Convera

image

ប្រើប្រាស់ប្រព័ន្ធផ្ទេរប្រាក់ Convera ជាមួយ IDP

Convera ចាប់ដៃគូរជាមួយស្ថាប័នអប់រំ អន្ទេវាសិកដ្ឋាន និងអ្នកផ្តល់សេវាធានារ៉ាប់រង ដើម្បីផ្តល់ជូនសិស្សនូវ វិធីសាមញ្ញ និងមានប្រសិទ្ធភាពមួយក្នុងការបង់ថ្លៃសិក្សា និងថ្លៃស្នាក់នៅរបស់ពួកគេជារូបិយប័ណ្ណតាម ជម្រើស​របស់ពួកគេរៀងៗខ្លួន។ សាកលវិទ្យាល័យកំពូលៗជាច្រើនក្នុងប្រទេសអូស្ត្រាលី កាណាដា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងណូវែលហ្សេឡង់់ ផ្តល់ទំនុកចិត្តលើពួកយើង្ញុំក្នុងការគ្រប់គ្រងការទូទាត់ប្រាក់អន្តរជាតិជំនួសពួកគេ។

យើងប្រើប្រាស់បណ្តាញគណនីធនាគារក្នុងស្រុករបស់យើង និងបង្កើតទំនាក់ទំនងជាមួយដៃគូទូទាត់ប្រាក់ ដើម្បីគ្រប់គ្រងការប្តូរទៅជារូបិយប័ណ្ណក្នុងស្រុករបស់ស្ថាប័នអប់រំរបស់អ្នក ដូច្នេះអ្នកមិនចាំបាច់ព្រួយបារម្ភអំពីការប្តូររូបិយប័ណ្ណទាំងនោះទេ។ ការទូទាត់ប្រាក់របស់អ្នកនឹងទទួលបានក្នុងចំនួនពេញលេញនៅស្ថាប័នអប់រំរបស់អ្នក ដែលអាចជួយពន្លឿនការស្នើសុំទិដ្ឋាការ និងការចុះឈ្មោះ។ 

Convera

ធានាតម្លៃល្អបំផុត

info-tip

ប្រើប្រាស់ Convera ដើម្បីផ្ទេរប្រាក់ជាមួយ IDP 

IDP មានមោទនភាពក្នុងការចាប់ដៃគូជាមួយ Convera ដើម្បីផ្តល់ជូននូវវិធីដ៏សាមញ្ញ មានសុវត្ថិភាព និង ឆ្លាតវៃក្នុងការទូទាត់ប្រាក់របស់អ្នកតាមប្រព័ន្ធអ៊ីនធឺណែត អ៊ីនធឺណិត។ កម្មវិធីរបស់ Convera ទទួលបានការជឿទុក ចិត្តពីស្ថាប័នអប់រំច្រើនជាង 800+ នៅទូទាំងពិភពលោក ដើម្បីអនុញ្ញាតឲ្យមានការទូទាត់ប្រាក់ជាង 140+ រូបិយប័ណ្ណនៅទូទាំងប្រទេស និងតំបន់ប្រមាណជាង 200។  

ហេតុអ្វីត្រូវជ្រើសរើស Convera៖  

  • និស្សិត មាតាបិតា និងអ្នកឧបត្ថម្ភទាំងអស់អាចប្រើប្រាស់ប្រព័ន្ធនេះដើម្បីបង់ប្រាក់ទៅលើការដាក់ប្រាក់ ថ្លៃសិក្សា និងមានច្រើនទៀត។  
  • ជៀសផុតពីការគិតថ្លៃសេវាប្រតិបត្តិការខ្ពស់ៗពីធនាគាររបស់អ្នក។  
  • បង់ប្រាក់តាមប្រព័ន្ធអ៊ីនធឺណែតអ៊ីនធឺណិតតាមរយៈជម្រើសដ៏ពេញនិយម រួមមានការផ្ទេរប្រាក់តាមធនាគារ កាតឥណទាន ឬកាតណឥណពន្ធ ឬតាម eWallet។  
  • ប្រៀបធៀបជម្រើសទូទាត់ប្រាក់ភ្លាមៗ ហើយ Convera រក្សាអត្រាប្តូរប្រាក់រយៈពេល 72 ម៉ោង។  
  • ប្រសិនបើអ្នករកឃើញសម្រង់តម្លៃថោកជាងពីធនាគាររបស់អ្នក នោះ Convera នឹងប្រៀបធៀបតម្លៃអត្រាប្តូរប្រាក់ឲ្យស្របតាមការធានាតម្លៃមានការប្រកួតប្រជែងរបស់ពួកគេ។ សាកសួរមកអ្នកប្រឹក្សា IDP របស់អ្នក ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមទៀត។  
  • តាមដានស្ថានភាពទូទាត់ប្រាក់របស់អ្នកតាមសារ SMS និងអ៊ីមែល។  
  • ប្រព័ន្ធពហុភាសាមានជាង 10 ភាសា។  
  • ចូលប្រើការជជែកផ្សាយបន្តផ្ទាល់ 24/7 នៅលើប្រព័ន្ធ ឬទាក់ទងផ្នែកបម្រើសេវាអតិថិជនរបស់យើងតាមអ៊ីម៉ែលអ៊ីមែល studentsupport@convera.com  
  • ប្រព័ន្ធត្រូវបានបង្កើតឡើងដោយមានភាពជឿជាក់លើសុវត្ថិភាពទាំងស្រុង។  
  • សមត្ថភាពក្នុងការផ្តួចផ្តើមការសងប្រាក់វិញយ៉ាងងាយស្រួល ប្រសិនបើមានស្ថានភាពប្រែប្រួល។  
  • បង់ថ្លៃសិក្សារបស់អ្នកតាមរយៈដៃគូជាសកល ដែលបានជួយទៅដល់និស្សិតជាច្រើនឱ្យសម្រេចបាននូវក្តី សុបិន្តសុបិននៃការអប់រំរបស់ពួកគេអស់រយៈពេលជាងមួយទសវត្សរ៍ទសវត្សមកហើយ 

សំណួរដែលគេសួរញឹកញាប់