អាណាព្យាបាល
ប្រសិនបើអ្នកមានអាយុក្រោម 18 ឆ្នាំ យើងនឹងស្វែងរកអាណាព្យាបាលម្នាក់ជូនអ្នក។
នៅប្រទេសអូស្ត្រាលី សិស្សអន្តរជាតិទាំងអស់ដែលមានអាយុក្រោម 18 ឆ្នាំត្រូវមានការរៀបចំសុខុមាលភាពដែលត្រូវបានអនុម័តមុនពេលពួកគេមកដល់ប្រទេសនេះ។ IDP Australia បានសហការជាមួយ ISA Student Advocates ដើម្បីជួយក្នុងការផ្តល់សេវាសុខុមាលភាពដល់សិស្សនិស្សិតរបស់យើងសុវត្ថិភាព និងសុខុមាលភាពរបស់អ្នកគឺជាអាទិភាពចម្បងរបស់យើងពេញមួយដំណើរសិក្សារបស់អ្នក។
អាណាព្យាបាលដែលអ្នកអាចទុកចិត្តបាន
IDP មានសិទ្ធិចូលទៅកាន់បណ្តាញនៃការថែទាំ និងអាណាព្យាបាលដែលមានបទពិសោធន៍ទូទាំងប្រទេស។ ប្រសិនបើអ្នកមិនមានសមាជិកគ្រួសារដើម្បីមើលថែអ្នកនៅក្នុងទីក្រុងគោលដៅរបស់អ្នកទេ សូមពិភាក្សាជាមួយយើងអំពីការចាត់ចែងរឿងអាណាព្យាបាលសម្រាប់អ្នករហូតដល់អ្នកមានអាយុ 18 ឆ្នាំ។
ការថែទាំ និងជំនួយដែលទុកចិត្តបាន។
គោលដៅរបស់អាណាព្យាបាលអ្នកគឺជួយគាំទ្រអ្នកក្នុងដំណើរទៅសិក្សានៅបរទេសរបស់អ្នក។ អ្នកនឹងរកឃើញថាពួកគាត់អាចជួយអ្នកតាមរបៀបផ្សេងៗទៀតដូចជាជួយឱ្យអ្នកសម្របខ្លួន និងផ្តល់ដំបូន្មានអំពីការសិក្សាផងដែរ។ ពួកគេថែមទាំងអាចជួយអ្នកឱ្យជួបមនុស្សថ្មីៗ និងស្វែងរកសកម្មភាពសង្គម និង សកម្មភាពក្រៅកម្មវិធីសិក្សាផងដែរ។
ISA Student Advocates
IDP Education បានជ្រើសរើស ISA Student Advocates ដើម្បីជួយផ្តល់សេវាសុខុមាលភាពដែលត្រូវបានអនុម័តដល់សិស្សនិស្សិតរបស់យើង
សុវត្ថិភាពរបស់អ្នកគឺជាអាទិភាពរបស់យើង
អាណាព្យាបាលរបស់យើងទាំងអស់ឆ្លងកាត់ការបញ្ជាក់កិរិយាមាយាទយ៉ាងម៉ត់ចត់ ស្របតាមច្បាប់របស់ប្រទេសអូស្ត្រាលី។
ការគាំទ្រជាបន្ត
អាណាព្យាបាលរក្សាទំនាក់ទំនងជាប្រចាំជាមួយឪពុកម្តាយនិងអ្នកផ្តល់សេវាអប់រំរបស់អ្នកដើម្បីផ្តល់ព័ត៌មានលើដំណើរការសិក្សារបស់អ្នក