Flywire

ប្រើ Flywire ជាមួយ IDP

ដោយមានការទុកចិត្តពីសិស្សរាប់លាននាក់នៅជុំវិញពិភពលោក Flywire គឺជាវិធីដែលមានសុវត្ថិភាពបំផុត និងងាយស្រួលបំផុតក្នុងការធ្វើការទូទាត់ថ្លៃចំណាយលើការអប់រំរបស់អ្នកទៅកាន់ស្ថាប័នជាង 5,000 ស្ថាប័ន។Flywire គឺជាប្រភេទផ្សេងនៃដៃគូទូទាត់ប្រាក់។ យើងបាននិងកំពុងដោះស្រាយបញ្ហាទូទាត់ប្រាក់ដ៏ស្មុគស្មាញសម្រាប់សិស្ស និងស្ថាប័នអប់រំតាំងពីឆ្នាំ 2011 មកម៉្លេះ។ សព្វថ្ងៃនេះ យើងបន្តដកព្រំដែនចេញដោយភ្ជាប់សិស្សរាប់លាននាក់ជាមួយស្ថាប័នរាប់ពាន់ ដើម្បីកែលម្អបទពិសោធន៍នៃការបង់ប្រាក់នៅទូទាំងពិភពលោក។

ជម្រើសទូទាត់ប្រាក់ ដែលមានភាពបត់បែន ប្រកបដោយសុត្ថិភាព 

Flywire ផ្តល់ជូននូវជម្រើសដ៏ងាយស្រួល និងមានសុវត្ថិភាពក្នុងការទូទាត់ថ្លៃសិក្សារបស់អ្នក។ វេទិកាសកលដ៏មានឥទ្ធិពលរបស់យើងទទួលបានការជឿទុកចិត្តពីរាប់ពាន់ស្ថាប័ន និងសិស្សចំនួនរាប់លាននាក់នៅទូទាំងពិភពលោក។ 

អត្រាប្តូរប្រាក់មានការប្រកួតប្រជែង

Flywire ប្តេជ្ញាផ្តល់តម្លៃល្អបំផុត ដោយមិនគិតថ្លៃសេវាដែលមិនរំពឹងទុក និងវិធីទូទាត់ប្រាក់មានភាពបត់បែន។ ថ្លៃសេវាដែលមិនរំពឹងទុកអាចបណ្តាលឱ្យសមតុល្យមានភាពខ្វះខាតនៅលើគណនីរបស់អ្នក នៅពេលដែលការទូទាត់ទៅដល់ស្ថាប័នរបស់អ្នក។ Flywire ធានាថានឹងបញ្ជូនថ្លៃសិក្សារបស់ឱ្យបានគ្រប់ចំនួនជារៀងរាល់ពេល។  

វិធីទូទាត់ប្រាក់ក្នុងស្រុកដែលងាយស្រួល

បណ្តាញទូទាត់ប្រាក់សកលដ៏មានឥទ្ធិពលរបស់ Flywire ទទួលស្គាល់រូបិយបណ្ណជាង 140 នៅទូទាំងប្រទេស និងដែនដីចំនួនជាង 240 កន្លែង។ Flywire ផ្តល់ឱ្យអ្នកនូវជម្រើសនៃវិធីសាស្ត្រទូទាត់ដែលគេស្គាល់ក្នុងស្រុក និងអត្រាប្តូរប្រាក់បរទេសប្រកបដោយការអនុគ្រោះជារូបិយបណ្ណក្នុងប្រទេសរបស់អ្នក ។

ការតាមដានការទូទាត់ប្រាក់តាមពេលវេលាជាក់ស្តែង

ទទួលបានព័ត៌មានថ្មីៗតាមអ៊ីមែល និងសារអំពីស្ថានភាពទូទាត់ប្រាក់របស់អ្នក ឬបង្កើតគណនី Flywire ដើម្បីងាយស្រួលក្នុងការតាមដានការទូទាត់ប្រាក់របស់អ្នកតាមអនឡាញ ឬតាមរយៈកម្មវិធីទូរសព្ទដៃរបស់យើង។ ស្ថាប័នរបស់អ្នកក៏អាចតាមដានការទូទាត់របស់អ្នកក្នុងពេលវេលាជាក់ស្តែងចាប់ពីពេលចាប់ផ្តើម រហូតដល់ការបញ្ជូនផងដែរ។ 

ជំនួយច្រើនភាសា ទាំងយប់ទាំងថ្ងៃ

លទ្ធភាពទទួលបានជំនួយជាច្រើភាសាពីអ្នកជំនាញទាំងយប់ទាំងថ្ងៃ តាមរយៈការជជែក ទូរសព្ទ និងអ៊ីមែលសម្រាប់ជួយក្នុងការស្វែងរកដំណើរការទូទាត់ប្រាក់។

Flywire

ធានាតម្លៃល្អបំផុត

info-tip

ងាយស្រួលក្នុងការបង់ថ្លៃសិក្សា។

ដោយមានការទុកចិត្តពីសិស្សរាប់លាននាក់នៅជុំវិញពិភពលោក Flywire គឺជាវិធីដែលមានសុវត្ថិភាពបំផុត និងងាយស្រួលបំផុតក្នុង ការធ្វើការទូទាត់ថ្លៃចំណាយលើការអប់រំផ្សេងៗនិងថ្លៃសាលា ទៅកាន់ស្ថាប័នជាង 5,000 ស្ថាប័ន។

  • ជម្រើសទូទាត់ប្រាក់ដែលមានភាពបត់បែនបានប្រកបដោយសុវត្ថិភាព រួមទាំងការផ្ទេរប្រាក់តាមធនាគារ កាតឥណទាន កាបូបអេឡិចត្រូនិក និងអ្វីៗជាច្រើនទៀត
  • ងាយស្រួល ជាមួយនឹងវិធីបង់ប្រាក់ក្នុងស្រុកជារូបិយបណ្ណចំនួនជា 140 រូបិយបណ្ណនៅទូទាំង 240 ប្រទេស និងដែនដី
  • អត្រាប្តូរប្រាក់ប្រកួតប្រជែង ដោយមិនគិតថ្លៃសេវាដែលមិនរំពឹងទុក
  • ការតាមដានការទូទាត់ក្នុងពេលជាក់ស្តែងពីការចាប់ផ្តើមរហូតដល់ការផ្ញើទៅឱ្យ
  • ជំនួយសម្រាប់អ្នកទូទាត់ប្រាក់ជាច្រើនភាសាទាំងយប់ទាំងថ្ងៃ

សំណួរដែលគេសួរញឹកញាប់