វែងរកគម្រោងធានារ៉ាប់រងសុខភាពដែលសាកសមនឹងអ្នកបំផុត។
ហេតុអ្វីបានជាអ្នកត្រូវការ ការធានារ៉ាប់រងសុខភាព?
១. ការធានារ៉ាប់រងសុខភាពជួយរ៉ាប់រងទៅលើថ្លៃចំណាយព្យាបាលនៅពេលអ្នកកំពុងសិក្សានៅក្រៅប្រទេស រួមបញ្ចូលដូចជា៖
ការណាត់ជួបវេជ្ជបណ្ឌិត
មន្ទីរពេទ្យ
រថយន្តសង្គ្រោះបន្ទាន់
ឱសថតាមវេជ្ជបញ្ជា
២. សម្រាប់ប្រទេសមួយចំនួន តម្រូវឲ្យអ្នកមានធានារ៉ាប់រងសុខភាព មុនពេលដែលអ្នកអាចដាក់ពាក្យស្នើសុំទិដ្ឋាការសិស្សនិស្សិត។
ទទួលបានការថែទាំសុខភាពសម្រាប់សិស្សនិស្សិតដោយគ្មានភាពតានតឹងជាមួយ IDP
យើងត្រៀមខ្លួនរួចជាស្រេចដើម្បីជ្រើសរើសស្ថាប័នដែលផ្តល់សេវាធានារ៉ាប់រងសុខភាពប្រកបដោយគុណភាពសម្រាប់អ្នក នៅពេលអ្នកសម្រេចចិត្តទៅសិក្សានៅគ្រប់ទីកន្លែងក្នុងប្រទេសអូស្ត្រាលី។
ស្ថាប័នដែលមានគុណភាពរបស់យើងផ្តល់ជូនដូចជា៖
អត្ថប្រយោជន៍ផ្តាច់មុខជាច្រើន
ទទួលបានការឆ្លើយតបយ៉ាងឆាប់រហ័ស
ការផ្តល់ជូនដែលគុណភាណសមនឹងតម្លៃ
ដាក់ពាក្យស្នើសុំតាមប្រព័ន្ធអនឡាញដើម្បីទទួលបានការឆ្លើយតបឆាប់រហ័ស
អ្នកអាចដាក់ពាក្យតាមប្រព័ន្ធអនឡាញ និងមានការបញ្ជាក់អំពីគោលការណ៍ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ឬប្រសិនបើអ្នកត្រូវការជំនួយបន្ថែម សូមធ្វើការសាកសួរមកកាន់អ្នកប្រឹក្សារបស់ IDP ដើម្បីទទួលបានជំនួយក្នុងការរៀបចំការធានារ៉ាប់រងសុខភាពជាមួយអ្នក។
នៅពេលដែលដំណើរការស្នើរសុំបានបញ្ចប់ហើយនោះ អ្នកអាចប្រាកដចិត្តថា អ្នកបានធ្វើការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់ការធ្វើដំណើររបស់អ្នក។ អ្នកអាចធ្វើកិច្ចការបន្ទាប់ដែលអ្នកត្រូវធ្វើ!
ប្រៀបធៀប និងស្វែងរកគម្រោងធានារ៉ាប់សុខភាពដែលសមតាមតម្រូវការរបស់អ្នក
ប្រៀបធៀប និងជ្រើសរើសការធានារ៉ាប់រងសុខភាពដែលសមស្រប និងមានតម្លៃសមរម្យបំផុតសម្រាប់តម្រូវការរបស់អ្នក។ គោលការណ៍របស់ដៃគូសហការណ៍យើងគឺបំពេញតាមលក្ខខណ្ឌដ៏តឹងរឹង ដែលតម្រូវឲ្យស្ថាប័នដែលបានចុះឈ្មោះក្នុងមូលនិធិសុខភាព ត្រូវតែផ្តល់នូវការធានារ៉ាប់រងដែលគុណភាពខ្ពស់សម្រាប់សិស្សនិស្សិតអន្តរជាតិគ្រប់ៗរូប។
មើលផលិតផលច្រើនទៀត
ចង់ស្វែងយល់ពីផលិតផលបន្ថែម?
ផលិតផលដែលបានបង្ហាញខាងលើគឺសម្រាប់គោលដៅដែលអ្នកបានជ្រើសរើស។ ចុចប៊ូតុង "ផ្លាស់ប្តូរទិសដៅ" ដើម្បីមើលផលិតផលដែលមាននៅក្នុងទិសដៅផ្សេងទៀត។